សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចុះសួរសុខទុក្ខ បងប្អូនវីរយុទ្ធជន ការពារបូរណភាពទឹកដី! ដែលរងរបួស កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ!!!

រាជធានីភ្នំពេញ÷ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥នេះ បានបន្តអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសកំពុងព្យាបាល នៅតាមមន្ទីរពេទ្យ នានា ក្នុងរាជធានីភ្នំពេញ រួមមាន ÷មន្ទីរពេទ្យព្រះកេតុមាលា ; មន្ទីរពេទ្យព្រះអង្គឌួង និង មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខដល់វីរយុទ្ធជន ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីម្សិលមិញ នេះ!។ ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាពេលនេះ…

(ព័ត៌មានបឋម) ជនជាតិចិនចំនួន០៨នាក់ ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាប នៅក្នុងបុរីប៉េងហួតបឹងស្នោរ..

ព័ត៌មានបឋមបានឱ្យដឹងថា៖ នាប៉ុន្មានម៉ោងមុននេះ នៅម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបបានជនជាតិចិនមួយក្រុមចំនួន៨នាក់ ប្រុសចំនួន០៦នាក់ ស្រីចំនួន០២នាក់ សង្ស័យករណីចាប់ជម្រិត ។ ប្រតិបត្តិការបង្ក្រាបខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចបុរីប៉េងហួតបឹងស្នោ គម្រោងទី៩ ផ្ទះលេខO7 ផ្លូវP-01 សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ករណីខាងលើនេះសមត្ថកិច្ច ប្រតិបត្តិការឆ្មក់បង្ក្រាបបានមនុស្ស០៨នាក់ ជាជនជាតិចិនទាំងអស់ដែលបានឆ្លងដែនដោយខុសច្បាប់ មានតែម្នាក់ប៉ុណ្ណោះដែលមានលិខិតឆ្លងដែន និងវត្ថុតាងដូចជា អាវុធខ្លី និងគ្រឿងញៀនមួយចំនួនផងដែរ។ បច្ចុប្បន្នជនជាតិចិនទាំង០៨នាក់នេះ…

សារជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់​​ ជេរ ត្រាំ Message to the Honorable Donald J. Trump, President of the United States of America

សារជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់​​ ជេរ ត្រាំ Message to the Honorable Donald J. Trump, President of the United States of America https://youtu.be/LfRuciOXHgY

សម្ដេច ហ៊ុន ម៉ាណែត សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តរហូតដើម្បីជាថាមពលរឹងមាំជូនយោធិនខ្មែរ វាយចោរឈ្លានពាន

វីដេអូព័ត៌មាន៖ សម្ដេច ហ៊ុន ម៉ាណែត សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តរហូតដើម្បីជាថាមពលរឹងមាំជូនយោធិនខ្មែរ វាយចោរឈ្លានពាន គ្រប់គ្រងការផលិត: ឯកឧត្តម តាំង សាមឿន ដឹកនាំការផលិត: លោក ជួន ចាន់ភារុណ និង ឯកឧត្តម ស្លេះ អាល់ហ្វីន កាត់តដោយ: លោក ឡាយចាន់ដា ផលិតដោយ: ក្រុមសិក្សានិងផលិតមាតិកា នៃផ្នែកព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម យ.គ.ក រាជធានីភ្នំពេញ | ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥…

លោក ប៉ែន ប្រុស ផ្ញើរសារលិខិតចូលរួមរំលែកទុក្ខជូនចំពោះក្រុមគ្រួសារនៃសព លោកព្រិនបាលទោ ជ្រីវ ម៉ៅ វីរកងទ័ពពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា

លោក ប៉ែន ប្រុស សមាជិកានៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត មានសេចក្តីរន្ធត់ក្ដុកក្ដួលរំជួលចិត្តឥតឧបមាក្រោយពីបានទទួលដំណឹងថា លោកព្រិនបាលទោ ជ្រីវ ម៉ៅ បានពលីជីវិតនៅថ្ងៃសោរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដោយហេតុការណ៍ ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ ។ ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារ ចំពោះការបាត់បង់នូវសាច់ញាតិ ដែលជាវីរកងទ័ពក្លាហាន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក លោកព្រិនបាលទោ ជ្រីវ…

សារជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់​​ ជេរ ត្រាំ – Message to the Honorable Donald J. Trump, President of the United States of America

សារជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់​​ ជេរ ត្រាំ ឯកឧត្តមប្រធានាធិបតីជាទីគោរព! ប្រទេសថៃមិនត្រឹមតែទាត់ចោលបទឈប់បាញ់និងដំណើរការសន្តិភាពដែលផ្តួចផ្តើមដោយឯកឧត្តមទេ ប៉ុន្តែថែមទាំងផ្គើននិងជាន់ឈ្លីនូវកិច្ចខិតខំប្រឹងប្រែងទាំងឡាយដើម្បីសន្តិភាពនិងការសង្គ្រោះជីវិតមនុស្ស។ ថៃបន្តសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើកម្ពុជា រំលោភលើច្បាប់អន្តរជាតិ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ គ្រាប់បែកចង្កោម រួមនឹងយន្តហោះទម្លាក់គ្រាប់បែកមកលើប្រជាជនកម្ពុជាស្លូតត្រង់ បំផ្លិចបំផ្លាញផ្ទះសម្បែង សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បង្កការស្លាប់និងរបួសមនុស្សជាច្រើននាក់ និងមានជនភៀសខ្លួនជិតកន្លះលាននាក់។ យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរសូមស្នើសុំឯកឧត្តមប្រធានាធិបតីសន្តិភាព «President of Peace» មេត្តាពិនិត្យ និងមានចំណាត់ការលើប្រទេសថៃ និងបញ្ឈប់ការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា។ ក្នុងនាមជាប្រជាជនកម្ពុជា យើងខ្ញុំសូមឯកឧត្តមប្រធានាធិបតី មេត្តាពិនិត្យចាត់វិធានការទៅលើការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់ F-16 មកលើកម្ពុជា បង្កមហន្តរាយយ៉ាងធំធេងមកលើអាយុជីវិតប្រជាជនស្លូតត្រង់​…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្ត ជាថាមពលរឹងមាំសម្រាប់គាំទ្រ និងផ្តល់កម្លាំងចិត្តដល់ វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្ត ជាថាមពលរឹងមាំសម្រាប់គាំទ្រ និងផ្តល់កម្លាំងចិត្តដល់ វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចនាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ «សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជា​ថាមពលរឹងមាំ សម្រាប់គាំទ្រ និងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី»

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ «សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជា​ថាមពលរឹងមាំ សម្រាប់គាំទ្រ និងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី»

បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់ពាន់នាក់ បានមកជួបជុំនៅក្នុងទីក្រុងមែលប៊ន (Melbourne) សម្តែងការតវ៉ាចំពោះការបន្តឈ្លានពានប្រទេសកម្ពុជាពីសំណាក់ប្រទេសថៃ និងស្នើឱ្យសហគមន៍អន្តរជាតិ ជួយបញ្ឈប់អំពើឈ្លានពានរបស់ថៃ

បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់ពាន់នាក់ បានមកជួបជុំនៅក្នុងទីក្រុងមែលប៊ន (Melbourne) សម្តែងការតវ៉ាចំពោះការបន្តឈ្លានពានប្រទេសកម្ពុជាពីសំណាក់ប្រទេសថៃ និងស្នើឱ្យសហគមន៍អន្តរជាតិ ជួយបញ្ឈប់អំពើឈ្លានពានរបស់ថៃ