ឯកឧត្តម ភឺន ផល្លា ចេញសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៤ ឆ្នាំ ឈានចូល ៧៥ ឆ្នាំ
ភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស និងមហាប្រសើរនៃថ្ងៃចម្រើនជន្មាយុ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គម្រប់ ៧៤ ឆ្នាំ ឈានចូល ៧៥ ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានចេញសារលិខិតជូនពរ ប្រកបដោយសមានចិត្តគោរព ស្រឡាញ់ និងដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ។…
ឯកឧត្តមបណ្ឌិត ហ៊ុន សុខា តំណាងឯកឧត្តម ភឺន ផល្លា ដឹកនាំក្រុមការងារ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគជូនដល់វរកងទ័ព និងសន្យាផ្គត់ផ្គង់បន្លែជាប្រចាំដល់អង្គភាព
ខេត្តព្រះវិហារ៖ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់កងទ័ពជួរមុខដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានដឹកនាំក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល ជាជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត អញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមជាមួយថវិកាមួយចំនួន ប្រគល់ជូនដល់វរកងទ័ពជួរមុខ ព្រមទាំងសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងការពារទិសមុខប្រាសាទព្រះវិហារ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត…
ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរួមគ្នាចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការផលិត ការផ្សព្វផ្សាយ និងការចែកចាយបន្តនូវមាតិកាគ្រប់ប្រភេទ ដែលមានខ្លឹមសារប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ
ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរួមគ្នាចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការផលិត ការផ្សព្វផ្សាយ និងការចែកចាយបន្តនូវមាតិកាគ្រប់ប្រភេទ ដែលមានខ្លឹមសារប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជា និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង និងស្រុកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវបន្តចុះអនុវត្តការងារធ្វើរដ្ឋបាលចំហ ឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើ អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល
ការដាក់បទបញ្ជា និងណែនាំនេះធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម អភិបាលរងខេត្ត ស្នងការនគបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងអធិការក្រុង-ស្រុក និងមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក ទូទាំងខេត្តកណ្ដាល។ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បន្តថា៖ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ពិសេសអនុវត្តឱ្យបានតាមការប្ដេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាប និងបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scams) ឱ្យមានប្រសិទ្ធភាពខ្ពស់ និងឱ្យអស់ទូទាំងខេត្តកណ្ដាល។ ក្នុងឱកាសនោះដែរឯកឧត្ដម គួច ចំរើន…
អាវុធហត្ថរាជធានីភ្នំពេញ ប្រមូលផ្តុំកម្លាំង គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមគោរពទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា រៀងរាល់ព្រឹកថ្ងៃចន្ទ ដោយមានការចូលរួមពី នាយទាហាន នាយទាហានរង និងពលទាហាន។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ រួមគ្នាហាត់កីឡា Functional Training ដើម្បីសុខភាព និងកាយសម្បទារឹងមាំ
នាល្ងាចថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយប្រជាពលរដ្ឋយ៉ាងផុសផុល ចូលរួមហាត់កីឡាបែប Functional Training យ៉ាងសកម្ម។ សកម្មភាពនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល រវាងកម្លាំងអាវុធហត្ថ និងបងប្អូនប្រជាពលរដ្ឋ។ ការហាត់កីឡា Functional Training នេះ មិនត្រឹមតែជួយពង្រឹងសុខភាព និងកាយសម្បទាឱ្យរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ និងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងសហគមន៍ផងដែរ។ តាមរយៈការហាត់ប្រាណរួមគ្នា ប្រជាពលរដ្ឋបានបង្ហាញពីការយល់ដឹងខ្ពស់អំពីសារៈសំខាន់នៃសុខភាព និងការចូលរួមចំណែកក្នុងការកសាងសង្គមមួយដែលមានសុខភាពល្អ និងរឹងមាំ។ សកម្មភាពបែបនេះនឹងបន្តរៀបចំឡើងជាប្រចាំរៀងរាល់ចុងសប្តាហ៍ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបមានទម្លាប់ហាត់ប្រាណ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ។…
លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកប្លង់ដីជូនប្រជាពលរដ្ឋ ព្រមទាំងពិនិត្យសកម្មភាពគ្រឿងចក្រអេស្កាវាទ័រកាយប្រឡាយ ចាប់ពីចំណុច ទំនប់ចំការក្រូច រហូតដល់ចំណុច ផ្លូវកៅស៊ូមូលនិធិឃុំអមលាំង មានប្រវែង ៨០០ម៉ែត្រ ដែលមានភូមិពាក់ព័ន្ធចំនួន ៤ភូមិ (ភូមិគោក, ភូមិព្រែក, ភូមិស្នួល និងភូមិអូរអង្គុំ) គ្របដណ្តប់លើផ្ទៃដីអាស្រ័យផលប្រមាណ ៥២០ហិកតា…
កំពង់ស្ពឺ៖នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមការងារសុរិយោដី ដែលកំពុងចែកប្លង់ដីជូនប្រជាពលរដ្ឋដែលមានដីស្ថិតនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីជួបសំណេះសំណាលរួចមក លោកប្រធាន ម៉េង ស្រ៊ុន បានអញ្ជើញចុះពិនិត្យសកម្មភាពគ្រឿងចក្រអេស្កាវាទ័រកាយប្រឡាយ ចាប់ពីចំណុច ទំនប់ចំការក្រូច រហូតដល់ចំណុច…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ លើកទី៦ ត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ លើកទី៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូល ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងព្រឹត្តិការណ៍អម នៅរាជធានីភ្នំពេញ។ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកលទ្ធផលនៃសម័យប្រជុំវិសាមញ្ញលើកទី៤៧ នៃសន្និសីទវិសមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីកាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅនៅទីក្រុងប៉ារីស។ក្នុងនាមជាប្រធានគណៈកម្មការជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងមតិណែនាំជាច្រើន ដើម្បីធានាបាននូវភាពរលូននៃដំណើរការត្រៀមរៀបចំ និងភាពជោគជ័យពេញលេញនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
បុគ្គលដែលអះអាងថាជាកូនខ្លារបស់សមត្ថកិច្ច ពេលនេះត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ!
បុគ្គលម្នាក់ឈ្មោះ រតនៈ ពិសាល អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ដែលកន្លងមកបានអះអាងថាខ្លួនជាកូនខ្លារបស់សមត្ថកិច្ច ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ បុគ្គលខាងលើត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ គួររំលឹកផងដែរថា បុគ្គលឈ្មោះ រតនៈ ពិសាល រួមជាមួយបក្ខពួកបានអះអាងថាខ្លួនជាកូនខ្លារបស់សមត្ថកិច្ច ហើយបានជិះម៉ូតូប្រដេញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងហើយធាក់ផ្ដួល និងប្រើហិង្សាវាយបណ្ដាលឲ្យរងរបួសរហូតប្រកាច់ កាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការ និងមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀនពាក់ព័ន្ធ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះ ជនសង្ស័យ ០១នាក់ ពាក់ព័ន្ធប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជនអាយុ១៥ឆ្នាំ និងជនសង្ស័យ ០២នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន។ ការបង្ក្រាបករណីទាំងបីរួមមាន៖ *ករណីទី១៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះណុល ច័ន្ទតារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ នៅចំណុចភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ…
