សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ
សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ Joint Statement of the 3rd Special General Border Committee (GBC) Between the Kingdom of Cambodia and the…
អបអរសាទរបទឈប់បាញ់ថ្ងៃទី២៧ចាប់ពីម៉ោង ១២ថ្ងៃត្រង់នេះ! សូមឱ្យអ្វីៗល្អប្រសេីរ និងឆាប់ទទួលបានសន្តិភាពពេញលេញ!
អបអរសាទរបទឈប់បាញ់ថ្ងៃទី២៧ចាប់ពីម៉ោង ១២ថ្ងៃត្រង់នេះ! សូមឱ្យអ្វីៗល្អប្រសេីរ និងឆាប់ទទួលបានសន្តិភាពពេញលេញ! Congratulations on the Ceasefire today 27th at 12:00pm. May this mark a positive step toward the restoration of lasting peace.
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជួបសំណេះសំណាលជាមួយសប្បុរសជនឧបត្ថម្ភថវិការនិងសម្ភារៈ តាមរយៈលោកវរសេនីយ៍ទោ ជាង រចនា មកប្រគល់ជូនដល់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងការរួមចំណែកជួយទៅដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក…
កំពង់ស្ពឺ៖នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយសប្បុរសជនឧបត្ថម្ភថវិការនិងសម្ភារៈ តាមរយៈលោកវរសេនីយ៍ទោ ជាង រចនា មកប្រគល់ជូនដល់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមជាក់ស្តែងក្នុងអង្គភាព ជាពិសេសត្រៀមបន្តនាំយកបន្តទៅចែក ដល់គ្រួសារវីរះកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកកាន់ទីតាំងមានសុវត្ថិភាព កំពុងតែត្រូវការជំនួយស្បៀងជាបន្ទាន់។ ជាទឹកចិត្តរួមចំណែករួមមាន៖ថវិការចំនួន ៨០មុឺនរៀល និងថវិការប្រាក់ដុល្លា១០០ដុល្លា,មីជាតិ ៨០កេស មីខ្លាឃ្មុំ ១៧កេស,ទឹកសុទ្ធម៉ាកអូដឺ១០០កេស ទឹកសុទ្ធយួរ ៤០០យួរ,ត្រីខ២កេះ,ទឹកត្រី១២យួរ ទឹកសុីអុីវ ១២យួរនិងអង្គរ ១០០kgផងដែរ…
ឯកឧត្តមបណ្ឌិត ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ផ្ដល់រថយន្តស្ទូចសណ្ដោងធុនធ្ងន់ ចំនួន០២គ្រឿង ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ
ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានទទួលរថយន្ត ស្ទូច សណ្ដោង ធុនធ្ងន់ ចំនួន ២ គ្រឿង ពីឯកឧត្តមបណ្ឌិត ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា និងបានប្រគល់ជូន លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ ឯកឧត្ដម…
BREAKING NEWS: ប្រធានាធិបតី ដូណាល់ ត្រាំ និយាយជាសាធារណៈថា ប្រទេសថៃ ជាអ្នកបង្កសង្រ្គាមឡើងវិញម្ដងទៀត ជាមួយកម្ពុជា
BREAKING NEWS: ប្រធានាធិបតី ដូណាល់ ត្រាំ និយាយជាសាធារណៈថា ប្រទេសថៃ ជាអ្នកបង្កសង្រ្គាមឡើងវិញម្ដងទៀត ជាមួយកម្ពុជា។
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ
នាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ របស់លោកស្រី ទឹម រដ្ឋា និងក្រុមការងារ ស្ថិតក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ និងទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ ត្រង់ចំណុច ហាង Eatmore បឹងកក់ រាជធានីភ្នំពេញផងដែរ។
ក្រោមស្មារតីមនុស្សធម៏ ក្នុងបុព្វហេតុជាតិមាតុភូមិ!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តចូលរួមឧបត្ថម្ភថវិកាចំនួន ៥,០០០,០០០រៀល(ប្រាំលានរៀល)និងសម្ភារៈមួយចំនួនទៀតជូនតាមរយៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ
ក្រោមស្មារតីមនុស្សធម៏ ក្នុងបុព្វហេតុជាតិមាតុភូមិ!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តចូលរួមឧបត្ថម្ភថវិកាចំនួន ៥,០០០,០០០រៀល(ប្រាំលានរៀល)និងសម្ភារៈមួយចំនួនទៀតជូនតាមរយៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ដើម្បីយកទៅផ្ដល់ជូនបងប្អូនវីរកងទ័ពកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយពួកទាហានសៀមឈ្លានពាន និងជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្ថិភាព... កំពង់ស្ពឺ៖គោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភាណៃព្រះរាជណាចក្រកម្ពុជា បានថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាដែលជាខឿនការពារជាតិរបស់កម្ពុជា…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារជំនាញ កសាងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…..
កំពង់ស្ពឺ៖នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារជំនាញ កសាងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅសាលប្រជុំមេបញ្ជាការ។ កិច្ចប្រជុំនេះមានអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ,មេបញ្ជាការរង,លោកប្រធានមន្ទីរកសាងកម្លាំង,លោកនាយលេខាធិការដ្ឋាននិងលោកនាយរងការិយាល័យបុគ្គលិក ស្ថិតនៅសាលប្រជុំលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕ តាមប្រសាសន៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានបញ្ជាក់សង្កត់ធ្ងន់ក្នុងអង្គប្រជុំថា ការរិយាល័យនៅក្នុងមន្ទីរទាំងអស់ត្រូវមានសាមគ្គីគ្នា ជួយសម្របសម្រួលឯកសារក៏ដូចជាការងារជំនាញតាមការិយាល័យនីមួយៗ ឲ្យបានល្អទៅវិញទៅកមកុំឲ្យស្ទះការងារ ហើយការិយាល័យនីមួយៗត្រូវគ្រប់គ្រងឯកសាររបស់ខ្លួនឲ្យបានល្អក្នុងនោះមានរបាយការណ៍ខែ ត្រីមាស ឆមាស ៩ខែ និងរបាយការណ៍ឆ្នាំ…
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចុះសួរសុខទុក្ខ បងប្អូនវីរយុទ្ធជន ការពារបូរណភាពទឹកដី! ដែលរងរបួស កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ!!!
រាជធានីភ្នំពេញ÷ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥នេះ បានបន្តអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសកំពុងព្យាបាល នៅតាមមន្ទីរពេទ្យ នានា ក្នុងរាជធានីភ្នំពេញ រួមមាន ÷មន្ទីរពេទ្យព្រះកេតុមាលា ; មន្ទីរពេទ្យព្រះអង្គឌួង និង មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខដល់វីរយុទ្ធជន ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីម្សិលមិញ នេះ!។ ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាពេលនេះ…
(ព័ត៌មានបឋម) ជនជាតិចិនចំនួន០៨នាក់ ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាប នៅក្នុងបុរីប៉េងហួតបឹងស្នោរ..
ព័ត៌មានបឋមបានឱ្យដឹងថា៖ នាប៉ុន្មានម៉ោងមុននេះ នៅម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបបានជនជាតិចិនមួយក្រុមចំនួន៨នាក់ ប្រុសចំនួន០៦នាក់ ស្រីចំនួន០២នាក់ សង្ស័យករណីចាប់ជម្រិត ។ ប្រតិបត្តិការបង្ក្រាបខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចបុរីប៉េងហួតបឹងស្នោ គម្រោងទី៩ ផ្ទះលេខO7 ផ្លូវP-01 សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ករណីខាងលើនេះសមត្ថកិច្ច ប្រតិបត្តិការឆ្មក់បង្ក្រាបបានមនុស្ស០៨នាក់ ជាជនជាតិចិនទាំងអស់ដែលបានឆ្លងដែនដោយខុសច្បាប់ មានតែម្នាក់ប៉ុណ្ណោះដែលមានលិខិតឆ្លងដែន និងវត្ថុតាងដូចជា អាវុធខ្លី និងគ្រឿងញៀនមួយចំនួនផងដែរ។ បច្ចុប្បន្នជនជាតិចិនទាំង០៨នាក់នេះ…
