ឯកឧត្តម ភឺន ផល្លា ចេញសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៤ ឆ្នាំ ឈានចូល ៧៥ ឆ្នាំ
ភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស និងមហាប្រសើរនៃថ្ងៃចម្រើនជន្មាយុ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គម្រប់ ៧៤ ឆ្នាំ ឈានចូល ៧៥ ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានចេញសារលិខិតជូនពរ ប្រកបដោយសមានចិត្តគោរព ស្រឡាញ់ និងដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ។…
