Category: សន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា!

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និង ខណ្ឌ៧មករា បានធ្វើការបង្ក្រាបបានជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា ក្នុងនោះជនសង្ស័យប្រុសស្រី៦នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងជនសង្ស័យ០២នាក់ទៀតត្រូវបញ្ជូនទៅបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន។ ការបង្រ្កាបគ្រឿងញៀនទាំង០៣ករណីរួមមាន៖ *ករណីទី១៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៦នាក់ ជាបន្តបន្ទាប់នៅចំណុចបន្ទប់ជួលលេខ១២ ជាន់ទី២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី២ និងបន្ទប់ជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ…

ល្បែងស៊ីសងបំផ្លាញអនាគត បំផ្លាញគ្រួសារ! ជនសង្ស័យប្រុស-ស្រីចំនួន ០៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីល្បែងស៊ីសងតាមប្រព័ន្ធ Online ខុសច្បាប់ ក្នុងភូមិសាស្ត្រក្រុងច្បារមន

ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ កាលពីវេលាម៉ោង១៧:០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ…

ឱក្មេង…អេីយក្មេង​..ដូច ពាក្យចាស់ពោលថាក្មេង​ ប្រៀបបាន ដូចជាសត្វមមាចមេន…!  ឃើញហើយ លឺហើយនៅតែមិនរៀងចាល ករណីក្មេងទំនើងចំនួន១១នាក់ បែកគំនិតធ្វើសកម្មភាពជិះម៉ូតូជាក្រុមបង្ករភាពរញេររញៃ និងបង្ហោះម៉ូតូ​តាមផ្លូវ​សាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ បង្កការភ័យខ្លាចដល់ពលរដ្ឋកំពុងធ្វើដំណើរ​ ត្រូវបានអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ បង្ក្រាប ​និង​ឃាត់ខ្លួនភ្លាមៗ​……….!

កំពង់ស្ពឺ​៖ ​ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃបប្រទេស និងមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត ក្រោម​បទបញ្ជា​យ៉ាងម៉ឺងម៉ាត់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាប និងឃាត់ខ្លួន​ក្មេងទំនើងបាន​ជា​បន្ត​បន្ទាប់ចំនួន១១នាក់​ និងត្រូវអនុវត្តតាមវិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់....…

ទីតាំងលក់ សម្ភារៈអាសអាភាសចំនួន ០៣កន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បើកការបង្ក្រាប បន្តបន្ទាប់គ្នាត្រឹមតែ១ថ្ងៃ!

ជនណា ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ នូវរូបភាពនិងសម្ភារៈអាសអាភាស ឬ កាន់កាប់ ដឹកជញ្ជូន នាំចូល នាំចេញ ផលិត រូបភាពនិងសម្ភារៈអាសអាភាស ដើម្បី ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ គឺត្រូវប្រឈមមុខនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារ ដែលមានចែងក្នុង ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។…

កម្លាំង​ជំនាញ​កង​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ សហការ​ជាមួយ​កម្លាំង​ជំនាញកង​រាជ​អាវុធហត្ថ​ខេត្ត​កណ្តាល​ បើកប្រតិបត្តិការ​ស្រាវជ្រាវ​ កំណត់​មុខសញ្ញា​បង្ក្រាប​ ឃាត់ខ្លួនជនសង្ស័យ​០២នាក់ ពាក់ព័ន្ធ​ករណីករណីលួច និងទទួលផលចោរកម្ម​…

ខេត្តកំពង់ស្ពឺ​៖ដោយ​អនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់​របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្តម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​ កម្លាំង​ជំនាញ​កង​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ សហការ​ជាមួយ​កម្លាំង​ជំនាញកង​រាជ​អាវុធហត្ថ​ខេត្ត​កណ្តាល​ បានឃាត់ខ្លួនជនសង្ស័យ​០២នាក់ ពាក់ព័ន្ធ​ករណីករណីលួចនិងទទួលផលចោរកម្ម​។ នៅវេលាម៉ោង២១:២០នាទី នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំនុចផ្ទះសំណាក់ ម៉ាហេង ក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្កាល កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថស្រុកសំរោងទង បានពន្លាតដែនសមត្ថកិច្ចទទួលជនសង្ស័យចំនួន០១នាក់ ពីជនរងគ្រោះពាក់ព័ន្ធករណីលួចម៉ូតូ។ដោយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ជនសង្ស័យបានធ្វើកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកBeat…

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់!

នៅវេលាម៉ោង២២:៤០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណ:នៅចំណុចតាមបណ្ដោយផ្លូវស៊ូកាណូ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ​ និងបានឃាត់ខ្លួនក្មេងទំនើង ០៥នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០៣គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈ បាន០២នាក់!

នៅវេលាម៉ោង ០៣និង ០៧នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណ:។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូនៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនក្មេងទំនើង ០២នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០១គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ…

រថយន្ត ០៣គ្រឿង និងម៉ូតូ ១២គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកម្ចាស់ទៅព្រមាន និងអប់រំជាបន្តបន្ទាប់ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

ចាប់ពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ ខណ្ឌទួលគោក បានធ្វើការឃាត់ម្ចាស់ រួមទាំង រថយន្ត ០៣គ្រឿង និងម៉ូតូ ១៣គ្រឿង ជាបន្តបន្ទាប់ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ នៅតាមទីតាំងនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាខណ្ឌ បានឱ្យម្ចាស់រថយន្ត និងម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស…

ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាង ១៣០០គ្រឿង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌមានជ័យ!

ដោយមានការសហការណ៍ផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋតាមរយៈផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំង លួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅចំណុចហាងលក់ខោអាវជជុះក្បាលគីបនារី ផ្លូវប៉េតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងចម្រុះ ប្រមាណជាង ១៣០០គ្រឿង ឃាត់ខ្លួនម្ចាស់ទីតាំង ០១នាក់ នាំយកទៅអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំពោះការ នាំចូល…

ម៉ូតូ ០៦គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បន្តបង្ក្រាបយកម្ចាស់ទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ!

នៅយប់ ថ្ងៃទី២២ ឈានចូល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និ​ងខណ្ឌច្បារអំពៅ បានបន្តធ្វើការឃាត់ម្ចាស់ រួមនិងម៉ូតូ ០៦គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រ​ជុំ​ជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ នៅចំណុចផ្លូវលេខ៧ ស​​​​​ង្កាត់ចតុមុខ ខណ្ឌដូនពេញ និងតំបន់អភិវឌ្ឍកោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក និងខណ្ឌច្បារអំពៅ…