ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា!
បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណៈភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក ម៉ែន មក់រ៉ុន នូវថវិកាចំនួន ២០ម៉ឺនរៀល រួមជាមួយអង្ករ ០២ការុង ជារៀងរាល់ខែ។ ជាក់ស្តែង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន…
លោកស្រី អាន ម៉ូលីដា បានចាត់ក្រុមការងារជាតំណាងឲ្យក្រុមហ៊ុន Genzeberg បាននាំយកនូវទឹកបរិសុទ្ធ(GANZBERG) ចំនួន២០០កេះ មកប្រគល់ជូនដល់បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ…
ខេត្តកំពង់ស្ពឺ៖នាថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺរៀបចំទទួលទឹកសុទ្ធ ដោយលោកស្រី អាន ម៉ូលីដា បានចាត់ក្រុមការងារជាតំណាងឲ្យក្រុមហ៊ុន Genzeberg បាននាំយកនូវទឹកបរិសុទ្ធ(GANZBERG) ចំនួន២០០កេះ មកប្រគល់ជូនដល់បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ។ តាមរយៈក្រុមការងារអាវុធហត្ថ ក៏បានពាំនាំនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានដឹកនាំក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះសួរសុខទុក្ខឧបត្ថម្ភជាថវិការផ្តល់សំភារៈសិក្សា ដល់ក្មេងកំព្រាឪពុកម្ដាយចំនួន៣នាក់បងប្អូនដែលមានជីវភាពខ្វះខាត ជួបការលំបាក ក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ!!!
ខេត្តកំពង់ស្ពឺ៖បន្ទាប់ពីបានបានទទួលនូវព័ត៏មានពីក្រុមការងារមូលដ្ឋាន នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ រួមព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះដែលមាន ជីវភាពខ្វះខាត ជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃព្រោះជាក្មេងកំព្រាឪពុកម្ដាយចំនួន៣នាក់បងប្អូន ដោយបច្ចុប្បន្នរស់នៅក្នុងភូមិចាម ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្មេងកំព្រាឪពុកម្ដាយចំនួន៣នាក់បងប្អូនរួមមានទី១.ឈ្មោះ យាន ណារា ភេទស្រី អាយុ១៣ឆ្នាំ អាយុ៧២ឆ្នាំ,ទី២.ឈ្មោះ យាន អ៊ូជី ភេទប្រុស អាយុ១០ឆ្នាំ…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញទទួលជួបសំណោះសំណាលជាមួយលោក លឹម វាសនា នាយកអតិថិជនសហគ្រាស ជាតំណាងឲ្យក្រុមហ៊ុន Metfone ប្រចាំខេត្តកំពង់ស្ពឺ ដែលបាននាំយកនូវកាដូរអនុស្សាវរីយ៍ និងជូនពរជ័យក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ!!!
ខេត្តកំពង់ស្ពឺ៖នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបសំណោះសំណាលជាមួយ លោក លឹម វាសនា នាយកអតិថិជនសហគ្រាស ជាតំណាងឲ្យក្រុមហ៊ុន Metfone ប្រចាំខេត្តកំពង់ស្ពឺ ដែលបាននាំយកនូវកាដូរអនុស្សាវរីយ៍ និងជូនពរជ័យដល់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនឹងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ។ ស្ថិតក្នុងឱកាសនោះ លោក លឹម វាសនា នាយកអតិថិជនសហគ្រាស បានសម្តែងការគួរសមសំណោះសំណាលប្រកបដោយភក្តីភាពដោយបានប្រគល់នូវកាដូរអនុស្សាវរីយ៍ ថតរូប និងថ្លែងពាក្យជូនពរជ័យសេរីមង្គលដល់លោកឧត្តមសេនីយ៍ត្រី…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណកងកម្លាំងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ…
ខេត្តកំពង់ស្ពឺ៖នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចូលរួម ព្រមទាំងចាត់ឲ្យកម្លាំងអាវុធហត្ថសហការ ការពារ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ ដែលអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណកងកម្លាំងខេត្តកំពង់ស្ពឺ ដែលប្រពិត្តនៅខាងមុខបរិវេណអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះផងដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានចាត់ឲ្យក្រុមការងារកងរាជអាវុធហត្ថរៀបចំចាត់ចែងនូវសម្ភារៈមួយចំនួន ក្នុងការជួយឧបត្ថម្ភដល់ បងប្អូនវីរៈកងទ័ពជួរមុខ អង្គភាពវរសេនាតូច៦១ បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ចាការ ឈរជើងនៅទិសខេត្តព្រះវិហារ…
ខេត្តកំពង់ស្ពឺ៖ ស្ថិតទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យក្រុមការងារកងរាជអាវុធហត្ថរៀបចំចាត់ចែងនូវសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន ក្នុងការជួយឧបត្ថម្ភទៅដល់ បងប្អូនវីរៈកងទ័ពជួរមុខ អង្គភាពវរសេនាតូច៦១ បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ចាការ ឈរជើងនៅទិសខេត្តព្រះវិហារ។ ជាទឹកចិត្តក្រោមស្មារតីជាតិនិជាតិនិយម លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានប្រគល់នូវសម្ភារៈមួយចំនួនរួមមាន៖ទឹកសុទ្ធចំនួន ១០០កេសះ និងមី៥០កេះ ផងដែរ។ជាការពិតណាស់ សកម្មភាពនេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុត របស់លោកឧត្តមសេនីយ៍ត្រី…
ឯកឧត្តម ភឺន ផល្លា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត
វិមាន៧មករា៖ នាថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ភឺន ផល្លា និងឯកឧត្តមប្រធាន អនុប្រធាន នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីសមាជិក សមាជិកាសរុបចំនួន ៣១៥នាក់។ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសហការជាមួយគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ដើម្បីពង្រីកមូលដ្ឋានគាំទ្រឱ្យកាន់តែទូលំទូលាយ។ ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ភឺន ផល្លា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារតាមបណ្ដារាជធានី-ខេត្ត ក្នុងការចុះកសាងសមាជិកថ្មីតាមរយៈសកម្មភាពចុះដល់ខ្នងផ្ទះ និងការកសាងសមាជិកនៅតំបន់គោលដៅជាក់លាក់ ព្រមទាំងបានចូលរួមយ៉ាងសំខាន់ក្នុងការសហការជាមួយគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ដើម្បីពង្រីកមូលដ្ឋានគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យកាន់តែទូលំទូលាយ។…
រថយន្ត ០៣គ្រឿង និងម៉ូតូ ១២គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកម្ចាស់ទៅព្រមាន និងអប់រំជាបន្តបន្ទាប់ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!
ចាប់ពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ ខណ្ឌទួលគោក បានធ្វើការឃាត់ម្ចាស់ រួមទាំង រថយន្ត ០៣គ្រឿង និងម៉ូតូ ១៣គ្រឿង ជាបន្តបន្ទាប់ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ នៅតាមទីតាំងនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាខណ្ឌ បានឱ្យម្ចាស់រថយន្ត និងម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស…
ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាង ១៣០០គ្រឿង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌមានជ័យ!
ដោយមានការសហការណ៍ផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋតាមរយៈផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំង លួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅចំណុចហាងលក់ខោអាវជជុះក្បាលគីបនារី ផ្លូវប៉េតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងចម្រុះ ប្រមាណជាង ១៣០០គ្រឿង ឃាត់ខ្លួនម្ចាស់ទីតាំង ០១នាក់ នាំយកទៅអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំពោះការ នាំចូល…
ឯកឧត្តម ហៃ វណ្ណា បានពាំនាំការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ជូនដល់វីរៈកងទ័ព ក្រុមគ្រួសារកងទ័ព និងសិស្សានុសិស្សនៅតំបន់ប្រតិបត្តិការខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហៃ វណ្ណា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន បានដឹកនាំក្រុមការងារមកពីប្រទេសជប៉ុន នាំយកអង្ករ តង់ សំណាញ់ ព្រមទាំងសម្ភារៈសិក្សា និងថវិកា ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចែកជូនក្រុមគ្រួសារកងទ័ព និងវីរកងទ័ព នៅតំបន់ប្រតិបត្តិការ ខេត្តព្រះវិហារ។ ក្នុងការចែកជូននេះ បានផ្តល់ជូនដល់ក្រុមគ្រួសារកងទ័ពចំនួន១៦ គ្រួសារ វីរកងទ័ពចំនួន ៦៣…
