អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ធ្វើការចុះល្បាតដើម្បីការពារ បង្ការ ទប់ស្កាត់ បង្រ្កាប រាល់បទល្មើសនានា ក្មេងទំនើង ករណីគ្រឿងញៀន ចោរកម្ម និងឧបទ្ទវហេតុផ្សេងៗដែលអាចកើតមានឡើងនៅក្នុងភូមិសាស្ត្រ
https://youtube.com/shorts/N8vnSysKto0 ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៉ាត់ សុងឡេង មេបញ្ជាការរង ស្រុកសាមគ្គីមុនីជ័យ បានធ្វើការចុះល្បាតដើម្បីការពារ បង្ការ ទប់ស្កាត់ បង្រ្កាប រាល់បទល្មើសនានា ក្មេងទំនើង ករណីគ្រឿងញៀន ចោរកម្ម និងឧបទ្ទវហេតុផ្សេងៗដែលអាចកើតមានឡើងនៅក្នុងភូមិសាស្ត្រស្រុក ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំកម្លាំង ចូលរួមក្នុងកិច្ចប្រជុំស្តីពីការចុះពិនិត្យ-វាយតម្លៃយោធិន នៃកងរាជអាវុធហត្ថ ដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៦ និងដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៥
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងកិច្ចប្រជុំស្តីពីការចុះពិនិត្យ-វាយតម្លៃយោធិន នៃកងរាជអាវុធហត្ថ ដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៦ និងដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៥ចុះ ក្រោមអធិបតី លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង និងជាប្រធានក្រុមទី២ ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាតំណាង លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង…
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ទាំងពេលកំពុងជន់លិច និងក្រោយពេលជន់លិច ពោលគឺត្រូវគិតគូរចំពោះសុវត្ថិភាព…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមកិច្ចក្នុងប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារ និងការអនុវត្តតួនាទី-ភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថ ៩ខែ លើកទិសដៅសកម្មភាពការងារ ត្រីមាសទី៤ ឆ្នាំ២០២៥
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចូលរួមស្តាប់ កិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារអនុវត្តតួនាទី-ភារកិច្ច និងកំណែទម្រង់ កងរាជអាវុធហត្ថ ៩ខែ លើកទិសដៅសកម្មភាពការងារ ត្រីមាសទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ…
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ២ករណីផ្សេងគ្នា!
កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ ចំនួន០២នាក់ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ចុះឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ២ករណីផ្សេងគ្នា ដោយក្នុងនោះ ជនសង្ស័យឈ្មោះ ចាន់ ម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ ឃាត់ខ្លួន នៅម្ដុំផ្ទះសំណាក់យីហោ៥២ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ឃីម ខែ ភេទប្រុស អាយុ១៨ឆ្នាំ…
លោក ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១០៧នាក់
ឃុំអមលាំង៖ នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី បញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១០៧នាក់ ក្នុងនោះមានស្រីចំនួន ៥៣នាក់ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ក្រោមអធិបតីភាព ឯកឧត្តម សុខ ប៊ន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង ដោយមានសមាសភាពចូលរួមមានដូចជា៖…
លទ្ធផលនៃការអញ្ជើញចូលរួមរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨០ នៅទីក្រុងញូវយ៉ក
លទ្ធផលនៃការអញ្ជើញចូលរួមរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨០ នៅទីក្រុងញូវយ៉ក Outcomes of the Participation of H.E. Mr. PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation in…
សារលិខិតអបអរសាទរ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
សារលិខិតអបអរសាទរ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
កម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនក្រុមជនសង្ស័យ៣នាក់ជាជនជាតិវៀតណាម ធ្វើសកម្មភាពដើរចងការប្រាក់ (លុយរាប់) ដោយយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋជាការបញ្ចាំ
ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានបើកការស្រាវជ្រាវភ្លាមៗ និងឃាត់ខ្លួនបញ្ចូនទៅកាន់តុលាការ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានក្រុមជនសង្ស័យ៣នាក់ជាជនជាតិវៀតណាម ធ្វើសកម្មភាពដើរចងការប្រាក់ (លុយរាប់) ដោយយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋជាការបញ្ចាំ ។ សូមបញ្ជាក់ផងថា កាលពីថ្ងៃទី២៨ កញ្ញា ២០២៥ នៅម៉ោង០៤ និង០០នាទី មានក្រុមជនសង្ស័យ៣នាក់ បានដើរតាមភូមិធ្វើសកម្មភាពដើរចងការប្រាក់ (លុយរាប់) ដោយយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋជាការបញ្ចាំ ។ ភ្លាមៗកម្លាំងសមត្ថកិច្ចក៏ទទួលបានព័ត័មានក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនបានបានចំនួន៣នាក់ នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។…
ព័ត៌មានដែលថាមានការចាប់ខ្លួនអ្នកសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ គឺជាព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបង្កចលាចល និងបង្កើតការភាន់ច្រឡំ
ក្រសួងព័ត៌មាន | ព័ត៌មានដែលថាមានការចាប់ខ្លួនអ្នកសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ គឺជាព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបង្កចលាចល និងបង្កើតការភាន់ច្រឡំ
