កម្ពុជា និងហ្វីលីពីន បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យ កិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែស៊ីជម្រៅ

កម្ពុជា និងហ្វីលីពីន បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យ កិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែស៊ីជម្រៅ

ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ(បិណ្ឌ១)!

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោក​ ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារ​ បាននាំយកបច្ច័យ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ(បិណ្ឌ១)ចំនួន ២វត្ត ជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដែលប្រារព្ធធ្វើនៅវត្តព្រះព្រហ្មរ័ត្ន និងវត្តកេសរារាម ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street)

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline) 1296 ជូនដល់ប្រជាពលរដ្ឋ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline) 1296 ជូនដល់ប្រជាពលរដ្ឋតាមបណ្ដាទីប្រជុំជន អាជីវករ កន្លែងលក់ដូរ និងមធ្យោបាយធ្វើដំណើរ នៅចំណុចផ្លូវបេតុង(តាអ៊ុច)ខាងក្រោយផ្សារលើកធំថ្មី ក្នុងភូមិសាស្រ្តក្រុងសៀមរាប។ បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង) ឬ អាចទាក់ទងមកតាមបណ្តាញ CoolApp ,Telegram, WhatsApp, តាមរយៈលេខ 088 93 94…

សម្ដេច ហ៊ុន ម៉ាណែត អបអរលោក Anutin ដែលក្លាយជានាយករដ្ឋមន្ត្រីថៃ និងប្រាប់ថា កំពុងរងចាំធ្វើការជាមួយគ្នា ដើម្បីស្ដារទំនាក់ទំនង និងធ្វើឱ្យព្រំដែនមានសន្តិភាព

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរចំពោះលោក Anutin Charnvirakul ដែលក្លាយជានាយករដ្ឋមន្ត្រីទី៣២ នៃព្រះរាជាណាចក្រថៃ និងមានជំនឿថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងសមត្ថភាពរបស់លោក Anutin ព្រះរាជាណាចក្រថៃ នឹងសម្រេចបាននូវវឌ្ឍនភាពកាន់តែច្រើន។ សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីថ្មីរបស់ថៃថា សម្ដេច កំពុងរង់ចាំធ្វើការជាមួយគ្នា ដើម្បីស្ដារទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យមានភាពប្រក្រតី នឹងធ្វើឲ្យព្រំដែននៃប្រទេសទាំងពីរមានសន្តិភាពឡើងវិញ។ តាមរយៈលិខិតអបអរសាទរចុះថ្ងៃទី ០៧ ខែកញ្ញា នេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ទៅកាន់ លោក Anutin…

ក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះជួបជាមួយប្រជាជន ចំនួន១៥គ្រួសារ ដែលមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិ

ក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះជួបជាមួយប្រជាជន ចំនួន១៥គ្រួសារ ដែលមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិ ដើម្បីស្តាប់សំណូមពរ និងពិភាក្សាររកដំណោះស្រាយ បន្តនីតិវិធីឈានទៅរកការបំបែកក្បាលដីចេញបណ្ណកម្មសិទ្ធិជូន បងប្អូនប្រជាជនទាំង ១៥គ្រួសារ នៅបុរីទ្រីគីមគម្រោង២។

រពឹសដៃចង្រៃខ្លួន​​!ឃើញស្ងាត់ក្លាហានបែកគំនិតគាស់ទ្វារបន្ទប់​ស្ត្រីម្នាក់ ហើយគំរាមសម្លាប់ថែមទៀត ចុងក្រោយត្រូវបាន​ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ឃាត់ខ្លួន​​ ដោយស្ត្រីជនរងគ្រោះបានcallមកប្តឹងតាមលេខទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ Hot​Line1292​…

រពឹសដៃចង្រៃខ្លួន​​!ឃើញស្ងាត់ក្លាហានបែកគំនិតគាស់ទ្វារបន្ទប់​ស្ត្រីម្នាក់ ហើយគំរាមសម្លាប់ថែមទៀត ចុងក្រោយត្រូវបាន​ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ឃាត់ខ្លួន​​ ដោយស្ត្រីជនរងគ្រោះបានcallមកប្តឹងតាមលេខទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ Hot​Line1292​... https://youtu.be/MHqamyVzr-I

អនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦

អនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនថ្មី!!!

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥​នេះ​​​​​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនថ្មី៕ ក្នុងពីធីនេះក៏មានការអញ្ចើញចូលរួមសំណាក់ លោក ទឹម ផានូ អភិបាល នៃគណៈអភិបាលក្រុងច្បារមន​​,លោកអភិបាលរងក្រុងច្បារមន,លោកមេបញ្ជាការ​រង​​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​,លោកនាយសេនាធិការរង,លោកប្រធានមន្ទីរជំនាញទាំង៧,លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក​,លេខាដ្ឋាន,លោកអធិការនគរបាលក្រុងច្បារមន,លោកមេបញ្ជាការផ្នែកសឹករងក្រុងច្បារមន,លោកចៅសង្កាត់ទាំង៥ ​និងលោកមេប៉ុស្តិ៏នគរបាលទាំង៥ រួមទាំង​សប្បុរសជន​ផងដែរ។ ដោយក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​​​ ស្រ៊ុន…

ឯកឧត្ដម​ គួច​ ចំរើន​ បានអញ្ជេីញអមដំណេីរ​ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ

ខេត្ត​កណ្ដាល​ ៖​ ព្រឹក​ថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តកណ្ដាល​ បានអញ្ជេីញអមដំណេីរ​ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញ​ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។