កិច្ចប្រជុំពិនិត្យទីតាំងជាក់ស្តែង សម្រាប់ការរៀបចំពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដឹកនាំដោយ ឯកឧត្តម នាយ ឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យទីតាំងជាក់ស្តែង សម្រាប់ការរៀបចំពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដឹកនាំដោយ ឯកឧត្តម នាយ ឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខដល់ក្រុមគ្រួសារ កងទ័ពជួរមុខ ចំនួន៧គ្រួសារ ស្ថិតនៅឃុំអមលាំង…

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ចែកស្បៀង និងសម្ភារះ ដល់ក្រុមគ្រួសារ កង់ទ័ពជួរមុខ ចំនួន៧គ្រួសារ ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ដោយគ្រួសារទី១ ឈ្មោះ នៅ ហាក់រ៉ុន…

កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ សប្បុរសជន

នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកវរសេនីយ៍ត្រី ធៀង មិន នាយការិយាល័យគោលនយោបាយ មន្ទីរកសាងកម្លាំង និងភរិយា បាននាំយកអង្ករចំនួន ២តោន នឹងទឹកបរិសុទ្ធ ២០០យួរ មកប្រគល់ជូនកងរាជអាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលមានចិត្តសប្បុរសឧបត្ថម្ភ និងគាំទ្រ ដល់កងរាជអាវុធហត្ថខេត្តសៀមរាប នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី លាង ឈីវ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រាច ខេត្តកំពត…

ខេត្តកំពត ៖ នាថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ(ស.ស.យ.ក.កំពង់ស្ពឺ) ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី លាង ឈីវ អនុប្រធានមន្ទីរភស្តុភារ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រាច ខេត្តកំពត។ នាឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី…

កិច្ចប្រជុំស្តីពីការដាក់ឲ្យប្រើប្រាស់នូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292(Hote Line)របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាពេលឆាប់ៗខាងមុខនេះ!!!

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រជុំស្តីពីការដាក់ឲ្យប្រើប្រាស់នូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292(Hote Line)របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលផ្តួចផ្តើមបំពាក់ឡើងដោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដោយបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬ បទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃផងដែរ ដើម្បីងាយស្រួលដល់ការចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗទាន់សភាពការណ៍ប្រកបដោយភាពកក់ក្តៅបំផុតសម្រាប់ខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ផងដែរថាសម្រាប់លេខទូរស័ព្ទបន្ទាន់1292(Hote Line)នេះដែរ…

ទេសរដ្ឋមន្ដ្រី គន់ គីម និងអភិបាលខេត្តបាត់ដំបង ចុះពិនិត្យរៀបចំដីសម្បទានសង្គមកិច្ច សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន

ខេត្តបាត់ដំបង ៖ តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភម៉ូតូ Honda Dream 2025 ចំនួន០១គ្រឿងដល់វីរកងទ័ពជួរមុខ សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការការពារជាតិតាមខ្សែរបន្ទាត់ព្រំដែន-ថៃ…

ខេត្តកំពង់ស្ពឺ ៖ ដោយក្តីបារម្ភអំពីសុខទុក្ខវីរកងទ័ពសមភូមិមុខស្តែងចេញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លាស្នេហាជាតិមាតុភូមិ ក្នុងនាមបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន

កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្រ្កាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ០៣នាក់ កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ស្ពឺ….

ខេត្តកំពង់ស្ពឺ៖ ក្រោមការចង្អុលបង្ហាញ និងដឹកនាំបញ្ជាដោយផ្ទាល់ របស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្រ្កាបករណីគ្រឿងញៀន

ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ ឆ្នាំ២០២៥

ខេត្តកណ្ដាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសរសើរដល់គណៈអភិបាលខេត្តយក និងមន្ត្រីរាជការ អាជ្ញាធរក្រុង-ស្រុក និង

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចាត់ក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃការហ្វឹកហ្វឺនយុទ្ធវិធីនៅទីលានផ្ទាល់ រួមទាំងការប្រើប្រាស់អាវុធ បញ្ជូនសារ សង្រ្គោះបន្ទាន់ របស់សិក្ខាកាម កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធត្ថខេត្តកំពង់ស្ពឺ បានចាត់អោយ លោកវរសេនីយ៍ឯក ហុង ម៉េងហួត មេបញ្ជាការរង នាយសេនាធិការ