លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចូលរួមកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជា្ញធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចូលរួមកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជា្ញធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ ក្រោមអធិបតីភាព ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំង កងរាជអាវុធហត្ថ តាមរយៈប្រព័ន្ធ Videos Conference
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំ លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង ប្រធានមន្ទីរ ប្រធានអង្គភាព នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូប អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំង កងរាជអាវុធហត្ថ តាមរយៈប្រព័ន្ធ Videos Conference ក្រោមអធិបតីភាពលោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារគោលនយោបាយ និងយេនឌ័រ ។ នៅសាលប្រជុំអគារធិការដ្ឋាន…
អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបជាក់ស្តែងនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ០២នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រក្រុងច្បារមន…
កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញនិងអនុវត្តតាមបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង០២:៣០នាទី នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងមកនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌នៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស ល្បាតក្នុងភូមិសាស្រ្ដក្រុងច្បារមន បានធ្វើការបង្ក្រាបជាក់ស្ដែងនិងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅចំណុចស្តុបច្បារមន ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។ ជនសង្ស័យមាន:ទី១.ឈ្មោះ ទឹម រ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងលេីក សង្កាត់ត្រាចទង…
ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតរោងភាពយន្តហេមជាតិ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតរោងភាពយន្តហេមជាតិ ស្ថិតនៅវិថីខេមរភូមិន្ទ(១៣០) ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អញ្ជើញចូលរួមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះទៅទីតាំងនិងពេលវេលាដូចខាងក្រោម៖ ទីតាំង៖ នៅអគារអតីតរោងភាពយន្តហេមជាតិ ស្ថិតនៅវិថីខេមរភូមិន្ទ(១៣០) ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលវេលា៖ ចាប់ពីថ្ងៃទី២៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក ដល់វេលាម៉ោង ១៦:៣០នាទី សូមបងប្អូនប្រជាពលរដ្ឋក្នុងទីតាំងខាងលើចូលរួមនិងផ្តល់ឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីជូនដំណឹង។
កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងប្រកាសចាត់តាំងបំពេញបន្ថែមសមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត
ខេត្តកំពត៖ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងប្រកាសចាត់តាំងបំពេញបន្ថែមសមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត នៅស្រុកទឹកឈូ ខេត្តកំពត។ ក្នុងកិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងជំនួយកានៃក្រុមកាងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ព្រមទាំងក្រុមកាងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានក្រុង/ស្រុកផងដែរ សរុបចំនួន២៦នាក់។ ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតប្រធាន និងអង្គប្រជុំទាំងមូលបានសម្រេចចាត់តាំង និងបែងចែកតួនាទីភារៈកិច្ច…
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យរៀបចំកំណត់ហេតុចុះត្រួតពិនិត្យទីតាំងបុគ្គលិកចាក់ចេញពីកន្លែង ធ្វើការងារពាក់ព័ន្ធនឹង Online Scams
ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជេីញដឹកនាំ កិច្ចប្រជុំពិនិត្យរៀបចំកំណត់ហេតុចុះត្រួតពិនិត្យទីតាំងបុគ្គលិកចាក់ចេញពីកន្លែង ធ្វើការងារពាក់ព័ន្ធនឹង Online Scams ។ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញឱ្យមន្ត្រីជំនាញត្រូវបន្តសហការជាមួយកម្លាំងជំនាញនៅតាមបណ្តាក្រុង ស្រុក បន្តស្រាវជ្រាវ តាមដានក្នុងភូមិសាស្រ្តរៀងខ្លួននិងត្រូវបន្តតាមដាន និងយកចិត្តទុកដាក់ចំពោះទីតាំងScam Online និងផ្សព្វផ្សាយបន្តពាក់ព័ន្ធការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងដែលគ្រប់គ្រងបាន ជាពិសេសវត្ថុតាង…
រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦
រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦
ឯកឧត្តម គួច ចំរើន បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ! ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ទៅកាន់អាជ្ញាធរមូលដ្ឋាន !!!
ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ទៅកាន់អាជ្ញាធរមូលដ្ឋាន ប្រជាការពារ ប្រជាពលរដ្ឋ និងរោងចក្រសហគ្រាស ដើម្បីឱ្យពួកគាត់បានយល់ដឹង ហើយនៅពេលដែលមូលដ្ឋានរបស់គាត់កើតមានឡើងនូវអគ្គីភ័យ ពួកគាត់អាចធ្វើអន្តរាគមន៍ជួយពន្លត់បានទាន់ពេលវេលា កាត់បន្ថយការរីករាលដាលនៃអគ្គីភ័យកាន់តែធំបន្ថែមទៀត!។ ប្រសាសន៍របស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ លើកទី០៧ ថ្ងៃទី២២ ខែកុម្ភៈ…
រាជរដ្ឋាភិបាលកម្ពុជា !ប្តេជ្ញាបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមកម្ពុជា-ថៃ
រាជធានីភ្នំពេញ ÷សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា : រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហាបង្កឡើង ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម កម្ពុជា-ថៃ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ។ យោងតាមសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន (២៤ កុម្ភៈ ២០២៦) ក្រោមប្រធានបទ : «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព» សម្តេចធិបតីនាយករដ្ឋមន្រីបានឱ្យដឹងថា : ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានទទួលរងគ្រោះធ្ងន់ធ្ងរពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយយោធាថៃបានរំលោភបំពានមកលើអធិបតេយ្យភាពជាតិកម្ពុជា និងបានប្រើប្រាស់គ្រាប់បែកចង្កោម…
