លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំប្រជុំ ជួរមេបញ្ជាការ ដើម្បីវាយតម្លៃជាក់ស្តែង យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដល់អាយុសោធននិវត្តន៍ឆ្នាំ២០២៦

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ​ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥​​ បានអញ្ជើញដឹកនាំប្រជុំ ជួរមេបញ្ជាការ ដើម្បីវាយតម្លៃជាក់ស្តែង យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដល់អាយុសោធននិវត្តន៍ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោកមេបញ្ជាការរង /ប្រធានមន្ទីរជំនាញ/ការិយាល័យជំនាញ/នាយលេខា កិច្ចប្រជុំត្រូវបានបញ្ចប់ដោយសមាជិកទាំងអស់បានលើកដៃឯកភាព តាមខ្លឹមសារដែលបានកំណត់រួម៕

កិច្ចប្រជុំរបស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និងលើកទិសដៅអនុវត្តបន្ត ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាសមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និងលើកទិសដៅអនុវត្តបន្ត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ ក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការចូលរួមពីសមាជិកនៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពតមានដូចជា៖ លោក គង់ សុខហេង, លោក អ៊ូច សំណាង ព្រមទាំងសមាជិក សមាជិកាតាមមូលដ្ឋាន សរុប២១នាក់ ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងចែកអំណោយជូនលោកពូ លោកអ៊ុំ លោកតា ប្រកបរបរធាក់ស៊ីក្លូ៣៨៦នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាពសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយ ក្រោមអធិបតីភាពសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានអញ្ជើញសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជាលើកទី២ ជូនលោកពូ លោកអ៊ុំ លោកតា ដែលជាសមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ។ ពិធីនេះបានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងសង្កាត់អូបែកក្អម…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌ ចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

រាជធានីភ្នំពេញ៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងលោក លោកស្រី ជាក្រុមការងារភូមិ-សង្កាត់ ព្រមទាំងយុវជនសង្កាត់ បាននាំយកបច្ច័យ និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌរបស់ពុទ្ធបរិស័ទ្ធ នៅវត្តចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹសគឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី (ហៅវត្តគោករលួស) ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤…

អបអរសាទរ​ ខេត្តកែបទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយ​

ខេត្តកែប៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០២៥នេះ​ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយ ហើយឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ចាត់ទុកថានេះជាការបិទទំព័រមួយ ហើយខេត្តកែបកំពុងតែបើកទំព័រថ្មីមួយទៀតដោយការសំលឹងទៅមុខក្នុងការកសាង និងអភិវឌ្ឍខេត្តកែបឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបេីយោងទៅតាមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយទូទាំងខេត្តកែប។

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន​ អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ !

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥​ លោក ឧត្តមសេនីយ៍ត្រី​ សៀ ទីន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំង អញ្ជើញចូលរួមកិច្ចប្រជុំទទួលផែនការការពារ សន្តិសុខ និងសណ្តាប់ធ្នា​ប់សា​ធារ​ណៈ​ ស្តីពី "ពិធីបួងសួងចម្រើនសេចក្ដីសុខ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ​ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕

ឯកឧត្ដម នូ សាខន និង ឯកឧត្ដម គួច ចំរើន បានអញ្ជើញដឹកនាំមន្ត្រីនៃរដ្ឋបាលសាលាខេត្តកណ្ដាល គោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត នារី ដែលបានទទួលមរណភាព

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញដឹកនាំមន្ត្រីនៃរដ្ឋបាលសាលាខេត្តកណ្ដាល គោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត នារី ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ…

លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង​​​ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរបស់គណៈគម្មាធិការគណបក្សខេត្តកំពង់ស្ពឺ!!!

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ​ លោក​ ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរបស់គណៈគម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​​​​ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម អុិន ឃុន ប្រធានមន្ទីរបក្សខេត្តកំពង់ស្ពឺ​​ ស្ថិតនៅសាលប្រជុំធំ មន្ទីរគណបក្សខេត្ត។ ក្នុងកិច្ចប្រជុំពេញអង្គនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកម្លាំងជំនាញបើកកិច្ចប្រជុំស្តីពីការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខនេះ!!!

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ញើញដឹកនាំកម្លាំងជំនាញបើកកិច្ចប្រជុំស្តីពីការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខនេះ​ ដែលស្ថិតនៅក្នុងភូមិត្រពាំងគង ស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ​។ ក្នុងកិច្ចប្រជុំនេះដែរ​​ មានការចូលរួម លោក ឧត្តមសេនីយ៍ត្រី នាង សាត នាយរងខុទ្ធកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោកមេបញ្ជាការរង,លោកប្រធានមន្តីរនិងលោកនាយការិយាល័យ ដែលមានឈ្មោះក្នុងសេចក្តីសម្រេចក្រុមការងារក្នុងការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនេះផងដែរ។ ក្រោយពីបញ្ជប់នៃកិច្ចប្រជុំស្តីពីការរៀបចំរបៀបវារៈក្នុងកម្មវិធីថ្ងៃបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មីនេះ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ និង លោក ឧត្តមសេនីយ៍ត្រី…

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន!

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើនៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូប។