សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលីចំនួន ១៨គ្រួសាររបស់ខេត្តឧត្តរមានជ័យ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលីចំនួន ១៨គ្រួសាររបស់ខេត្តឧត្តរមានជ័យ។ សាលាខេត្តសៀមរាប រសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក​វរសេនីយ៍​ឯក​ ហុង​​​​ ម៉េ​ង​ហួត​ មេបញ្ជាការ​រង​និងជានាយ​សេនាធិការ​ បានអញ្ជើញ​ដឹកនាំកម្លាំងជំនាញមន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន​បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ចំនួន៣ផែនការនិងពង្រឹងការងារអនុវត្តតួនាទីភារកិច្ច និងវឌ្ឈនភាពការងារឆ្នាំ២០២៦…

កំពង់ស្ពឺ៖ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៦​ វេលាម៉ោង ១៤:០០នាទី​ លោកវរសេនីយឯក ហុង ម៉េងហួត មេបញ្ជាការរង និងជានាយសេនាធិការ​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញមន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន​ នៃបញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ចំនួន៣ផែនការនិងពង្រឹងការងារអនុវត្តតួនាទីភារកិច្ច និងវឌ្ឈនភាពការងារឆ្នាំ២០២៦។ ក្នុង​កិច្ច​ប្រជុំ​នេះដែរ​ មាន​ការចូលរួម​ពីសំណាក់​ លោកប្រធាន-អនុប្រធាន​មន្ទីរ​,លោកនាយ-នាយរង​ការិយាល័យ​ និង​នាយទាហាន​​​-នាយទាហាន​នាយទាហានរង ស្ថិតនៅក្នុងបន្ទប់នាយសេនាធិការដ្ឋានកងរាជហត្ថខេត្តកំពង់ស្ពឺ៕

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក រួមគ្នាជួយរៀបចំពិធីបុណ្យសពអតីតមិត្តរួមជំនាន់!

ឧបាសិកា សុទ្ធោ បុប្ផានី គឺជាអតីតមិត្តរួមជំនាន់សាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៧និង០០នាទីព្រឹក ក្នុងជន្មាយុ៥៤ ឆ្នាំដោយរោគាពាធ ហើយជាស្ត្រីមេម៉ាយមានកូន០២នាក់ ខ្វះលទ្ធភាព និងញាតិមិត្តធ្វើបុណ្យសពឱ្យផងនោះ។ ភ្លាមៗ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក មួយក្រុមរួមមានទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ…

មានអ្នកខំប្រឹងការពារលោកអធិការស្រុកបាទី បែរជាដៀលអ្នកសារព័ត៌មាន ថា «ខ្ចប់មមីសមាន់»

តាកែវ៖ហ្វេសប៊ុកមួយឈ្មោះថា «Tiv Rotha (ទីវ រដ្ឋា)» ហាក់បីដូចជាខំប្រឹងការពារលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ខ្លាំងណាស់ ពោលគឺ មន្ត្រីការពារមន្ត្រីជារឿងធម្មតា ប៉ុន្តែ ហេតុអ្វីចាំបាច់មកដៀលអ្នកសារព័ត៌មាន ថា «ខ្ចប់មមីសមាន់» ទៅវិញ ? ។ ហ្វេសប៊ុក«Tiv Rotha (ទីវ រដ្ឋា)» បានសរសេរ ថា ៖ គាត់ (លោកឆាយ កែវមុន្នី) មិនមែនអាក្រក់ខ្លាំងដូច…

មន្ត្រីរាជការខេត្តកណ្តាល អញ្ជើញ​ប្រារព្ធ​ពិធី​បុណ្យខួប​ ៥៦ឆ្នាំ នៃ​ការ​បក​ប្រែ​គម្ពីរ​ព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក…

ខេត្តកណ្តាល៖ រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ ព្រះសង្ឃ​ជាង​ ១៨០០អង្គ និងពុទ្ធ​បរិស័ទ​យ៉ាង​ច្រើន​កុះករ​ បាននិមន្ត និងអញ្ជើញ​ប្រារព្ធ​ពិធី​បុណ្យខួប​ ៥៦ឆ្នាំ នៃ​ការ​បក​ប្រែ​គម្ពីរ​ព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក នៅ​ទីតាំង​ពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ភ្នំ​ឧដុង្គ​ (ភ្នំ​អដ្ឋរស្ស) ឃុំផ្សាដែក…

ក្រោម​ស្មារតី​យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសមាជិកអាវុធខេត្តកំពង់ស្ពឺទាំងអស់!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុងច្បារមន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតនៅរាជធានីភ្នំពេញ…

ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស​​​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​ ក្រោម​ស្មារតី​មនុស្សធម៌និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសមាជិកអាវុធខេត្តកំពង់ស្ពឺទាំងអស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នា​ព្រឹក​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦​ វេលាម៉ោង ៩.០០នាទី បានដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្ត​កំពង់ស្ពឺ​ រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជា អញ្ជើញបន្តចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ធី ឆៃ…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…

កំពង់ស្ពឺ៖ក្រោម​ការ​ចង្អុល​បង្ហាញ​តម្រង់​ទិស​ប្រកបដោយ​គុណធ៌ម​របស់​ ឯកឧត្តម​នាយ ឧត្តមសេនីយ៍​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​ និងមានការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​។ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​​​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ ជានិច្ចកាល​តែងតែ​បន្ត​ដឹកនាំ​ក្រុមការងារកង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​មនុស្សធម៌​ដោយបានចុះសួរសុខផ្ទាល់និងនាំយកសម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ ព្រមទាំង​បរិច្ចាគ​នូវថវិការផ្ទាល់ខ្លួន និង​មានការ​ចូល​ឧបត្ថម្ភ​ពីបងប្អូនសប្បុរសជននានា ដែលមានចិត្តសប្បុរសធម៏ក្នុងចូលរួមឧបត្ថម្ភ​គាំទ្រ​តាមរយៈ​ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ​ ជាបន្តបន្ទាប់នាពេលកន្លងមកផងដែរ។ នាវេលាម៉ោង៩.០០នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦​…

លោកឧត្តមសេនីយ៏ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ បានចាត់ឲ្យលោកវរសេនីយ៏ឯក ឡេង គឹមឈាន ជាតំណាង​អញ្ជើញ​អមដំណើរ​ ឯកឧត្តម តូច ប៉ូលីវ៉ា​ អភិបាលរង​ ចូលរួមក្នុងពិធីបំពេញទស្សនកិច្ច និងជូនពរភាគីវៀតណាមក្នុងឪកាសចូលឆ្នាំប្រពៃណីវៀតណាមនៅខេត្តវិញឡុង​​​ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម…

ភ្នំពេញ៖នៅថ្ងៃទី០៥-០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​​​​ បញ្ជា​ការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យលោកវរសេនីយ៏ឯក ឡេង គឹមឈាន ជាតំណាង​អញ្ជើញ​អមដំណើរ​ ឯកឧត្តម តូច ប៉ូលីវ៉ា​ អភិបាលរង​ខេត្តកំពង់ស្ពឺ តំណាងឲ្យ ឯកឧត្តមបណ្ឌិត ជៀម ច័ន្ទសោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​​​ ចូលរួមក្នុងពិធីបំពេញទស្សនកិច្ច និងជូនពរភាគីវៀតណាមក្នុងឪកាសចូលឆ្នាំប្រពៃណីវៀតណាមនៅខេត្តវិញឡុង​​​ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ក្នុងដំណើរបំពេញទស្សនកិច្ច និងជូនពរភាគីវៀតណាមក្នុងឪកាសចូលឆ្នាំប្រពៃណីវៀតណាមនៅខេត្តវិញឡុង​​​ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនេះដែរ មានការចូលរួមអមតំណើរដោយតំណាងកងកម្លាំងទាំង៣អង្គភាព មន្ទីរ…

បេសកជនពិសេសសម្តេចតេជោ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនចំនួន៤១៦នាក់ មកពីឃុំចំនួន១៣ ក្នុងស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ ៖ សមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន ៤១៦នាក់ ដែលមកពីឃុំចំនួន១៣ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរៀបចំពិធីប្រកាសបញ្ចូល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នៅក្នុងពិធីនោះដែរដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ិន ឃុន សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មកាធិការគណបក្សខេត្តកំពង់ស្ពឺ ឯកឧត្តម ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាក្រុមការងារស្នូលក្រុមចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញ​ជា​អធិបតី​ភាព​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦…

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជា​អធិបតី​ភាព​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦​ ស្ថិតនៅ​សាល​ប្រជុំ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​។ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,សេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ-នាយរងការិយាល័យ,មេបញ្ជាការកងអនុសេនាធំ,មេបញ្ជាការក្រុងស្រុក,ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរង ចូលរួមផងដែរ។ បន្ទាប់ពីបានស្តាប់ការអានរបាយការណ៍សរុបរួច លោកមេបញ្ជាការរង លោកប្រធានមន្ទីរ មេបញ្ចាការ​មូលដ្ឋាន​ក្រុង-ស្រុក ដោយបានមានមតិលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដើម្បីដោះស្រាយ និងរកវិធីកែសម្រួល ដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់​ ហើយលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដោះស្រាយនូវបញ្ហាប្រឈមទាំងនោះជាបន្ទាន់។ តាមប្រសាសន៏ លោកឧត្តមសេនីយ៍ត្រី…