ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ករណីមានភ្លើងហោះនៅលើមេឃមិនមែនជាដ្រូននោះទេ គឺជាខ្លែងដែលមានភ្ជាប់ភ្លើងតែប៉ុណ្ណោះ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ : ខ្ញុំបាទ គោរពជូនចំពោះបងប្អូនមហាជនទាំងអស់មេត្តាជូនជ្រាបថា ករណីនៅយប់ថ្ងៃទី០៩.០១.២៦ មានការភ្ញាក់ផ្អើលថាមានដ្រូនហោះច្រើន! ខ្ញុំបានបញ្ចេញកម្លាំងជំនាញពិនិត្យតាមដានដោយយកចិត្តទុកដាក់ទើបដឹងថាមានបងប្អូនយើងបង្ហោះខ្លែងពេលយប់ដោយភ្ជាប់នឹងភ្លើងដូចក្នុងរូបភាពនេះ។ សូម បងប្អូនឈប់មានការយល់ច្រឡំអី​ ខ្ញុំបាទសូមគោរពជូនបងប្អូនទាំងអស់បញ្ឈប់កែឆ្នៃខ្លែងបំពាក់ភ្លើងបែបនេះតទៅទៀត🙏បើសិនបងប្អូននៅតែបំពានគោលការណ៍ខាងលើនេះ ខ្ញុំបាទនឹងរឹតបន្តឹងក្នុងការដាក់ពិន័យ​ ឬឈានដល់អនុវត្តន៍តាមផ្លវច្បាប់​ (ដើម្បីចូលរួមថែរក្សា សុខសុវត្ថិភាពសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយក្នុងសង្គម​ ជាពិសេសក្នុងរាជធានីភ្នំពេញ🙏❤️🇰🇭 ខ្ញុំបាទសង្ឃឹមជឿជាក់ថាបងប្អូននឹងយោគយល់​ ព្រមទាំងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានជាពិសេសជាមួយសមិត្ថកិច្ចយើងខ្ញុំបាទ🙏❤️🇰🇭ដោយសេចក្ដីគោរព ។

រោម​ស្មារតី​មនុស្សធម៏​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ប្រគល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន​តាមរយៈ​ លោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ ដើម្បីយកទៅចែកជូនបន្តដល់កងកម្លាំងជួរមុខតាមបន្ទាត់ព្រំដែន កម្ពុជា​-ថៃ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ បានអញ្ជើញ​ទទួល​ជួបសំណេះសំណាលនិងប្រគល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន​តាមរយៈ​ លោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវនិងសន្តិសុខ នៃបញ្ជាការដ្ឋានអង្គរក្ស ដើម្បីយកទៅចែកជូនបន្តដល់កងកម្លាំងជួរមុខតាមបន្ទាត់ព្រំដែន កម្ពុជា​-ថៃ... ខេត្តកំពង់ស្ពឺ៖ក្រោម​ស្មារតី​មនុស្សធម៏​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​នៃ​គណៈ អភិបាល ខេត្ត​កំពង់ស្ពឺ​​​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញ​ជា​អធិបតី​ ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារមន្ទីរជំនាញផែនការប្រតិបត្តិការ និងមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ​ ព្រមទាំងពង្រឹងការងារបន្ថែមទៀតដើម្បីឲ្យកាន់តែមានប្រសិទ្ធិ​ភាព​ខ្ពស់

ខេត្តកំពង់ស្ពឺ​៖​​នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជា​អធិបតី​ ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារមន្ទីរជំនាញផែនការប្រតិបត្តិការ និងមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈនិងពង្រឹងការងារបន្ថែមទៀតដើម្បីឲ្យកាន់តែមានប្រសិទ្ធិ​ភាព​ខ្ពស់​ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ចាការរងទទួលជំនាញ,លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងការិយាល័យ ជំនួយការ និងសមាជិកទាំងអស់នៅមន្ទីរ ស្ថិតនៅ​សាល​ប្រជុំ​មេបញ្ជាការ​។ ក្រោយប្រកាសបើកដំណើរការនៃកិច្ចប្រជុំដោយលោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បាន​អនុញ្ញាត​ឲ្យលោកមេបញ្ជាការរង,លោកប្រធានមន្ទីរ,លោកនាយការិយាល័យ បានលើកឡើងពីចំនុចខ្លាំង ចំនុចខ្សោយ និងបញ្ហាប្រឈមមួយចំនួនដែលបានជួបនាពេលកន្លងមក មានដូចជាការប្រើកម្លាំង ការហ្វឹកហ្វឺន ការិយាល័យបូកសរុបរបាយការណ៍ បញ្ហាវិទ្យុទាក់ទង និងផ្សព្វផ្សាយលេខ​ទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ Hotline 129 និងការផ្សព្វផ្សាយនូវតាមសាលាស្តីពីផលប៉ះនៃកាប្រើប្រាសគ្រឿងញៀន…

សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា

សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា Message from Samdech Akka Moha Sena Padei Techo Hun Sen President of the Senate of the Kingdom of Cambodia, President of…

គម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៥

គម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៥

អាវុធហត្ថខេត្តសៀមរាប ឆ្មក់បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈ បាន០២នាក់!

នៅវេលាម៉ោង ២៣និង៤៥នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប ខេត្តសៀមរាប និងបានឃាត់ខ្លួនក្មេងទំនើង ០២នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០១គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…

សេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ស្តីពីការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានដោយការទទួលខុសត្រូវនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ស្តីពីការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានដោយការទទួលខុសត្រូវនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយ

នេះជារូបភាពក្លែងក្លាយដែលត្រូវបានគេប្រើ AI បង្កើតឡើង ក្នុងគោលបំណងបង្កការភាន់ច្រឡំក្នុងសាធារណមតិអំពីស្ថានភាពពិត

នេះជារូបភាពក្លែងក្លាយដែលត្រូវបានគេប្រើ AI បង្កើតឡើង ក្នុងគោលបំណងបង្កការភាន់ច្រឡំក្នុងសាធារណមតិអំពីស្ថានភាពពិត។ ដូច្នេះសូមសាធារណជន កុំយល់ច្រឡំ និងកុំចែកចាយរូបភាពទាំងនេះ។ សូមសាធារណជនចូលរួម Report ផុស និងគណនីដែលផ្សាយរូបភាពទាំងនេះ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្តល់សុវត្ថិភាពព័ត៌មាននៅកម្ពុជា។

សម្តេចធិបតី៖ “ការឈប់បាញ់ភ្លាម នៅនឹងកន្លែង! គឺមានន័យថាកងកម្លាំងទាំងសងខាងរក្សាកម្លាំងនៅតាមទីតាំងឈរជើងខ្លួននៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ ដោយមិនពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនឡើយ”

សម្តេចធិបតី៖ "ការឈប់បាញ់ភ្លាម នៅនឹងកន្លែង! គឺមានន័យថាកងកម្លាំងទាំងសងខាងរក្សាកម្លាំងនៅតាមទីតាំងឈរជើងខ្លួននៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ ដោយមិនពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនឡើយ"។ Samdech Thipadei: “The immediate ceasefire is now in effect. This means that forces on both sides must maintain their positions at the time the ceasefire…