កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street)
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline) 1296 ជូនដល់ប្រជាពលរដ្ឋ
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline) 1296 ជូនដល់ប្រជាពលរដ្ឋតាមបណ្ដាទីប្រជុំជន អាជីវករ កន្លែងលក់ដូរ និងមធ្យោបាយធ្វើដំណើរ នៅចំណុចផ្លូវបេតុង(តាអ៊ុច)ខាងក្រោយផ្សារលើកធំថ្មី ក្នុងភូមិសាស្រ្តក្រុងសៀមរាប។ បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង) ឬ អាចទាក់ទងមកតាមបណ្តាញ CoolApp ,Telegram, WhatsApp, តាមរយៈលេខ 088 93 94…
សម្ដេច ហ៊ុន ម៉ាណែត អបអរលោក Anutin ដែលក្លាយជានាយករដ្ឋមន្ត្រីថៃ និងប្រាប់ថា កំពុងរងចាំធ្វើការជាមួយគ្នា ដើម្បីស្ដារទំនាក់ទំនង និងធ្វើឱ្យព្រំដែនមានសន្តិភាព
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរចំពោះលោក Anutin Charnvirakul ដែលក្លាយជានាយករដ្ឋមន្ត្រីទី៣២ នៃព្រះរាជាណាចក្រថៃ និងមានជំនឿថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងសមត្ថភាពរបស់លោក Anutin ព្រះរាជាណាចក្រថៃ នឹងសម្រេចបាននូវវឌ្ឍនភាពកាន់តែច្រើន។ សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីថ្មីរបស់ថៃថា សម្ដេច កំពុងរង់ចាំធ្វើការជាមួយគ្នា ដើម្បីស្ដារទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យមានភាពប្រក្រតី នឹងធ្វើឲ្យព្រំដែននៃប្រទេសទាំងពីរមានសន្តិភាពឡើងវិញ។ តាមរយៈលិខិតអបអរសាទរចុះថ្ងៃទី ០៧ ខែកញ្ញា នេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ទៅកាន់ លោក Anutin…
ក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះជួបជាមួយប្រជាជន ចំនួន១៥គ្រួសារ ដែលមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិ
ក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះជួបជាមួយប្រជាជន ចំនួន១៥គ្រួសារ ដែលមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិ ដើម្បីស្តាប់សំណូមពរ និងពិភាក្សាររកដំណោះស្រាយ បន្តនីតិវិធីឈានទៅរកការបំបែកក្បាលដីចេញបណ្ណកម្មសិទ្ធិជូន បងប្អូនប្រជាជនទាំង ១៥គ្រួសារ នៅបុរីទ្រីគីមគម្រោង២។
រពឹសដៃចង្រៃខ្លួន!ឃើញស្ងាត់ក្លាហានបែកគំនិតគាស់ទ្វារបន្ទប់ស្ត្រីម្នាក់ ហើយគំរាមសម្លាប់ថែមទៀត ចុងក្រោយត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ដោយស្ត្រីជនរងគ្រោះបានcallមកប្តឹងតាមលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ HotLine1292…
រពឹសដៃចង្រៃខ្លួន!ឃើញស្ងាត់ក្លាហានបែកគំនិតគាស់ទ្វារបន្ទប់ស្ត្រីម្នាក់ ហើយគំរាមសម្លាប់ថែមទៀត ចុងក្រោយត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ដោយស្ត្រីជនរងគ្រោះបានcallមកប្តឹងតាមលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ HotLine1292... https://youtu.be/MHqamyVzr-I
អនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦
អនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនថ្មី!!!
ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនថ្មី៕ ក្នុងពីធីនេះក៏មានការអញ្ចើញចូលរួមសំណាក់ លោក ទឹម ផានូ អភិបាល នៃគណៈអភិបាលក្រុងច្បារមន,លោកអភិបាលរងក្រុងច្បារមន,លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ,លោកនាយសេនាធិការរង,លោកប្រធានមន្ទីរជំនាញទាំង៧,លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក,លេខាដ្ឋាន,លោកអធិការនគរបាលក្រុងច្បារមន,លោកមេបញ្ជាការផ្នែកសឹករងក្រុងច្បារមន,លោកចៅសង្កាត់ទាំង៥ និងលោកមេប៉ុស្តិ៏នគរបាលទាំង៥ រួមទាំងសប្បុរសជនផងដែរ។ ដោយក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន…
ឯកឧត្ដម គួច ចំរើន បានអញ្ជេីញអមដំណេីរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ
ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជេីញអមដំណេីរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដំណឹងបដិសេធ!
ដំណឹងបដិសេធ! កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ មានជនខិលខូចបានបង្កើតគណនី TikTok ក្លែងក្លាយ ដែលមានឈ្មោះ ( RathSreang ) ដោយបានយកឈ្មោះ និងរូបភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទៅផ្សព្វផ្សាយ ដោយគ្មានការអនុញ្ញាត ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ ឯកឧត្តម ផងដែរ។ សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានគណនី TikTok ផ្លូវការផ្ទាល់ខ្លួន ដែលមានឈ្មោះ…
ស្មារតីខ្មែរស្រលាញ់ខ្មែរ! ខ្មែរជួយខ្មែរ! ខ្មែរដើម្បីខ្មែរ! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្តដឹកនាំក្រុមការងារ និងសប្បុរសជន ចុះសួរសុខទុក្ខ នាំយកនូវសំភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការ ចែកជួនកងកម្លាំងជួរមុខ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក ៦១៩គ្រួសារ
នៅក្នុងស្មារតីខ្មែរស្រលាញ់ខ្មែរ! ខ្មែរជួយខ្មែរ! ខ្មែរដើម្បីខ្មែរ! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារ ស.ស.យ.ក.កំពង់ស្ពឺ ព្រមទាំងបងប្អូនសប្បុរសជន ដែលមានចិត្តសប្បុរសធម៏ចំពោះជាតិមាតុភូមិ វីរៈកងទ័ពជួរមុខនិងប្រជាជន បានអញ្ជើញ ចុះសួរសុខទុក្ខ នាំយកនូវសំភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការ ដើម្បីយកទៅចែកជួនដល់កងកម្លាំងដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ យោធភូមិភាគទី៣ ក្នុងខេត្តកោះកុង និងបងប្អូនក្រុមគ្រួសារជនភៀសសឹក និងប្រជាពលរដ្ឋសរុបចំនួន៦១៩គ្រួសារ។ កាលពីថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១…
