ឯកឧត្តម ភឺន ផល្លា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់អាគារសិក្សាមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង

ខេត្តកណ្តាល៖ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់ និងតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់អាគារសិក្សាមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នារសៀលថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩…

អ្វីទៅដែលជាសិទ្ធិ និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន?

អ្វីទៅដែលជាសិទ្ធិ និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន? លោក ភឺន ផល្លា បដិសេធចំពោះអង្គភាពសារព័ត៌មានដែលបានផ្សព្វផ្សាយចោទប្រកាន់ថា "ប្រើប្រាស់ស្ថាប័នតុលាជាឧបករណ៍" ស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជួយពិនិត្យ។ https://www.youtube.com/watch?v=xpIMcLDkXpI

ក្រោម​មេឃ​តែមួយ​ តែវាសនាខុសគ្នា!ជីវិត​ជួបការលំបាក​​ ខ្វះខាតក្នុងជីវភាពរស់នៅ ទទួល​បន្ទុកចិញ្ជឹមកូននិងចៅ៦នាក់​​ ពេលនេះ​ទទួល​បានការ​ឧបត្ថម្ភ​ជាថវិការរួមទាំងសម្ភារៈ​គ្រឿងឧបភោគបរិភោគ​ពី​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ​៖ ដោយ​អនុវត្ត​តាម​គោល​ការដឹកនាំ​ដ៏​បុិនប្រសប់ ឈ្លាសវៃ​និង​គុណធម៌​របស់​ ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ ឯកឧត្តម​បណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​​​ ក្រោម​ការយកចិត្តទុកដាក់ គិតគូរ​របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បន្ទាប់​ពី​ទទួល​បាន​នូ​វព័ត៌មាន​ពីក្រុមការងារមូលដ្ឋាន​ស្រុក​បសេដ្ឋ​ថា​មានប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត ជួបការលំបាក​។ ក្រោម​ស្មារតី​មនុស្សធម៌​ កាលវេលាម៉ោង១៤.០០នាទីរសៀល​​ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ​ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំង​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ការពារ សន្តិសុខ រក្សាសណ្តាប់​ជូន​ ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​​​ ដែលអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​​ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់​…

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំង​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ការពារ សន្តិសុខ រក្សាសណ្តាប់​ជូន​ ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​​​ ដែលអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​​ ស្ថិតនៅ​ក្នុង​ទីតាំងវត្ដ​រលាក់កងជេីង ក្នុងភូមិគ្រៀលពង​ ឃុំតាសា​ល​ ស្រុកឱរ៉ាល់​ ខេត្ដកំពង់ស្ពឺ​។ ក្នុងពិធី​នេះដែរ​ ក៏មានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​​​​ យឹម សុខុម…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា”

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុ បន្តជំរុញការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ! ដោយត្រូវកំណត់ម៉ោងសម្រាប់សហការចាក់ផ្សាយ និង ប្រសិនបើមានលទ្ធភាព !!!

រាជធានីភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ បានស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស ជំរុញការងារ ផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជាបញ្ហាចម្បងក្នុងកម្មវិធីផ្សាយ។ តាមរយៈលិខិតរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា : «ដើម្បីចូលរួមចំណែកអនុវត្តផែនការខាងលើនេះ ខ្ញុំសូមស្នើ ឯកឧត្តម លោកជំទាវ លោកអ្នក ឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់បន្តជំរុញការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ដោយត្រូវកំណត់ម៉ោងសម្រាប់សហការចាក់ផ្សាយ និងប្រសិនបើមានលទ្ធភាព…

បុរសជាម្ចាស់រថយន្ត ត្រូវអាវុធហត្ថរាជធានីភ្នំពេញ នាំទៅអប់រំ ! ខណៈ រថយន្តកែច្នៃបំពង់ស៊ីម៉ាំងលាន់សំឡេងខ្លាំង ត្រូវឃាត់ទុក១ខែ !!!

រាជធានីភ្នំពេញ÷ រថយន្ត ០១គ្រឿង ក្នុងចំណោមរថយន្ត ០៣គ្រឿង ដែលបើកបរ បង្កឲ្យមានសំឡេងលាន់ខ្លាំង រំខានដល់ប្រជាពលរដ្ឋក្នុងតំបន់បឹងកក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ម្ចាស់ យកទៅព្រមាននិងអប់រំ!!!។ នេះបើតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យដឹងថា : ដោយមានការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ លើករណីរថយន្តចំនួន០៣គ្រឿង បានបំពាក់បំពង់ស៊ីម៉ាំងកែច្នៃ បើកបរបង្កសំឡេងលាន់លឺខ្លាំង រំខានដល់ប្រជាពលរដ្ឋ នៅចំណុចភូមិ១(តំបន់បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង០១:៤៥នាទីយប់ ថ្ងៃទី១១…

អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានក្មេងទំនើង០៦នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កាលពីវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង០១ក្រុម មានគ្នា ០៩នាក់ មធ្យោបាយម៉ូតូ ០៤គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើ ជនរងគ្រោះបណ្ដាលឲ្យរងរបួសចំកែងដៃខាងឆ្វេង នៅចំណុច ហាងកាហ្វេយីហោស្លូកាហ្វេ តាមបណ្ដោយផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះក៏ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលកំពុងល្បាតនៅទីនោះ បានចុះមកអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យជាក្មេងទំនើងបានម្នាក់ ឈ្មោះ ថាន់ ចិន្ដាឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃ…

អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូល

ខេត្តកណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មាន មានកម្មកររោងចក្រដួលសន្លប់ នារសៀនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរស្រុកមុខកំពូល ដោយមានការអញ្ជើញចូលរួម ពីក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពកម្មករដួលសន្លប់នៅរោងចក្រ ស៊ីហាវ ហ៊ែនប៊ែន ឯ.ក ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ តាមបញ្ជាក់របស់មន្ត្រីជំនាញនិមួយៗ…

កម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន សហការ​ជាមួយ​ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ​​ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួន ជនសង្ស័យ០១ម្នាក់ បញ្ជូន​ទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធ​ករណីគ្រឿងញៀនក្នុងភូមិក្រុងឧដុង្គម៉ែជ័យ​​​ ខេត្តកំពង់ស្ពឺ…

កំពង់ស្ពឺ៖ដោយ​មានការចង្អុលបង្ហាញនិងអនុវត្ត​តាមបញ្ជាយ៉ាងមុឺងម៉ាត់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​​ ឯកឧត្តម​​ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​ កាលពីវេលាម៉ោង១៤:៣០នាទីរសៀល​​ នាថ្ងៃទី០៣​​ ខែមិនា ឆ្នាំ២០២៦​​ កន្លងមកនេះ​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោកវរសេនីយ៍​ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ​ មូលដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ក្រុងឧដុង្គម៉ែជ័យ បាន​ធ្វើការ​បង្រ្កាប​និង​ឃាត់ខ្លួន​ជនសង្ស័យ ០១នាក់ ជាប់​ពាក់ព័ន្ធ​ករណីគ្រឿងញៀន ស្ថិតនៅក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ…