កិច្ចប្រជុំអប់រំនយោបាយចិត្តសាស្រ្ត ឆមាសទី២ ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធបញ្ជូនសំលេង និងរូបភាព (Video Conference) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ
នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំអគារសេនាធិការ លោកវរសេនីយ៍ឯក សូ សំណាង មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ ជំនួយការ នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ អញ្ជើញចូលរួមប្រជុំ អប់រំនយោបាយចិត្តសាស្រ្ត ឆមាសទី២ ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធបញ្ជូនសំលេង និងរូបភាព (Video Conference) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ…
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថខេត្ត
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថខេត្ត នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពទាំង២ នាយការិយាល័យ នាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣ និងមេបញ្ជាការ កងអនុសេនាធំចល័ត នៅសាលប្រជុំអគារសេនាធិការ។ ខ្លឹមសារប្រជុំ៖ ១.ផ្សព្វផ្សាលទ្ធផលការងារប្រចាំខែសីហា និងទិសដៅខែកញ្ញា។ ២.បទបង្ហាញចែករំលែកអំពីបទពិសោធន៍ការងាររបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបាគង។ ៣.ការលើកឡើងនូវបញ្ហាប្រឈម…
អបអរសាទរប្រជាពលរដ្ឋរស់នៅក្នុងឃុំគគី និងឃុំគគីធំ ស្រុកកៀនស្វាយ ទទួលបានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ(ប្លង់រឹង)ពីរដ្ឋបាលខេត្តកណ្ដាល
ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦ភូមិ សរុបចំនួន ៦៤៣៥ ប័ណ្ណ ស្ថិតនៅភូមិជ្រោយតាប៉ា ភូមិស្លាបតាអោន ភូមិចិនកោះ ភូមិកោះបៀ ឃុំគគីរ ភូមិកោះតេជោ និងភូមិកោះតេជោ២ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះ ឯកឧត្តម នូ…
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រលប់មកមាតុប្រទេសវិញ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញទៅចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 អាវុធហត្ថខេត្តសៀមរាប បានជួយអន្តរាគមន៍ស្វែងរកឃើញ ក្មេងស្រី០២នាក់!
កងរាជអាវុធហត្ថខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបាត់កូនស្រី០២នាក់ កាលពីម៉ោងប្រហែល ១៤និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ មានទីលំនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ចុះដល់ទីតាំងគេហដ្ឋានខាងលើ ធ្វើការស្រាវជ្រាវតាមស្វែងរកឃើញក្មេងស្រីទាំង០២នាក់ និងបានប្រគល់ជូនក្រុមគ្រួសារវិញដោយសុវត្ថិភាព។
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើត
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមផ្ញើសារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ នាថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ យើងខ្ញុំសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម…
លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ចើញចុះសួរសុខទុក្ខអ៊ុំស្រី សៀក ខេង អាយុ៧៦ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥កន្លងមកនេះ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ចើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខអ៊ុំស្រី សៀក ខេង ភេទស្រី អាយុ ៧៦ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានជំងឺកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ នាឱកាសសួរសុខទុក្ខនោះដែរ លោក ម៉េង…
រថយន្ត និងម៉ូតូ ១៧គ្រឿង កែច្នៃបំពង់ស៊ីម៊ាំង បង្កសម្លេងរំខានដល់ពលរដ្ឋ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ នាំយកទៅអប់រំ!
វេលាម៉ោង១៨:០០នាទី ដល់ ម៉ោង២២:៤០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បានធ្វើការឃាត់ ម៉ូតូ ចំនួន ១៤គ្រឿង និងរថយន្ត ចំនួន ០៣គ្រឿង នៅចំណុច ភូមិ០១ (ប្លុកបឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ:។ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកម្ចាស់រថយន្ត និងម៉ូតូ ទៅអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ-រថយន្តខុសលក្ខណៈបច្ចេកទេសបង្កការរំខានដល់សាធារណ:ជនតទៅទៀត ព្រមទាំងបានដកហូតរថយន្ត…
ឯកឧត្ដម គួច ចំរើន អញ្ជើញចូលរួមពិនិត្យទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាសមាជិកគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល អញ្ជើញចូលរួមពិនិត្យទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
សេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងការពារជាតិ ស្ដីពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ
សេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងការពារជាតិ ស្ដីពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។…
