លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចូលរួមអមដំណើរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងកងឯកភាពតំបន់ប្រតិបត្តិការសឹករងកោះកុង
ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ បានចូលរួមអមដំណើរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ដែលអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងកងឯកភាពតំបន់ប្រតិបត្តិការសឹករងកោះកុង ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កោះកុង និងនាំយកអំណោយសម្តារៈ ស្បៀង គ្រឿងឧបភោគ បរិភោគ និងថវិកាសម្រាប់ប្រគល់ជូនដល់ មេបញ្ជាការយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកោះកុង។
តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍ជួយពន្លត់ភ្លើងឆេះផ្ទះបានដោយជោគជ័យ!
នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆេះផ្ទះ នៅចំណុចភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបាគង និងកម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះឲ្យរលត់ទាំងស្រុង និងមិនបណ្តាលឲ្យរាលដាលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ៕
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលសុខភាពនៅគេហដ្ឋាន
ខេត្តកំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ បានអញ្ជើញដឹកនាំក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលសុខភាពនៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់ ស្ថិតនៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នាឱកាសសួរសុខទុក្ខនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនឹងក្រុមការងារអមតំណើរ បានចូលជួបសំណេះសំណាលអំពីសុខភាពរបស់ ឯកឧត្តម យឹម សុខុម…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ កាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥…
ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ កាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី២៧ ដល់ ថ្ងៃទី២៩ ឆ្នាំ២០២៥នាពេលខាងមុខនេះ។ ការបើកកិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ហើយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង សេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ-នាយរងការិយាល័យ,មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក,ស្នាក់ការសន្តិសុខ,មេបញ្ជាការកងអនុសេនាធំ និងនាយទាហាន នាយទាហានរងចូលរួមផងដែរ។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះផងដែរ លោកឧត្តមសេនីយ៍ត្រី…
២៣ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង
២៣ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង 23Days That Thai soldiers unlawfully captured Cambodian military personnel and have not yet released them ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ២៣ថ្ងៃ គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។ On the morning…
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង
ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង លោកជំទាវ មិថុនា ភូថង ជា រដ្ឋលេខាធិការក្រសួងកិច្ចការនារី
ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង លោកជំទាវ មិថុនា ភូថង ជា រដ្ឋលេខាធិការក្រសួងកិច្ចការនារី
លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្តខេត្តកំពង់ស្ពឺចុះត្រួត ពិនិត្យវឌ្ឍនភាព ទីតាំងដីបន្ទាយថ្មី និងត្រៀមកសាង អគារសេនាធិការដ្ឋាន ខាងមុខនេះ…
ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ញើញដឹកនាំក្រុមការងារកងរាជអាវុធហត្តខេត្ត ដោយមានការចូលរួមពី លោក វរសេនីយ៍ឯក ខេង សួរ នាយការិយាល័យវិស្វកម្ម កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះត្រួតពិនិត្យវឌ្ឍនភាព ទីតាំងដីបន្ទាយថ្មី និងត្រៀមរៀបចំសាងសង់ អគារសេនាធិការដ្ឋាន…
ពិធីបើករដូវកាលថ្មី Cambodia Primer League ២០២៥-២០២៦ នៅពហុកីឡាដ្ឋានខេត្តកំពង់ស្ពឺ!!!
ខេត្តកំពង់ស្ពឺ៖នារសៀលថ្ងៃថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំងការពារសន្តិសុខ សុវត្តិភាព និង សណ្តាប់ធ្នាប់ជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលអញ្ជើញជាអធិបតីភាព ក្នុងពិធីបើករដូវកាលថ្មី Cambodia Primer League ២០២៥-២០២៦ នៅពហុកីឡាដ្ឋានខេត្តកំពង់ស្ពឺ។ ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល…
ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា!!!
ខេត្តកំពង់ស្ពឺ៖ដោយអនុវត្តតាមបទរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយណែនាំបន្ថែមអំពី ការស្លៀកពាក់ឯកសណ្ឋានចេញចូលក្នុងអង្គភាពឲ្យបានត្រឹមត្រូវ/ជួយត្រួតពិនិត្យទឹកភ្លើងតាមមន្ទីរនីមួយៗមុនចាកចេញ/ថែរក្សាអនាម័យក្នុងអង្គភាពឲ្យបានល្អ/គោរពបទបញ្ជាថ្នាក់ដឹកនាំ/ពង្រឹងការងារ វេនប្រចាំបញ្ជា វេនប្រចាំការ មណ្ឌលប្រតិបត្តិការ/គោរពតួនាទីភារកិច្ច…
