កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីកាតព្វកិច្ចយោធា!

សេចក្តីព្រាងច្បាប់ ស្តីពីកាតព្វកិច្ចយោធា! «សេចក្តីព្រាងច្បាប់នេះមាន ៨ជំពូក និង២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្ត មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រក​ម្ពុជា​។ សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំ​បា​ច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយស​ម្ប​ទា​ ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ ប្រទេសជាតិ។ ទ​​​ន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុ ចាប់ពី១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ ដែលត្រូវ​បំ​ពេញកាតព្វកិច្ចយោធាតាមការកំណត់នៃច្បាប់នេះ។…

បញ្ចប់ភាពមន្ទិលសង្ស័យនិងផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ជូនបងប្អូនជនជាតិដើមភាគតិចនៅតំបន់ភូមិភាគឦសាន

បញ្ចប់ភាពមន្ទិលសង្ស័យនិងផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ជូនបងប្អូនជនជាតិដើមភាគតិចនៅតំបន់ភូមិភាគឦសាន https://youtu.be/-BSH6F0zsIU

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលដោះស្រាយនិងទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិដីធ្លី អតិថិជនគម្រោង ឡេង ណាវ៉ាត្រា ព្រះប្រសប់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលដោះស្រាយនិងទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិដីធ្លីពីសំណាក់ពុកម៉ែ ពូមីង បងប្អូនដែលជាអតិថិជនគម្រោង ឡេង ណាវ៉ាត្រា ព្រះប្រសប់ ដែលមានទីតាំងស្ថិតនៅភូមិស្វាយ និងភូមិពោធ៍ ឃុំស្វាយពោធ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នេះជាថ្ងៃទី១ នៃការទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិពីអតិថិជនចាប់ពីថ្ងៃទី២១ ដល់ថ្ងទី២៤ ខែមេសា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ។ ទីតាំង​ ៖ នៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្តីការប្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ 📍 https://maps.app.goo.gl/WTn9Vye5ongnDtuk7?g_st=ic ថ្ងៃទី២១…

កិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន

រាជធានីភ្នំពេញ៖ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក តុង ជុន បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ ស្ដីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២ ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា នៅវេលាម៉ោង៦៖០០នាទី ល្ងាចថ្ងៃទី២២ ខែមេសា នេះ។ យន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាស​ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតផ្ទះសំណាក់ផ្សារកណ្តាល

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាស​ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតផ្ទះសំណាក់ផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អញ្ជើញចូលរួមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះ រយះពេល២ថ្ងៃ ទៅទីតាំងនិងពេលវេលាដូចខាងក្រោម៖ ទីតាំង៖ នៅអគារអតីតផ្ទះសំណាក់ផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលវេលា៖ ចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលៈជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលៈជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២២ មេសា ២០២៦ Receiving a courtesy call and having…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ព្រមទាំងកងកម្លាំងនៃកងរាជអាវុធហត្ថទាំងមូល ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ

នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងមូល សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆាប់បានជាសះស្បើយ ដែលត្រូវបានព្យាបាលដោយវះកាត់ប្រកបដោយជោគជ័យ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជានុរាស្ត្រទូទាំងខេត្តកណ្តាល ថ្វាយព្រះសព្ទសាធុការពរជ័យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទទួលការព្យាបាលវះកាត់ដោយជោគជ័យ និងសូមព្រះអង្គទ្រង់ឆាប់បានជាសះស្បើយពីព្រះរោគ…

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជានុរាស្ត្រទូទាំងខេត្តកណ្តាល សូមព្រះបរមរាជានុញ្ញាត ថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរគ្រប់ប្រការ និងសូមលើកហត្ថទាំងទ្វេប្រណមវន្ទាឧទ្ទិសបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាឆ្នាំថ្មី ព្រះនាម “រាក្យសាទេវី” ដួងព្រះបារមីព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមជួយអភិបាលគ្រងរក្សា និងប្រោសប្រទានព្រះរាជសព្ទសាធុការពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទទួលការព្យាបាលវះកាត់ដោយជោគជ័យ និងសូមព្រះអង្គទ្រង់ឆាប់បានជាសះស្បើយពីព្រះរោគ ប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!

នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ នៅតាមបណ្ដាគោលដៅដែលកំពុងចូលរួមជាមួយសមត្ថកិច្ចចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងថ្ងៃទី៣ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបានបន្តទៅទស្សនាស្តង់ពិព័រណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency…