ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល”
ខេត្តកណ្ដាល៖ សូមមាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធនានាទាំងអស់ ជំរុញកូនចៅ ឬយុវជនឱ្យមកចុះឈ្មោះចូលរៀនក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលនៅជិតលំនៅដ្ឋានដែលបងប្អូនពលរដ្ឋកំពុងរស់នៅ ដើម្បីចាប់យកជំនាញវិជ្ជាជីវៈសម្រាប់អនាគតរបស់ពួកគាត់ ។នេះជាការអំពាវនាវរបស់ឯកឧត្តម នុតពុធ ដារ៉ា អភិបាលរងខេត្តកណ្ដាល ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ "TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល" នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដែលប្រារព្ធធ្វើនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ស្ថិតក្នុងភូមិព្រែកសំរោង៣…
