ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើសជលផល នារដូវបិទនេសាទ
ខេត្តកំពង់ចាម ៖ អនុវត្តតាមចរាចរណ៍ណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីច្បាប់ជលផល និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុក ព្រៃឈរ កងរាជអាវុធហត្ថស្រុកព្រៃឈរ និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នារដូវបិទនេសាទ ចំនួន ០២ករណីដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
+ករណីទី០១
-ឧបករណ៍លូស្បៃមុងចំនួន៥មាត់
-របាំងស្បៃមុងប្រវែង ១៨០ម៉ែត្រ
-បង្គោលចំនួន ៧៥ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ០១គីឡូក្រាម
នៅចំណុចរលំពោធិ៍ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
+ករណីទី០២
-រុះរើសម្រាស់ទំហំ ២ម៉ែត្រ× ៣ ម៉ែត្រ ចំនួន ៣កន្លែង នៅចំណុចបាំងដៃ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បន្ទាប់មក ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះល្បាតតាមដងទន្លេមេគង្គភូមិសាស្ត្រពីក្រុងកំពង់ចាម រហូត ដល់ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយប្រើប្រាស់កាណូត និងមន្ត្រីចំនួន ០៥ នាក់ ដោយពុំបានជួបបទល្មើស នេសាទឡើយ។
ក្នុងនោះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាមក៏មានទិសដៅបន្ត ក្នុងការចុះត្រួតពិនិត្យ និងបង្ក្រាបបទ ល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកនានាក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឱ្យឈប់ដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕