លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាតែវ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ ភរិយារបស់លោកព្រិន្ទបាលឯក សុឹម បូរ៉ាវីរៈកងរាជអាវុធហត្ថ ដែលឈរនៅសមរភូមិមុខ

តាកែវ ៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាតែវ បានដឹកនាំលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោក.លោកស្រី នាយការិយាល័យ ក្រុមការងារយេនឌ័រ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះអណ្តែត អញ្ជើញចុះសួរសុខទុក្ខ ភរិយារបស់លោកព្រិន្ទបាលឯក សុឹម បូរ៉ាវីរៈកងរាជអាវុធហត្ថ ដែលឈរនៅសមរភូមិមុខ បច្ចុប្បន្នកំពុងសម្រាកនៅគេហដ្ឋានភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។ ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បាននាំយកថវិកាផ្ទាល់ខ្លួន និងភេសជ្ជៈ ដូចខាងក្រោម៖
-ថវិកា ចំនួន ១.០០០.០០០រៀល
-ទឹកបរិសុទ្ធ ចំនួន ៥កេស
-ទឹកប៉ូការីស្វីត ចំនួន ៥កេស ប្រគល់ជូនលោកព្រិន្ទបាលឯក សុឹម បូរ៉ា និងក្រុមគ្រួសារផងដែរ។
លោកឧត្តមសេនីយ៍ មេបញ្ជាការ បានជូនពរភរិយាលោក សុឹម បូរ៉ា ឆាប់ជាសះស្បើយ និងមានសុខភាពល្អបរិបូរណ៍ ៕