ពិធីសំណេះសំណាលនិងជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)…
ខេត្តកំពង់ស្ពឺ ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ…
លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារបានអញ្ជើញចុះពិនិត្យផែនការយុទ្ធនាការដែលបានដាក់អោយមូលដ្ឋានរៀបចំ យុទ្ធនាការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដែលហួសសុពលភាពរួមទាំងប្រជាពលរដ្ឋគ្រប់អាយុតម្រូវធ្វើរអត្តសញ្ញាណប័ណ្ណថ្មី…
ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ នឹងក្រុមការងារ ថ្នាក់មូលដ្ឋានស្រុកថ្ពង មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក លោកអភិបាលរងស្រុក លោកអធិការដ្ឋានស្រុកផ្ពង និងរដ្ឋបាលឃុំអមលាំង។ ក្រោមការយកចិត្តទុកដាក់របស់ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារបានអញ្ជើញចុះពិនិត្យផែនការយុទ្ធនាការដែលបានដាក់អោយមូលដ្ឋានរៀបចំ យុទ្ធនាការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដែលហួសសុពលភាពរួមទាំងប្រជាពលរដ្ឋគ្រប់អាយុតម្រូវធ្វើរអត្តសញ្ញាណប័ណ្ណថ្មី សញ្ជាតិខ្មែរ និងដោះស្រាយរាល់ឯកសារដែលមិនទាន់សមស្រប ក្នុងមូលដ្ឋានឃុំអមលាំង ដែលមាន១៧ភូមិ…
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ពីចំណាត់ការតាមច្បាប់ ! ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្មេងជំទង់ម្នាក់នៅ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ អ្នកបើករថយន្តជាមនុស្សស្រី !! រីឯកូនអភិបាលស្រុកកងមាសជាអ្នករួមដំណើរ តែប៉ុណ្ណោះ !!!
រាជធានីភ្នំពេញ÷ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ពីចំណាត់ការតាមច្បាប់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្មេងជំទង់ម្នាក់នៅខណ្ឌឬស្សីកែវ បណ្តាលឲ្យរងរបួសធ្ងន់ ! សមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញបច្ចេកទេស ក្នុងគោលដៅសុក្រឹតភាព នៃការទទួលខុសត្រូវក្នុងនាមជាអ្នកបើកបរបង្កហេតុ ។ បើតាមការបញ្ជាក់របស់ក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដកស្រង់ចម្លើយសារភាពរបស់ភាគីរថយន្ត បានបញ្ជាក់ថា : អ្នកបើករថយន្តជាមនុស្សស្រី រីឯបុរសម្នាក់ទៀតដែលមានអាការៈស្រវឹងជាអ្នក រួមដំណើរ ។ សម្រាប់បុរសម្នាក់នេះមាន ឈ្មោះ សាមីន វុត្ថារិទ្ធ ត្រូវបានគេដឹងថា : ជាកូនប្រុសអភិបាលស្រុកកងមាស ខេត្តកំពង់ចាម…
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរក្រុងសំពៅពូន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ! ត្រូវការពារតាមបណ្តាក្រុមហ៊ុន/កាស៊ីណូ ដែលបានបិទសៀល ពាក់ព័ន្ធ និងករណីបទល្មើស : ( Scam Online )ឱ្យបានល្អ !!!
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរក្រុងសំពៅពូន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការការពារតាមបណ្តាក្រុមហ៊ុន/កាស៊ីណូ ដែលបានបិទសៀល ពាក់ព័ន្ធនិងករណីបទល្មើស Scam Online ឱ្យបានល្អប្រសើរ ហាមមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល និងថែរក្សាវត្ថុតាង សម្ភារៈនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត។ ការណែនាំនេះធ្វើឡើង ក្នុងឱកាសដែល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំក្រុមការងារ កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យទីតាំងនៅតាមបណ្តាក្រុមហ៊ុន/កាស៊ីណូ…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើរដ្ឋមន្ត្រីក្រសួងការងារ ពិភាក្សាជាមួយភាគីនិយោជក និងភាគីសហជីព ស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើរកម្មករ !
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងការងារ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកការជួយសម្រាលបន្ទុកលើការចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ។ សម្តេចបវរធិបតី បានសរសេរលើបណ្តាញសង្គម នៅយប់ថ្ងៃទី១៩ មីនា ឆ្នាំ២០២៦យ៉ាង ដូច្នេះថា : ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុក ចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង…
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២,៤២៥ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២,៤២៥ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន, ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅក្នុងបរិវេន សាលាស្រុកកៀនស្វាយ ខេត្តកណ្តាល។ ១៨ មីនា ២០២៦។
ប្រជាពលរដ្ឋមួយគ្រួសារមានកូន៤នាក់ តែអកុសលពិការចំនួន០៣នាក់ ទទួលបានការឧបត្ថម្ភពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…
ខេត្តកំពង់ស្ពឺ៖ក្រោមការយកចិត្តទុកដាក់ គិតគូរបំផុតរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីទទួលបាននូវព័ត៌មានពីក្រុមការងារមូលដ្ឋានស្រុកសំរោងទង ថាមានប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត ជួបការលំបាកក្នុងគ្រួសារមានកូន៤នាក់ តែអកុសលពិការចំនួន០៣នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជាក់ស្តែង នាព្រឹកថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០.០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រួមទាំងក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បន្តចុះសួរសុខទុក្ខក្រុមគ្រួសារឈ្មោះ សុខ ភ័ត្រ្តា អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ…
ឯកឧត្តម ភឺន ផល្លា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់អាគារសិក្សាមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង
ខេត្តកណ្តាល៖ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់ និងតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់អាគារសិក្សាមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នារសៀលថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩…
អ្វីទៅដែលជាសិទ្ធិ និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន?
អ្វីទៅដែលជាសិទ្ធិ និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន? លោក ភឺន ផល្លា បដិសេធចំពោះអង្គភាពសារព័ត៌មានដែលបានផ្សព្វផ្សាយចោទប្រកាន់ថា "ប្រើប្រាស់ស្ថាប័នតុលាជាឧបករណ៍" ស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជួយពិនិត្យ។ https://www.youtube.com/watch?v=xpIMcLDkXpI
ក្រោមមេឃតែមួយ តែវាសនាខុសគ្នា!ជីវិតជួបការលំបាក ខ្វះខាតក្នុងជីវភាពរស់នៅ ទទួលបន្ទុកចិញ្ជឹមកូននិងចៅ៦នាក់ ពេលនេះទទួលបានការឧបត្ថម្ភជាថវិការរួមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំដ៏បុិនប្រសប់ ឈ្លាសវៃនិងគុណធម៌របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការយកចិត្តទុកដាក់ គិតគូររបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីទទួលបាននូវព័ត៌មានពីក្រុមការងារមូលដ្ឋានស្រុកបសេដ្ឋថាមានប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត ជួបការលំបាក។ ក្រោមស្មារតីមនុស្សធម៌ កាលវេលាម៉ោង១៤.០០នាទីរសៀល នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ…
