លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ  បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងកាត់ឯកសណ្ឋាន ជូនដល់យោធិន​ នៃកងអនុសេនាធំចល័ត(វគ្គ៤៦ និងវគ្ក៤៧)ចំនួន៧២នាក់…

ខេត្តកំពង់ស្ពឺ៖នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងកាត់ឯកសណ្ឋានប្រតិបត្តិការ ជូនដល់យោធិននៃកងអនុសេនាធំចល័ត(វគ្គ៤៦ និងវគ្ក៤៧)ចំនួន៧២នាក់ នៅសាលប្រជុំប​ញ្ជា​​​​​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ថ្លែងក្នុង​ពិធី​នេះ​ តាម​ប្រសាសន៍​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងនៅចំនុចខ្វះខាតមួយចំនួនដែលកម្លាំងកងអនុសេនាធំរបស់យើងអ​នុ​វត្តកន្លងមក តែទោះជាយ៉ាងណាក៏ដោយក៏នាយទាហានរងរបស់យើងបានខិតខំបំពេញការងារ ជូនអង្គភាពបានច្រើន ហើយសម្រាប់ការងារប្រចាំថ្ងៃនេះ​​​គឺជាបទពិសោធន៍ និងជាមេរៀនសម្រាប់ប្អូនៗទាំងអស់គ្នា ដូចឆ្នេះសូមប្អូនៗទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងខិតខំរៀនបន្តទៅទៀត ដើម្បីព​ង្រឹ​ង​សមត្ថភាពបន្ថែម។

ជាពិសេសក៏បានផ្តាំផ្ងើរ ដោយសង្កត់ធ្ងន់​​ថាចំពោះនាយទាហានទាំងអស់៖ត្រូវតែបន្តខិតចំរៀនសូត្របន្ថែមទៀត ហើយត្រូវយកចិត្តទុកដាក់ចំពោះតួនាទី ភា​រ​កិច្ចការងារ គោរពបទបញ្ជា​​​ ហាមដើរហូបចុកគ្រឿងស្រវឹងដែលអាចបង្ករជាបញ្ហា​ និងមិនត្រូវដើរលេងយប់ផ្តេសផ្តាសដោយគ្មានបទបញ្ជា​ មិនត្រូវ​ផុ​ស​ប​ញ្ជេញអារម្មរណ៍និងខំមិនផ្តេសផ្តាសក្នុងបណ្តាញសង្គមផ្សេងៗ ត្រូវចាក់ឲ្យឆ្ងាយពីគ្រឿងញៀន​ និងគោរពនិងស្រលាញ់គ្នា ដោយត្រូវមានសាមគ្គីផ្ទៃក្នុងឲ្យ​បា​​​នល្អជាពិសេស។ហើយមុននឹងបញ្ចប់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានជូនពរដល់ នាយទាហានទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមឲ្យមានសុខ​ភា​ពល្អ ជោគជ័យគ្រប់ភារកិច្ច​ជានិរន្តរ៍​ផងដែរ៕