ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!
នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ នៅតាមបណ្ដាគោលដៅដែលកំពុងចូលរួមជាមួយសមត្ថកិច្ចចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងថ្ងៃទី៣ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបានបន្តទៅទស្សនាស្តង់ពិព័រណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency…
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តសហការយ៉ាងសកម្មភាពក្នុងការចុះការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៦
ក្រោមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តសហការយ៉ាងសកម្មភាពក្នុងការចុះការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៦…
ខេត្តកំពង់ស្ពឺ៖ ក្រោមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៦ ដែលរៀបចំដោយរដ្ឋបាលខេត្ត កំពង់ស្ពឺ ស្ថិតនៅជុំវិញបរិវេណវិមានឯករាជ្យសួនច្បារសម្តេចសង្ឃរាជជួន ណាត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។…
ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងមធ្យោបាយដឹកជញ្ជូនរួមមាន ( រថយន្ត០១គ្រឿង និងម៉ូតូចំនួន ១១គ្រឿង) សម្រាប់ប្រើប្រាស់ជាចាំបាច់ ជូនដល់វីរៈកងទ័ព ដែលកំពុងឈរជើងការពារទឹកដីព្រំដែនកម្ពុជា-ថៃ !!!
ខេត្តព្រះវិហារ៖ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេង របស់កងយោធពលខេមរភូមិន្ទ នាឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមីរ អដ្ឋស័ក ព.ស. ២៥៧០ ខាងមុខនេះ ! ថ្នាក់ដឹកនាំនៃក្រុមការងារចលនាកសាងសមាជិកនៅមូលដ្ឋានរាជធានី-ខេត្ត ដឹកនាំដោយ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារ និង ឯកឧត្តម ភឺន ផល្លា អនុប្រធានក្រុមការងារ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន និងគ្រឿងឧបភោគបរិភោគ ព្រមទាំងមធ្យោបាយដឹកជញ្ជូនរួមមាន : ( រថយន្ត០១គ្រឿង និងម៉ូតូ ចំនួន…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ!
នារសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញទទួលជួបសំណោះសំណាលជាមួយលោក លឹម វាសនា នាយកអតិថិជនសហគ្រាស ជាតំណាងឲ្យក្រុមហ៊ុន Metfone ប្រចាំខេត្តកំពង់ស្ពឺ ដែលបាននាំយកនូវកាដូរអនុស្សាវរីយ៍ និងជូនពរជ័យក្នុងឱកាសអបអរសាទរពិធីបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ!!!
ខេត្តកំពង់ស្ពឺ៖នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបសំណោះសំណាលជាមួយ លោក លឹម វាសនា នាយកអតិថិជនសហគ្រាស ជាតំណាងឲ្យក្រុមហ៊ុន Metfone ប្រចាំខេត្តកំពង់ស្ពឺ ដែលបាននាំយកនូវកាដូរអនុស្សាវរីយ៍ និងជូនពរជ័យដល់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនឹងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ក្នុងឱកាសអបអរសាទរពិធីបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ។ ស្ថិតក្នុងឱកាសនោះ លោក លឹម វាសនា នាយកអតិថិជនសហគ្រាស បានសម្តែងការគួរសមសំណោះសំណាលប្រកបដោយភក្តីភាពដោយបានប្រគល់នូវកាដូរអនុស្សាវរីយ៍ ថតរូប និងថ្លែងពាក្យជូនពរជ័យសេរីមង្គលដល់លោកឧត្តមសេនីយ៍ត្រី…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារ…
ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃ៦រោច ខែចេត្រ ឆ្នាំម្សាញ សប្តស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦ និងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍សង្ក្រាន្តខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦…
អាវុធហត្ថរាជធានីភ្នំពេញ ចុះសិក្សាត្រួតពិនិត្យទីតាំងត្រៀមរៀបចំសាងសង់ស្តង់ពិព័ណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency Hotline) 1291 ជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ
សកម្មភាពក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសិក្សាត្រួតពិនិត្យទីតាំងត្រៀមរៀបចំសាងសង់ស្តង់ពិព័ណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency Hotline) 1291 ជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលនឹងមកចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលមុខ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅលើសួនស្ពាននាគ (វត្តភ្នំ) រាជធានីភ្នំពេញ។ សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញចូលរួមទស្សនា និងលេងល្បែងកម្សាន្តសប្បាយៗដើម្បីទទួលបានរង្វាន់ជាច្រើនជាមួយ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ សូមអរគុណ!
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌ៧មករា ធ្វើការល្បាតការពារ សន្តិសុខ សុវត្ថិភាព ដើម្បីបង្ការ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌ៧មករា ធ្វើការល្បាតការពារ សន្តិសុខ សុវត្ថិភាព ដើម្បីបង្ការ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសរថយន្ត និងម៉ូតូដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ នៅតាមទីតាំងនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។
ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ប្រគល់ថវិការឧបត្ថម្ភគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន!
នារសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានចាត់ក្រុមការងារប្រគល់ថវិការឧបត្ថម្ភ និងផ្តាំផ្ញើសួរសុខទុក្ខ ដល់ គ្រួសារ លោកអនុសេនីយ៍ទោ មាស ក្លូតប៊ែកណា ជំនួយការអាវុធហត្ថខណ្ឌ ដែលមានប្រពន្ធទើបសម្រាលកូន ហើយកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន ភូមិទួលចារ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
