អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ប្រើប្រាស់បារីអេឡិចត្រូនិច និងអ្នកលក់ចែកចាយបារីអេឡិចត្រូនិច២ទីតាំង ឃាត់ខ្លួនមនុស្សសរុប ០៩នាក់!
កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណ: និងប្រើប្រាស់បារីអេឡិចត្រូនិច យ៉ាងអនាធិបតេយ្យ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១៤:១០នាទី កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ០៦នាក់ ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូនៅចំណុចបុរី លឹម ឈាងហាក់ ផ្លូវបេតុងលេខ០៦ ផ្ទះលេខ៥៤ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ…
រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីខេត្តកំពង់ស្ពឺ! កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292 តាមសាលារៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ…
ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការចង្អុលបង្ហាញតម្រង់ទិសពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292 តាមសាលារៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នាពេលកន្លងមកនេះ ។ ជាក់ស្តែងនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦កន្លងមកនេះ…
អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព
អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងគោលការណ៍ណែនាំបច្ចេកទេស នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព។ អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព។
កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ក្រោមអធិបតីភាព លោកស្រី គា សុភូ អភិបាលរងខេត្តកំពង់ស្ពឺ ជាតំណាង…
ផ្នែកព័ត៌មាននិងផ្សព្វផ្សាយ របស់កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបការងារ សម្រាប់ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦
នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ផ្នែកព័ត៌មាន និងផ្សព្វផ្សាយ នៃកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ បានរៀបចំកិច្ចប្រជុំបូកសរុបការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ ដែលដឹកនាំដោយ លោក គឹម សុខរី សមាជិកគណៈអចិន្ត្រៃយ៍ សសយករាជធានីភ្នំពេញ និងជានាយក កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្មវិធី ថ្នាក់ដឹកនាំផ្នែក និងថ្នាក់ដឹកនាំក្រុមចំណុះផ្នែកព័ត៌មាននិងផ្សព្វផ្សាយ ទៅអគារខេមរានី។
បែកធ្លាយចេញព័ត៌មានពីប្រភពលរដ្ឋមកថា បុគ្គលម្នាក់ឈ្មោះ ជ័យ កំពុងតែឈូសឆាយ និងសាងសង់ទីកន្លែងដើម្បីបូមរុករករ៉ែមាស
អូរយ៉ាដាវ៖ បែកធ្លាយចេញព័ត៌មានពីប្រភពលរដ្ឋមកថា បុគ្គលម្នាក់ឈ្មោះ ជ័យ កំពុងតែឈូសឆាយ និងសាងសង់ទីកន្លែងដើម្បីបូមរុករករ៉ែមាស ជាក់ស្តែងនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ សារព័ត៌មានយើងខ្ញុំបានចុះទៅដល់ទីតាំងបានឃើញថា មានទីតាំងចំនួនពីរកន្លែងផ្សេងៗគ្នា សុទ្ធសឹងជាទីតាំងរបស់លោក ជ័យ នៅចំណុចមាត់អូរ ស្ថិតនៅក្នុងភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ សូមអាជ្ញាធរមូលដ្ឋាន និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយពិនិត្យ និងទប់ស្កាត់បង្រ្កាបផង។ ទំនាក់ទំនងព័ត៌មាន៖ 012 400 462 / 068 400 462
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី ហន ហេន វីរៈកងទ័ពឈរជើងសមរភូមិជួរមុខ…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានបន្តអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី ហន ហេន វីរៈកងទ័ពឈរជើងសមរភូមិជួរមុខ កងទ័ពការពារអាកាសឈរជើងទិសតាថាវខេត្តព្រះវិហារ ដែលកំពុងសម្រាកពិនិត្យសុខភាពនិងព្យាបាលជំងឺនៅគេហដ្ឋានក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ... https://www.youtube.com/watch?v=0v1us4qFYfo
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា…
កំពង់ស្ពឺ៖នាថ្ងៃទី២២ ខែមករា ឆ្មាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងមន្ទីរ ពត៌មានស្រាេវជ្រាវ សន្តិសុខ មន្ទីរ ទំនាក់ទំនងកិច្ចការសាធារណ: ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា។ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីសំណាក់ លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងការិយាល័យ ជំនួយការ និងសមាជិកទាំងអស់នៅមន្ទីរ។ ថ្លែង នាពេលនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកឧត្តមសេនីយ៍ទោ សោម សោម៉ុន (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ) ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ…
កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសនិងយកគំរូដឹកនាំប្រកបដោយគុណធម៏របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមស្មារតីមនុស្សធម៌ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺអញ្ជើញចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ សោម សោម៉ុន (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ) ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិត្រពាំងលើក…
តាមការប្តឹងពីពលរដ្ឋ តាមរយះលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងមួយក្រុមពាក់ព័ន្ធករណីដេញវាយនិងគប់គ្នាយ៉ាងអាណាធិបតេយ្យ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ!!!
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តមនាយ ឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២១:៣០នាទី នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HoteLine1292 បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់…
