បែកធ្លាយចេញព័ត៌មានពីប្រភពលរដ្ឋមកថា បុគ្គលម្នាក់ឈ្មោះ ជ័យ កំពុងតែឈូសឆាយ និងសាងសង់ទីកន្លែងដើម្បីបូមរុករករ៉ែមាស
អូរយ៉ាដាវ៖ បែកធ្លាយចេញព័ត៌មានពីប្រភពលរដ្ឋមកថា បុគ្គលម្នាក់ឈ្មោះ ជ័យ កំពុងតែឈូសឆាយ និងសាងសង់ទីកន្លែងដើម្បីបូមរុករករ៉ែមាស ជាក់ស្តែងនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ សារព័ត៌មានយើងខ្ញុំបានចុះទៅដល់ទីតាំងបានឃើញថា មានទីតាំងចំនួនពីរកន្លែងផ្សេងៗគ្នា សុទ្ធសឹងជាទីតាំងរបស់លោក ជ័យ នៅចំណុចមាត់អូរ ស្ថិតនៅក្នុងភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សូមអាជ្ញាធរមូលដ្ឋាន និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយពិនិត្យ និងទប់ស្កាត់បង្រ្កាបផង។
ទំនាក់ទំនងព័ត៌មាន៖ 012 400 462 / 068 400 462