រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេចធ្វេីការកែសម្រួលបញ្ចុះតម្លៃអត្រាពន្ធគយ​ និងអត្រាអាករនាំចេញលេីមុខទំនិញមួយចំនួន​ ពាក់ព័ន្ធនឹងគ្រឿងប្រេីប្រាស់អគ្គិសនី និងមុខទំនិញមួយចំនួន…

រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេចធ្វេីការកែសម្រួលបញ្ចុះតម្លៃអត្រាពន្ធគយ​ និងអត្រាអាករនាំចេញលេីមុខទំនិញមួយចំនួន​ ពាក់ព័ន្ធនឹងគ្រឿងប្រេីប្រា​ស់​អគ្គិសនី​,​ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី,​ ចង្កៀងសូឡា​ ព្រមជាមួយនឹងគ្រឿងប្រេីប្រាស់អគ្គិសនីមួយចំនួនទៀត​ ក្នុងនោះក៏រួមមានរថយន្តដឹក​អ្ន​កដំណេីរ​ និងដឹកទំនិញប្រភេទ​ HEV, PHEV និង​ EV។ សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា​ ស្តីពីការកែសម្រួលអត្រាពន្ធគយនិងអត្រាអាករនាំចេញ​ លេីមុខទំនិញមួយចំនួន​ ចុះថ្ងៃ​ទី​២​៨​​ ​​​ខែមីនា​ ឆ្នាំ២០២៦។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី បានឧបត្ថម្ភគាំទ្រជា​ភេសជ្ជៈ​មួយចំនួនដល់​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ ក្នុង​ឱកាស​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ -មហា​សង្រ្កាន្ត​ នាពេលខាងមុខ!!!

ខេត្តកំពង់ស្ពឺ៖ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំ​ម្សា​ញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង​​ លោកមេបញ្ជាការ បានរៀ​ប​ចំទទួលនូវអំណោយឧបត្ថម្ភពី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ដោយបានចាត់ក្រុមការងារឲ្យនាំយក​​ភេសជ្ជៈ​ Vattanac can ចំ​​​​​នួន១០០កេស,ទឹក​បរិសុទ្ធ​V-Active…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ  បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងកាត់ឯកសណ្ឋាន ជូនដល់យោធិន​ នៃកងអនុសេនាធំចល័ត(វគ្គ៤៦ និងវគ្ក៤៧)ចំនួន៧២នាក់…

ខេត្តកំពង់ស្ពឺ៖នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងកាត់ឯកសណ្ឋានប្រតិបត្តិការ ជូនដល់យោធិននៃកងអនុសេនាធំចល័ត(វគ្គ៤៦ និងវគ្ក៤៧)ចំនួន៧២នាក់ នៅសាលប្រជុំប​ញ្ជា​​​​​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ថ្លែងក្នុង​ពិធី​នេះ​ តាម​ប្រសាសន៍​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងនៅចំនុចខ្វះខាតមួយចំនួនដែលកម្លាំងកងអនុសេនាធំរបស់យើងអ​នុ​វត្តកន្លងមក តែទោះជាយ៉ាងណាក៏ដោយក៏នាយទាហានរងរបស់យើងបានខិតខំបំពេញការងារ ជូនអង្គភាពបានច្រើន ហើយសម្រាប់ការងារប្រចាំថ្ងៃនេះ​​​គឺជាបទពិសោធន៍ និងជាមេរៀនសម្រាប់ប្អូនៗទាំងអស់គ្នា ដូចឆ្នេះសូមប្អូនៗទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងខិតខំរៀនបន្តទៅទៀត ដើម្បីព​ង្រឹ​ង​សមត្ថភាពបន្ថែម។ ជាពិសេសក៏បានផ្តាំផ្ងើរ ដោយសង្កត់ធ្ងន់​​ថាចំពោះនាយទាហានទាំងអស់៖ត្រូវតែបន្តខិតចំរៀនសូត្របន្ថែមទៀត ហើយត្រូវយកចិត្តទុកដាក់ចំពោះតួនាទី ភា​រ​កិច្ចការងារ…

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ

នាថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជា​ប្រធានក្រុមការងារសំណង់ចាស់ទ្រុឌទ្រោម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអ​គា​​​​​រអតីតសណ្ឋាគារសុខមានជ័យ ដែលស្ថិតនៅបណ្តោយផ្លូវសុខហុក(១០៧) កែងផ្លូវលេខ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន ដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន២គ្រួសារ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជ​អាវុធ​ហត្ថខេត្តកំពង់ស្ពឺ ក្រោយពីបានទទួលនូវព័ត៏មានពីក្រុមការងារក្នុងមូលដ្ឋានស្រុកសំរោងទង អំពីស្ថានភាពប្រជាពលរដ្ឋចំនួន០២គ្រួសារកំពុងខ្វះខាត ជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុង​ស្មារតី​មនស្ស​ធម៏ ដោយក្តីអាណិតអាសូរ​ កាលពីវេលាម៉ោង១៤.០០នាទីរសៀល នាថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៦ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង ជាតំណាង ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ព្រមទាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត បន្តអញ្ជើញចុះសួរសុខទុក្ខ និងយកនូវ​ថវិកា​ ព្រមទាំងសម្ភារ:គ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ…

លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ បានអញ្ជើញ​ដឹកនាំ​ប្រតិភូ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក្នុងពីធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ សោម សាម៉ុន​ (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ)​​ ដែលបានទទួលមរណៈភាពដោយ​រោគាពាធ​​​…

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយ​មានការ​ចង្អុល​បង្ហាញ​ណែនាំពី​ ឯកឧត្តម​​​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង​យោ​ធពលខេមភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​​ នៅវេលាម៉ោង១៦:០០ នាទី​ លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ កងរាអាវុធ​ហ​ត្ថខេត្តកំពង់ស្ពឺ​ បានអញ្ជើញ​ដឹកនាំ​ប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក្នុងពីធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ សោម សា​ម៉ុ​ន​ (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ) ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង ២រសៀល​…

ម៉ូតូ ០៦គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បន្តបង្ក្រាបយកម្ចាស់ទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ!

នៅយប់ ថ្ងៃទី២២ ឈានចូល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និ​ងខណ្ឌច្បារអំពៅ បានបន្តធ្វើការឃាត់ម្ចាស់ រួមនិងម៉ូតូ ០៦គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រ​ជុំ​ជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ នៅចំណុចផ្លូវលេខ៧ ស​​​​​ង្កាត់ចតុមុខ ខណ្ឌដូនពេញ និងតំបន់អភិវឌ្ឍកោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក និងខណ្ឌច្បារអំពៅ…

ពិធីសំណេះសំណាលនិងជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)…

ខេត្តកំពង់ស្ពឺ ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ…

លោក ម៉េង ស្រ៊ុន ប្រធាន​ក្រុមការងារបានអញ្ជើញចុះពិនិត្យផែនការយុទ្ធនាការដែលបានដាក់អោយមូលដ្ឋានរៀបចំ យុទ្ធនាការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដែលហួសសុពលភាពរួមទាំងប្រជាពលរដ្ឋគ្រប់អាយុតម្រូវធ្វើរអត្តសញ្ញាណប័ណ្ណថ្មី…

ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ នឹងក្រុមការងារ ថ្នាក់មូលដ្ឋានស្រុកថ្ពង មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក លោកអភិបាលរងស្រុក លោកអធិការដ្ឋានស្រុកផ្ពង និងរដ្ឋបាលឃុំអមលាំង។ ក្រោមការយកចិត្តទុកដាក់របស់ លោក ម៉េង ស្រ៊ុន ប្រធាន​ក្រុមការងារបានអញ្ជើញចុះពិនិត្យផែនការយុទ្ធនាការដែលបានដាក់អោយមូលដ្ឋានរៀបចំ យុទ្ធនាការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដែលហួសសុពលភាពរួមទាំងប្រជាពលរដ្ឋគ្រប់អាយុតម្រូវធ្វើរអត្តសញ្ញាណប័ណ្ណថ្មី សញ្ជាតិខ្មែរ និងដោះស្រាយរាល់ឯកសារដែលមិនទាន់សមស្រប ក្នុងមូលដ្ឋានឃុំអមលាំង ដែលមាន១៧ភូមិ​…

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ពីចំណាត់ការតាមច្បាប់ ! ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្មេងជំទង់ម្នាក់នៅ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ អ្នកបើករថយន្តជាមនុស្សស្រី !! រីឯកូនអភិបាលស្រុកកងមាសជាអ្នករួមដំណើរ តែប៉ុណ្ណោះ !!!

រាជធានីភ្នំពេញ÷ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ពីចំណាត់ការតាមច្បាប់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្មេងជំទង់ម្នាក់នៅខណ្ឌឬស្សីកែវ បណ្តាលឲ្យរងរបួសធ្ងន់ ! សមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញបច្ចេកទេស ក្នុងគោលដៅសុក្រឹតភាព នៃការទទួលខុសត្រូវក្នុងនាមជាអ្នកបើកបរបង្កហេតុ ។ បើតាមការបញ្ជាក់របស់ក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដកស្រង់ចម្លើយសារភាពរបស់ភាគីរថយន្ត បានបញ្ជាក់ថា : អ្នកបើករថយន្តជាមនុស្សស្រី រីឯបុរសម្នាក់ទៀតដែលមានអាការៈស្រវឹងជាអ្នក រួមដំណើរ ។ សម្រាប់បុរសម្នាក់នេះមាន ឈ្មោះ សាមីន វុត្ថារិទ្ធ ត្រូវបានគេដឹងថា : ជាកូនប្រុសអភិបាលស្រុកកងមាស ខេត្តកំពង់ចាម…