វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣,០៩០ បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិអំពិលទឹក និងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣,០៩០ បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិអំពិលទឹក និងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ ក្នុងពិធីនេះ មានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៦៧០នាក់…
កិច្ចប្រជុំស្ដាប់ការធ្វើបទបង្ហាញ និងវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដើម្បីប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ
ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់ការធ្វើបទបង្ហាញ និងវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងខេត្តកណ្ដាល ឆ្នាំ២០២៥ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ ស្តីពីការស្ដាប់ការធ្វើបទបង្ហាញ និងវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងខេត្តកណ្ដាល ឆ្នាំ២០២៥ គឺយើងត្រូវកែលម្អការបំរើសេវាសាធារណឱ្យកាន់តែល្អ ដោយផ្អែកលើផ្នែក នៃការលើកទឹកចិត្តក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រីបំរើការងារលើសេវាសាធារណៈបានល្អ ដើម្បីកែលម្អសេវារបស់យើងឱ្យកាន់តែល្អប្រសើរ ដើម្បីទទួលបានលទ្ធផលល្អក្នុងការបំរើសេវាសាធារណៈ ប្រកបដោយផ្លែផ្កា។…
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ប្រចាំខែតុលា និងទិសដៅបន្ត របស់លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស
ខេត្តកណ្តាល៖ លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានជំរុញបន្ថែមដល់ អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការទប់ស្កាត់ និងបង្កើនការអប់រំផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ក្នុងន័យធានាទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់គ្រប់រូបភាព ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារជាដើម ជាពិសេសត្រូវផ្សព្វផ្សាយបំផុសឲ្យបានញឹកញាប់ ចំពោះមូលដ្ឋានភូមិ-ឃុំណាដែលមានបញ្ហាខាងលើនេះកើតឡើងច្រើន។ ការជំរុញនេះបានធ្វើឡើង នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ប្រចាំខែតុលា និងទិសដៅបន្ត របស់លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ក្រោមអធិបតី លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួម ពីរមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក…
ឯកឧត្តម សោម ពិសិដ្ឋ អញ្ជេីញទទួលបដិសណ្ឋារកិច្ចឯកឧត្ដម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ផ្តល់កិត្តិយសជូនព្រះរាជក្រឹត្យផ្តល់សញ្ញាតិខ្មែរដល់លោក ក្លែន ន័បឺត ហាន់ ជនជាតិអាល្លឺម៉ង់
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជេីញទទួលបដិសណ្ឋារកិច្ចឯកឧត្ដម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ផ្តល់កិត្តិយសជូនព្រះរាជក្រឹត្យផ្តល់សញ្ញាតិខ្មែរដល់លោក ក្លែន ន័បឺត ហាន់ ជនជាតិអាល្លឺម៉ង់ ដែលបាននិងកំពុងរស់នៅព្រះជាណាចក្រកម្ពុជា អស់រយៈពេល៣១ឆ្នាំ នាភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប ៕ ខេត្តកែប, ព្រឹកថ្ងៃអង្គារ ទី២១ តុលា ២០២៥
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គមខេត្ត ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៥
ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គមខេត្ត ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការជាដៃគូផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សារ៉ាត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺមានសារ:សំខាន់ណាស់ ក្នុងការត្រួតពិនិត្យ លើវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម រយៈពេលត្រីមាសទី៣ ហើយក៏ជាការជួបជុំគ្នាដើម្បីចែករំលែកនូវមេរៀនបទពិសោធន៍ការអនុវត្តល្អៗ លើកឡើងអំពីបញ្ហាប្រឈម ដើម្បីរួមគ្នារកដំណោះស្រាយ សំដៅធ្វើឱ្យការអនុវត្តការងារគណនីយភាពសង្គមនៅក្នុងមូលដ្ឋានភូមិសាស្ត្រខេត្តកណ្តាលកាន់តែមានភាពរលូន…
សកម្មភាពកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សាយលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ…
ខេត្តកំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង,កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី,កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានបន្តចុះផ្សាយលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តស្រុកសំរោងទង ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រួតជ្រាបកាន់តែច្រើន ដោយបានចែកនូវខិតប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគរលេខ១២៩២ តាមទីប្រជុំជន ផ្សារ សាលារៀន ភោជនីយដ្ឋាន ផ្ទះសំណាក់ ហាងកាហ្វេ ស្ថានីយប្រេងឥន្ធនៈ រោងចក្រ និងសំខាន់ៗផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ….
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះដែរ មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធាន-អនុប្រធានមន្ទីរ, លោកនាយ-នាយរងការិយាល័យនិងជំនួយការ, មេកងអនុសេនាធំកងរាជអាវុធហត្ថចល័ត,…
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី៖ ១-ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់រូបវន្តបុគ្គល។ ៣-ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-ការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ ៥-ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។ ៦-ផ្សេងៗ ថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។
សម្តេចតេជោ៖ខ្ញុំទើបបានមើលវីដេអូមានរយៈពេលជាង៨នាទីរបស់ក្រុមដែលដឹកនាំដោយលោកKO1ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ
សម្តេចតេជោ៖ ខ្ញុំពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះពិសេសសម្រាប់លោកKO1តែម្តង។ ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុ។ ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើ ពហិការមិនប្រើប្រាស់ទំនិញថៃមាន ស្ទើរតែ៩៩ភាគរយទៅហើយមិនថា ប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេ។ ចំណោទបញ្ហានៅត្រង់អាជីវករលក់ដូរដែលមានទំនិញថៃនៅសល់តើឲ្យពួកគាត់យកទៅណា? ដុតបំផ្លាញចោលឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ?ប្រសិនបើKo1មានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដូចKo1បានធ្វើដែលមានក្នុងវីដេអូនេះ។បើមនុស្សមិនទទួលទាន ទុកឲ្យសត្វសុីប្រសើរជាងដុតឬកំទេចចោល។ ខ្ញុំសូមឲ្យKo1បញ្ឈប់សកម្មភាពបែបឆ្កួតៗនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសីលធម៌ សុជីវធម៌ គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ។ខ្ញុំសរសេរបន្ថែមបន្ទាប់ពីបានអានខមិន។ ខ្ញុំគាំទ្រការលក់ទំនិញចាស់ឲ្យអស់តែមិនត្រូវនាំចូលទំនិញថ្មីមកបន្ថែមទៀតទេ។សូមកុំឲ្យមានឈ្មោះថាទំនិញចាស់លក់មិនចេះអស់តែវាជាទំនិញនាំចូលថ្មីមកបោកអតិថិជន។ ឯអ្នកទិញក៏គួរពិនិត្យតើជាទំនិញចាស់ឬទំនិញថ្មី?ព្រោះទំនិញមានកាលកំណត់របស់វា។ ត្រូវខិតខំផលិតទំនិញក្នុងស្រុកនិងជួយទិញផលិតផលក្នុងស្រុកដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ Ko1សូមចូលរួមយុទ្ធនាការជុំរុញការប្រើប្រាស់ទំនិញក្នុងស្រុកវិញប្រសើរជាង៕ ផេក៖សម្តេចតេជោ
ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងការចុះផ្សាយដែលមានចរិកនយោបាយ ដែលបានផ្សព្វផ្សាយ
ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងការចុះផ្សាយដែលមានចរិកនយោបាយ ដែលបានផ្សព្វផ្សាយថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺជាសហវិនិយោគិនជាមួយនឹងក្រុមហ៊ុន កាស៊ីណូ ជីន ប៉ី (Jin Bei) ដែលមានមូលដ្ឋាននៅទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
