សកម្មភាព​កម្លាំង​កង​រាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បន្ត​ចុះផ្សាយ​លេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ៖ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ​ នាថ្ងៃទី១៨ ខែ​តុលា​​ ​ឆ្នាំ២០២៥​​កន្លងមកនេះ កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថ​ស្រុក​សំរោងទង​​,កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថ​ស្រុក​គងពិសី,កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​ និងកម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថ​ស្រុក​សាមគ្គី​មុនីជ័យ បានបន្ត​ចុះផ្សាយ​លេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត​ស្រុក​សំរោងទង​ ដើម្បី​ឲ្យប្រជាពលរដ្ឋបានជ្រួតជ្រាបកាន់តែច្រើន​ ដោយបានចែកនូវខិតប័ណ្ណ នាមប័ណ្ណ​ និងបិទស្ទិកគរលេខ១២៩២ តាមទីប្រជុំជន ផ្សារ​​​ សាលារៀន​ ភោជនីយ​ដ្ឋាន​​ ផ្ទះសំណាក់​ ហាងកាហ្វេ ស្ថានីយ​ប្រេង​ឥន្ធនៈ​​ រោងចក្រ​ និងសំខាន់ៗផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។