រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីណែនាំស្តីពីការត្រៀមបង្ការ ឆ្លើយតប និងអន្តរាគមន៍បន្ទាន់ក្នុងពេលទឹកជំនន់ទន្លេ កំពុងបន្តហក់ឡើង តាមបណ្តា ក្រុង ស្រុក

រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីណែនាំស្តីពីការត្រៀមបង្ការ ឆ្លើយតប និងអន្តរាគមន៍បន្ទាន់ក្នុងពេលទឹកជំនន់ទន្លេ កំពុងបន្តហក់ឡើង តាមបណ្តា ក្រុង ស្រុក។

លោក ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួសុខទុក្ខដោយផ្ទាល់ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ កុមារី រឹម ស្រីនាត ជីវភាពខ្វះខាត ពិការជើងហើយ កំពុងមានជំងឺគ្រុនឈាម ហើយកំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់(ICU) នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួសុខទុក្ខដោយផ្ទាល់ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ កុមារី រឹម ស្រីនាត អាយុ ១២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំង់ស្ពឺ ដែលគ្រួសាររបស់កុមារី មានជីវភាពខ្វះខាត និងកំពុងជួបការលំបាក ដោយគ្មួយស្រីពិការជើងខាងស្តាំង និងបច្ចុប្បន្នក៏មានជំងឺគ្រុនឈាម ហើយកំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់(ICU) នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។ នាពេលនោះដែរ ដោយមើលឃើញជាក់ស្តែងអំពីស្ថានភាពក្មួយស្រី…

ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយ កម្រងផ្កានៅស្ថូបព្រះបរមរូប

នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយ កម្រងផ្កានៅស្ថូបព្រះបរមរូប នាឱកាស ខួបលើកទី១៣ នៃព្រះរាជ ពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម Datuk Seri Dr. Ahmad Zahit Hamidi ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី និងជាប្រធានគណបក្សរួបរួមជាតិម៉ាឡេស៊ី (UMNO) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អញ្ជើញមកចូលរួមកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ (47th…

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់ MK-84 នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដេីម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់បានចូលជាធរមាន ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀត ស្របតាមអាណត្តិរបស់ខ្លួននៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អាយ.ស៊ី.អរ.ស៊ី ដែលបានអញ្ជើញចុះសួរសុខទុក្ខជាលើកទី២ ជាមួយយុទ្ធជនកម្ពុជាចំនួន ១៨រូប ដែលត្រូវបានថៃ…

“លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អាយ.ស៊ី.អរ.ស៊ី ដែលបានអញ្ជើញចុះសួរសុខទុក្ខជាលើកទី២ ជាមួយយុទ្ធជនកម្ពុជាចំនួន ១៨រូប ដែលត្រូវបានថៃបានចាប់យក និងដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអរគុណចំពោះការនាំយកសារលិខិតរបស់គ្រួសារយុទ្ធជនតាមរយៈកាកបាទក្រហមកម្ពុជា យកទៅជូនដល់ដៃយុទ្ធជនយើងទាំង១៨នាក់ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ ហើយបានយកត្រលប់មកវិញជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីយកជូនដល់គ្រួសារយុទ្ធជនវិញ។ នេះជាដំណឹងដ៏មានតម្លៃមហាសាលសម្រាប់ក្រុមគ្រួសារយុទ្ធជន រាជរដ្ឋាភិបាល និងសម្រាប់ប្រជាជនកម្ពុជា ដែលតែងតែទន្ទឹមរង់ចាំដំណឹងពិតប្រាកដរបស់យុទ្ធជនយើង។ លោកប្រធានប្រតិភូបានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងលើការងារយុទ្ធជនដែលកំពុងស្ថិតនៅក្នុងការឃុំគ្រងរបស់យោធាថៃ ឱ្យមានការដោះលែងមកកម្ពុជាវិញ តាមរយៈការលើកយកនូវអនុសញ្ញាទីក្រុងហ្សឺណែវ។ លើសពីនោះលោកបានបញ្ជាក់ថា តាមការចុះទៅសួរសុខទុក្ខ និងប្រគល់សំបុត្ររបស់គ្រួសារយុទ្ធជន ជូនដល់យុទ្ធជនទាំង១៨នាក់ ទាំង២លើកមកនេះ គឺសម្គាល់ឃើញថាស្ថានភាពសុខភាពរបស់គាត់ទាំងអស់គ្នា គឺមានសុខភាពល្អ”។…

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ធ្វើការបង្រ្កាប​និងឃាត់ខ្លួនជនសង្ស័យ​បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ដូចភ្លៀងរលឹម

ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ និង​សម្រប​សម្រួល​នីតិវិធី​ពី​ ឯកឧត្តម​​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំងគ្រឿងញៀន​ នៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស​​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ បានធ្វើការបង្រ្កាប​និងឃាត់ខ្លួនជនសង្ស័យ​បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ជាប់ពាក់ព័ន្ធជាមួយករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ https://youtu.be/Dt0oU3aSwxM

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ​​​ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥​នេះ​ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ​ ក្រោមអធិបតី ឯកឧត្ដម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ​​​ និងមានមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​​ ព្រមទាំងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកំពង់ស្ពឺចូលរួមផងដែរ ដោយស្ថិតនៅនៅសាលាខេត្តកំពង់ស្ពឺ។ ក្នុង​កម្មវិធី​នេះដែរ​ ឯកឧត្តមបណ្ឌិត…

អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមកុំឆាប់ទុកចិត្តអ្នកមិនស្គាល់គ្នា រហូតលង់ខ្លួនបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ!

នាវេលាម៉ោង ០៩ៈ៥៨នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ អាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីរំលោភលើទំនុកចិត្ត (ករណីបាត់ម៉ូតូ) ដោយជនសង្ស័យម្នាក់ បានចូលទៅក្នុងហាងមួយកន្លែង ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៏បាននិយាយលេងជាមួយម្ចាស់ម៉ូតូមួយសន្ទុះ ជនសង្ស័យក៏បានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ម៉ាកCBR ហុងដា ០១គ្រឿង ពណ៌ស ឆ្នាំ២០១៦ ផ្លាកលេខបន្ទាយមានជ័យ 1N.2700 ថាទៅទិញបាយហូប ជនរងគ្រោះជាម្ចាស់ម៉ូតូក៏បានអោយសោរម៉ូតូទៅជនសង្ស័យ ក្រោយពីបានសោរម៉ូតូ ជនសង្ស័យក៏ជិះទៅបាត់ដោយមិនបានយកម៉ូតូមកឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូវិញនោះទេ។ បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះ…

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍មកកាន់មាតុភូមិ ប្រកបដោយសុខសុវត្ថិភាព ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងនិវត្តន៍មកកាន់មាតុភូមិ ប្រកបដោយសុខសុវត្ថិភាព ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន រយៈពេលជិត២ខែកន្លងមក។