សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញរៀបចំព្រះរាជពិធីបុណ្យចម្រើន​ព្រះជន្មថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត គម្រប់ ១០២ព្រះវស្សា

រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញរៀបចំព្រះរា​ជ​​​​​ពិធី​បុណ្យចម្រើន​ព្រះជន្ម​ថ្វាយសម្តេចព្រះអគ្គមហា​សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត គម្រប់ ១០២ ព្រះវស្សា។

ព្រះរាជពិធីត្រូវបានរៀបចំធ្វើឡើងនៅមហាកុដិ វត្តបទុមវតីរាជវរារាម នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦នេះ។ ព្រះរាជពិធីនេះ ក៏មានការយាង និង​និ​​មន្តពីសម្តេចព្រះ​សង្ឃ​នាយក នាយករង និងព្រះសង្ឃជាច្រើនអង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រី​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​យា​យជី តាជីជាច្រើនរូបផ្សេងទៀត។