ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦​នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតរោងភាពយន្តហេមជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតរោងភាពយន្តហេមជាតិ ស្ថិតនៅវិថីខេមរភូមិន្ទ(១៣០) ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អញ្ជើញចូលរួមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះទៅទីតាំងនិងពេលវេលាដូចខាងក្រោម៖ ទីតាំង៖ នៅអគារអតីតរោងភាពយន្តហេមជាតិ ស្ថិតនៅវិថីខេមរភូមិន្ទ(១៣០) ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលវេលា៖ ចាប់ពីថ្ងៃទី២៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក ដល់វេលាម៉ោង ១៦:៣០នាទី សូមបងប្អូនប្រជាពលរដ្ឋក្នុងទីតាំងខាងលើចូលរួមនិងផ្តល់ឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីជូនដំណឹង។

កិច្ចប្រជុំស្តីពីវឌ្ឍនភាព​ការងារ និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងប្រកាសចាត់​តាំងបំពេញបន្ថែមស​មាសភាពក្រុម​ការងារចលនាកសា​ងស​មា​ជិ​​​ក​​គ​ណ​​​បក្សនៅមូលដ្ឋានខេត្តកំពត

ខេត្តកំពត៖ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងប្រកាសចាត់តាំងបំពេញបន្ថែមសមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត នៅស្រុកទឹកឈូ ខេត្តកំពត។ ក្នុងកិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងជំនួយកានៃក្រុមកាងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ព្រមទាំងក្រុមកាងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានក្រុង/ស្រុកផងដែរ សរុបចំនួន២៦នាក់។ ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតប្រធាន និងអង្គប្រជុំទាំងមូលបានសម្រេចចាត់តាំង និងបែងចែកតួនាទីភារៈកិច្ច…

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យរៀបចំកំណត់ហេតុចុះត្រួតពិនិត្យទីតាំងបុគ្គលិកចាក់ចេញពីកន្លែង ធ្វើការងារពាក់ព័ន្ធនឹង Online Scams

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជេីញដឹកនាំ កិច្ចប្រជុំពិនិត្យរៀបចំកំណត់ហេតុចុះត្រួតពិនិត្យទីតាំងបុគ្គលិកចាក់ចេញពីកន្លែង ធ្វើការងារពាក់ព័ន្ធនឹង Online Scams ។ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញឱ្យមន្ត្រីជំនាញត្រូវបន្តសហការជាមួយកម្លាំងជំនាញនៅតាមបណ្តាក្រុង ស្រុក បន្តស្រាវជ្រាវ តាមដានក្នុងភូមិសាស្រ្តរៀងខ្លួននិងត្រូវបន្តតាមដាន និងយកចិត្តទុកដាក់ចំពោះទីតាំងScam Online និងផ្សព្វផ្សាយបន្តពាក់ព័ន្ធការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងដែលគ្រប់គ្រងបាន ជាពិសេសវត្ថុតាង…

រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦

រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦

ឯកឧត្តម គួច ចំរើន បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ! ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ទៅកាន់អាជ្ញាធរមូលដ្ឋាន !!!

ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ទៅកាន់អាជ្ញាធរមូលដ្ឋាន ប្រជាការពារ ប្រជាពលរដ្ឋ និងរោងចក្រសហគ្រាស ដើម្បីឱ្យពួកគាត់បានយល់ដឹង ហើយនៅពេលដែលមូលដ្ឋានរបស់គាត់កើតមានឡើងនូវអគ្គីភ័យ ពួកគាត់អាចធ្វើអន្តរាគមន៍ជួយពន្លត់បានទាន់ពេលវេលា កាត់បន្ថយការរីករាលដាលនៃអគ្គីភ័យកាន់តែធំបន្ថែមទៀត!។ ប្រសាសន៍របស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ លើកទី០៧ ថ្ងៃទី២២ ខែកុម្ភៈ…

រាជរដ្ឋាភិបាល​កម្ពុជា !ប្តេជ្ញា​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហាបង្ក​ឡើង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​កម្ពុជា​-​ថៃ

រាជធានី​ភ្នំពេញ ÷សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា : រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​បន្ត​ការ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​បង្ក​ឡើង ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម កម្ពុជា​-​ថៃ ដោយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល​ ។ យោង​តាម​សារលិខិត​ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​២៧​ នៃ​ទិវា​ជាតិ​យល់​ដឹង​អំពី​មីន (២៤ កុម្ភៈ ២០២៦) ក្រោម​ប្រធានបទ : «​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ជនភៀសសឹក និង​សហគមន៍​មាន​សុវត្ថិភាព» សម្តេច​ធិ​បតី​នាយក​រដ្ឋ​ម​ន្រី​បាន​ឱ្យ​ដឹង​ថា : ក្នុង​ឆ្នាំ​២០២៥​កន្លង​ទៅ កម្ពុជា​បាន​ទទួល​រង​គ្រោះ​ធ្ងន់ធ្ងរ​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដោយ​យោធា​ថៃ​បាន​រំលោភ​បំពាន​មក​លើ​អធិបតេយ្យភាព​ជាតិ​កម្ពុជា និង​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម…

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ផ្ញេីសារលិខិតជូនពរ​​ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន​ នាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ផ្ញេីសារលិខិតជូនពរ​ សូមគោរពជូន​ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន​ នាឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចធម្មវិសុទ្ធវង្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦​ ខាងមុខនេះ។

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ ក្នុងភូមិសាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ!!!

ខេត្តកំពង់ស្ពឺ៖ ដោយ​អនុវត្ត​តាមបទបញ្ជាយ៉ាងមុឺងម៉ាត់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​ឯកឧត្តម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​ នៅវេលាម៉ោង១១:៥៧នាទីយប់ កាលពីថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចេញល្បាតតាមបណ្តាយផ្លូវជាតិលេខ៤ រហូតដល់តូបលក់ដូរមួយកន្លែង ស្ថិតនៅភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបជាក់ស្តែងនូវករណីគ្រឿងញៀនចំនួន១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់​ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន ។ ជនសង្ស័យមាន៖ឈ្មោះ ខាន់ សៅនី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ​…

រឿងដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ! ជួយគ្រួសារផុងខ្លួនខ្លាចប្តីបន្ទោស បែប្រឌិតរឿងចោរប្រដាប់អាវុធចូលប្លន់ដល់ក្នុងបន្ទប់

ខេត្តស្ទឹងត្រែង៖ រឿងដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ ក្រោយស្ត្រីម្នាក់ប្រឌិតសាច់រឿងបង្កការផ្ញែកផ្អើលដល់ថ្នាក់ដឹកនាំនិងកងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធករណីចោរប្លន់ប្រដាប់អាវុធចូលដល់ក្នុងបន្ទប់ប្រមូលលុយស្ទើអស់ពីខ្លួន។ តាមរយៈសំណេររបស់ម្ចាស់គណនីហ្វេសប៊ុកជាភាសារអង្លេសឈ្មោះ Bong Leang បានបង្ហោះលើបណ្តាញសងគមថា៖ "លោកចោរចូលប្លន់ដល់ក្នុងបន្ទប់ចំរិតយកលុយ ដោយអាវុធកាំភ្លើងខ្លីមួយដើមអស់លុយពីផ្ទះសឹងតែមិនមាន លុយមួយរៀលនៅហ្នឹងខ្លួនទេមិនទាន់បានបីថ្ងៃផងឥឡូវកូនឈឺ ចូលពេទ្យទៀតខេត្តស្ទឹងត្រែងឡវចោរចាប់ផ្តើមមានចោរប្លន់ ហើយសូមបងប្អូនអាជីវករលក់ដូរនាៗសូមមានការប្រុងប្រយត្ន័ ទាំងអស់គ្នាលុយពីបាក់រកណាស់វាមកប្លន់យើងតែបួនដប់នាទី មួយភ្លែតគឺអស់ហើ យសូមប្រុងប្រយត្ន័អ្នកខេត្តស្ទឹងត្រែងយើង"។ បន្ទាប់មើលខ្លឹមសារហាក់ជាដំណឹងដ៏សោក សៅចំពោះពលរដ្ឋលោកអភិបាលខេត្តបានដាក់បទបញ្ជាដាច់ណាត់បើកការស្រាវជ្រាវតាមប្រមាញ់ក្រុមចោរប្រដាប់អាវុធនោះមកផ្តន្ទាទោសអោយខាងតែបាន។តែអ្វីដ៏គួរអោយសោកស្តាយ។ ក្រោយការស៊ើបអង្កេតដោយយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញទើបដឹងថាជាការប្រឌិតរឿងរាវឡើងដោយស្ត្រីជាភរិយាម្ចាស់គណនីខាងលើ។ តាមស្ត្រីហាក់ គឹមមួយភេទស្រីអាយុ២៥ ឆ្នាំមានទីលំនៅភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានរៀបរាប់សាវតារឿងចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថថា៖ នៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំ ២០២៦ វេលាម៉ោង ១៩និង០០នាទី…