រឿងដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ! ជួយគ្រួសារផុងខ្លួនខ្លាចប្តីបន្ទោស បែប្រឌិតរឿងចោរប្រដាប់អាវុធចូលប្លន់ដល់ក្នុងបន្ទប់

ខេត្តស្ទឹងត្រែង៖ រឿងដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ ក្រោយស្ត្រីម្នាក់ប្រឌិតសាច់រឿងបង្កការផ្ញែកផ្អើលដល់ថ្នាក់ដឹកនាំនិងកងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធករណីចោរប្លន់ប្រដាប់អាវុធចូលដល់ក្នុងបន្ទប់ប្រមូលលុយស្ទើអស់ពីខ្លួន។

តាមរយៈសំណេររបស់ម្ចាស់គណនីហ្វេសប៊ុកជាភាសារអង្លេសឈ្មោះ Bong Leang បានបង្ហោះលើបណ្តាញសងគមថា៖ “លោកចោរចូលប្លន់ដល់ក្នុងបន្ទប់ចំរិតយកលុយ ដោយអាវុធកាំភ្លើងខ្លីមួយដើមអស់លុយពីផ្ទះសឹងតែមិនមាន លុយមួយរៀលនៅហ្នឹងខ្លួនទេមិនទាន់បានបីថ្ងៃផងឥឡូវកូនឈឺ ចូលពេទ្យទៀតខេត្តស្ទឹងត្រែងឡវចោរចាប់ផ្តើមមានចោរប្លន់ ហើយសូមបងប្អូនអាជីវករលក់ដូរនាៗសូមមានការប្រុងប្រយត្ន័ ទាំងអស់គ្នាលុយពីបាក់រកណាស់វាមកប្លន់យើងតែបួនដប់នាទី មួយភ្លែតគឺអស់ហើ
យសូមប្រុងប្រយត្ន័អ្នកខេត្តស្ទឹងត្រែងយើង”។

បន្ទាប់មើលខ្លឹមសារហាក់ជាដំណឹងដ៏សោក
សៅចំពោះពលរដ្ឋលោកអភិបាលខេត្តបានដាក់បទបញ្ជាដាច់ណាត់បើកការស្រាវជ្រាវតាមប្រមាញ់ក្រុមចោរប្រដាប់អាវុធនោះមកផ្តន្ទាទោសអោយខាងតែបាន។តែអ្វីដ៏គួរអោយសោកស្តាយ។

ក្រោយការស៊ើបអង្កេតដោយយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញទើបដឹងថាជាការប្រឌិតរឿងរាវឡើងដោយស្ត្រីជាភរិយាម្ចាស់គណនីខាងលើ។

តាមស្ត្រីហាក់ គឹមមួយភេទស្រីអាយុ២៥ ឆ្នាំមានទីលំនៅភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានរៀបរាប់សាវតារឿងចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថថា៖
នៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំ ២០២៦ វេលាម៉ោង ១៩និង០០នាទី ខ្លួនបានប្រឌិតឡើងប្រាប់ប្តីមានលោកចោរ យកកាំភ្លើងខ្លីមកផ្ជុង់យកមាសចំនួន១តម្លឹង ៣ជី កងដៃនិងខ្សែរដៃផ្លាសទីនសរុប ៣.០០០.០០០រៀល(បីលានរៀល)និងប្រាក់រៀលចំនួន៧.០០០.០០០រៀល(ប្រាំពីរលានរៀល) ជាករណីមិនពិតទេ គឺខ្លួនបានប្រឌិតឡើងទាំងស្រុង។

មាសខ្លួនយកទៅលក់ ហេីយលុយយកទៅជួយបងស្រីបង្កេីតមេម៉ាយកូន0៤
នាក់បេីកមុខរបរលក់ឥវ៉ាន់នៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

លុយមួយចំនួនទៀតយកទៅព្យាបាលម្ដាយឪពុកចាស់ជរានៅប្រទេសវៀតណាម។ដោយខ្លាចប្ដីដឹងរឿងបន្ទោសថាយកលុយទាំងអស់នេះទៅជួយក្រុមគ្រួសារ ទេីបប្រឌិតរឿងថាមានចោរចូលមកប្លនខ្លួន។

ករណីខាងលើនេះខាងការិយាល័ព្រហ្មទណ្ឌនៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសខេត្តស្ទឹង
ត្រែង មិនកសាងសំណុំរឿងបញ្ជូនទៅសាលដំបូងខេត្តស្ទឹងត្រែងទេ ។
ដោយមានការសណ្ដោះប្រណីពី ឯកឧត្តម សរ សុពុធត្រា អភិបាលនៃគណះអភិបាលខេត្តស្ទឹងត្រែងនិង ឯកឧត្តម កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹង
ត្រែងលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានការយល់យោកដល់ប្រជាពលរដ្ឋខ្វះការយល់ដឹងទេីបប្រព្រឹត្តអំពេីទាំងនេះដោយគ្មានកាគិតពីចារណា។
បើតាមមាត្រា ៥២៤. បទផ្តល់សក្ខីកម្មក្លែងក្លាយ និង ការលើកលែង សក្ខីកម្មភូតកុហក ដែលធ្វើក្រោយពីបានស្បថនៅមុខតុលាការ ឬ នៅមុខមន្ត្រីនគរបាលយុត្តិធម៌ ដែលធ្វើសកម្ម
ភាពនៅក្នុង ក្របខ័ណ្ឌនៃដីកាចាត់ឱ្យសួរចម្លើយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀលទៅ ១០.០០០.០០០
(ដប់លាន)រៀល ។
ជាការអំពាវនាវរបស់សមត្ថកិច្ចកងរាជអាវុធខេត្តស្ទឹងត្រែង បើមានករណីឬបទល្មើសណា
មួយកើតឡើងសូមរាយការណ៍ឬប្ដឹងមកសមត្ថ
កិច្ច បើយើងមិនប្ដឹងហាក់បីដូចជាកាន់ជេីងនិងឲ្យជនទាំងនោះប្រព្រឹត្តបទល្មេីសបន្តទៀតអញ្ជឹង៕

ដោយ៖ ចាន់ ផែនឌីន