ឯកឧត្តម គួច ចំរើន បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមរបស់គ្រួសារវីរៈកងទ័ពជួរមុខ ដោយអនុវត្តទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដោយការទទួលខុសត្រូវខ្ពស់
ខេត្តកណ្តាល៖ អាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចិត្តទុកបញ្ហាប្រឈម និងសំណូមពររបស់គ្រួសារវីរៈកងទ័ពជើងមុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន គឺជាការងារអាទិភាពមួយ ក្នុងការសម្របសម្រួល ដោះស្រាយ ដោយអនុវត្តទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកណ្តាល ដែលសាមីអង្គភាពបញ្ជូនទៅសមរភូមិមុខ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ អតីតលោកគ្រូអ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៦ នៅវត្តព្រះបារមីវង្កតបុរី!
នាថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និង មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ លោកស្រី សៀង វាសនា ភរិយារបស់ លោកព្រិន្ទបាលឯក គីម សិលា ដែលទើបនឹងសម្រាលកូនខ្ចីរួច ហើយកំពុងសម្រាក(លំហែមាតុភាព)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ!!!
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកបានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត រួមនិងក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោកស្រី សៀង វាសនា ត្រូវជាភរិយារបស់ លោកព្រិន្ទបាលឯក គីម សិលា ជំនួយការ មូលដ្ឋានកងរាជអាវុធហត្តក្រុងច្បារមន ដែលទើបនិងសម្រាលកូនខ្ចីរួច ហើយកំពុងសម្រាក (លំហែមាតុភាព)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសំណេះសំណាលអំពីសុខទុក្ខ ព្រមទាំងបានចូលរួមអបអរសាទរ…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំប្រជុំ ជួរមេបញ្ជាការ ដើម្បីវាយតម្លៃជាក់ស្តែង យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដល់អាយុសោធននិវត្តន៍ឆ្នាំ២០២៦
ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រជុំ ជួរមេបញ្ជាការ ដើម្បីវាយតម្លៃជាក់ស្តែង យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដល់អាយុសោធននិវត្តន៍ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោកមេបញ្ជាការរង /ប្រធានមន្ទីរជំនាញ/ការិយាល័យជំនាញ/នាយលេខា កិច្ចប្រជុំត្រូវបានបញ្ចប់ដោយសមាជិកទាំងអស់បានលើកដៃឯកភាព តាមខ្លឹមសារដែលបានកំណត់រួម៕
កិច្ចប្រជុំរបស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និងលើកទិសដៅអនុវត្តបន្ត ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាសមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និងលើកទិសដៅអនុវត្តបន្ត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ ក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការចូលរួមពីសមាជិកនៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពតមានដូចជា៖ លោក គង់ សុខហេង, លោក អ៊ូច សំណាង ព្រមទាំងសមាជិក សមាជិកាតាមមូលដ្ឋាន សរុប២១នាក់ ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងចែកអំណោយជូនលោកពូ លោកអ៊ុំ លោកតា ប្រកបរបរធាក់ស៊ីក្លូ៣៨៦នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាពសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយ ក្រោមអធិបតីភាពសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានអញ្ជើញសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជាលើកទី២ ជូនលោកពូ លោកអ៊ុំ លោកតា ដែលជាសមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ។ ពិធីនេះបានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងសង្កាត់អូបែកក្អម…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌ ចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!
រាជធានីភ្នំពេញ៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងលោក លោកស្រី ជាក្រុមការងារភូមិ-សង្កាត់ ព្រមទាំងយុវជនសង្កាត់ បាននាំយកបច្ច័យ និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌរបស់ពុទ្ធបរិស័ទ្ធ នៅវត្តចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹសគឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី (ហៅវត្តគោករលួស) ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤…
អបអរសាទរ ខេត្តកែបទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយ
ខេត្តកែប៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយ ហើយឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ចាត់ទុកថានេះជាការបិទទំព័រមួយ ហើយខេត្តកែបកំពុងតែបើកទំព័រថ្មីមួយទៀតដោយការសំលឹងទៅមុខក្នុងការកសាង និងអភិវឌ្ឍខេត្តកែបឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបេីយោងទៅតាមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយទូទាំងខេត្តកែប។
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ !
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំង អញ្ជើញចូលរួមកិច្ចប្រជុំទទួលផែនការការពារ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពី "ពិធីបួងសួងចម្រើនសេចក្ដីសុខ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕
ឯកឧត្ដម នូ សាខន និង ឯកឧត្ដម គួច ចំរើន បានអញ្ជើញដឹកនាំមន្ត្រីនៃរដ្ឋបាលសាលាខេត្តកណ្ដាល គោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត នារី ដែលបានទទួលមរណភាព
ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញដឹកនាំមន្ត្រីនៃរដ្ឋបាលសាលាខេត្តកណ្ដាល គោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត នារី ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ…
