ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមប្រជុំនៅសាលាខេត្តសៀមរាប!

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានដឹកនាំកម្លាំងអញ្ជើញចូលរួមកិច្ចប្រជុំផែនការការពារ ធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់កម្មវិធី ផ្សារទឹកនិងជិះទូកកំសាន្តនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សំកុល សុចិត្រា អភិបាលរងតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

សកម្មភាព​កម្លាំងកង​រាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បន្ត​ចុះផ្សាយ​លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292…

https://youtube.com/shorts/kM-Otr_Gq9A ខេត្តកំពង់ស្ពឺ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាថ្ងៃទី២៨ ខែ​តុលា​ ឆ្នាំ២០២៥ កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថ​ក្រុងឧដុង្គម៉ែជយ័ និងស្នាក់ការ៥៥១ ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី រ៉ាសុី មេបញ្ជាការស្ដីទី និងជាប្រធានស្នាក់ការ៥៥១ បានបន្ត​ចុះផ្សាយ​លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត​ក្រុងឧដុង្គម៉ែជយ័ ដើម្បី​ឲ្យប្រជាពលរដ្ឋបានជ្រួតជ្រាបកាន់តែច្រើន​ ដោយបានចែកនូវខិតប័ណ្ណនិងបិទស្ទិកគរលេខ១២៩២ តាមទីប្រជុំជន ផ្សារ​​​ សាលារៀន​ ភោជនីយ​ដ្ឋាន​​ ផ្ទះសំណាក់​ ហាងកាហ្វេ ស្ថានីយ​ប្រេង​ឥន្ធនៈ​​ រោងចក្រ​…

ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ចេញសារលិខិតអបអរសាទរគាំទ្រពេញទំហឹងចំពោះ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ” របស់កម្ពុជា-ថៃ ដែលចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានចេញសារលិខិតអបអរសាទរគាំទ្រពេញទំហឹងចំពោះ "សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ" របស់កម្ពុជា-ថៃ ដែលចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដោយមាន ឯកឧត្តម ដាតុ ស្រ៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និង ឯកឧត្តម ដូណាល់ ជេ.…

អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល

ខេត្តកណ្តាល៖ អាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ស្រទាប់មហាជន សិស្សានុសិស្សយុវជនមន្ត្រីរាជការ តាមខ្លឹមសារ នៃបទបញ្ជាលេខ 0២ បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ដើម្បីរួមគ្នារក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ។ នេះជាការជំរុញរបស់ ឯកឧត្តម គួច ចំរើន…

ឯកឧត្តម សរ សពុត្រា ទទួលជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការលេខ ០០៣ ផក របស់ក្រសួងមហាផ្ទៃ

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សរ សពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជួបពិភាក្សាការងារ ជាមួយឯកឧត្ដមនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី២ ក្រសួងមហាផ្ទៃ ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការលេខ ០០៣ ផក របស់ក្រសួងមហាផ្ទៃ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅសាលាខេត្តស្ទឹងត្រែង ព្រឹកថ្ងៃ២៧ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា រដ្ឋបាលខេត្តនៅតែបន្តកិច្ចសហការណ៍ជានិច្ច ដើម្បីបង្រ្កាបនៅទីតាំងដែលសង្ស័យថាមានបទល្មើសសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINESCAMS) តែទោះជាយ៉ាងណាជនបរទេស…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣,០៩០ បណ្ណ ត្រូវ​បាន​ប្រគល់​ជូនប្រជាពលរដ្ឋក្នុងភូមិអំពិលទឹក និងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក​ ខេត្ត​កណ្ដាល​

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣,០៩០ បណ្ណ ត្រូវ​បាន​ប្រគល់​ជូនប្រជាពលរដ្ឋក្នុងភូមិអំពិលទឹក និងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក​ ខេត្ត​កណ្ដាល​ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ ក្នុងពិធីនេះ មានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៦៧០នាក់…

កិច្ចប្រជុំស្ដាប់ការធ្វើបទបង្ហាញ និងវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដើម្បីប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់ការធ្វើបទបង្ហាញ និងវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងខេត្តកណ្ដាល ឆ្នាំ២០២៥ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ ស្តីពីការស្ដាប់ការធ្វើបទបង្ហាញ និងវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងខេត្តកណ្ដាល ឆ្នាំ២០២៥ គឺយើងត្រូវកែលម្អការបំរើសេវាសាធារណឱ្យកាន់តែល្អ ដោយផ្អែកលើផ្នែក នៃការលើកទឹកចិត្តក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រីបំរើការងារលើសេវាសាធារណៈបានល្អ ដើម្បីកែលម្អសេវារបស់យើងឱ្យកាន់តែល្អប្រសើរ ដើម្បីទទួលបានលទ្ធផលល្អក្នុងការបំរើសេវាសាធារណៈ ប្រកបដោយផ្លែផ្កា។…

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ប្រចាំខែតុលា និងទិសដៅបន្ត របស់លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

ខេត្តកណ្តាល៖ លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានជំរុញបន្ថែមដល់ អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការទប់ស្កាត់ និងបង្កើនការអប់រំផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ក្នុងន័យធានាទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់គ្រប់រូបភាព ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារជាដើម ជាពិសេសត្រូវផ្សព្វផ្សាយបំផុសឲ្យបានញឹកញាប់ ចំពោះមូលដ្ឋានភូមិ-ឃុំណាដែលមានបញ្ហាខាងលើនេះកើតឡើងច្រើន។ ការជំរុញនេះបានធ្វើឡើង នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ប្រចាំខែតុលា និងទិសដៅបន្ត របស់លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ក្រោមអធិបតី លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួម ពីរមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក…

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អញ្ជេីញទទួលបដិសណ្ឋារកិច្ច​ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងលោកជំទាវ​ ផ្តល់កិត្តិយសជូនព្រះរាជក្រឹត្យផ្តល់សញ្ញាតិខ្មែរ​ដល់លោក​ ក្លែន​ ន័បឺត​ ហាន់​ ជនជាតិអាល្លឺម៉ង់​

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ អញ្ជេីញទទួលបដិសណ្ឋារកិច្ច​ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងលោកជំទាវ​ ផ្តល់កិត្តិយសជូនព្រះរាជក្រឹត្យផ្តល់សញ្ញាតិខ្មែរ​ដល់លោក​ ក្លែន​ ន័បឺត​ ហាន់​ ជនជាតិអាល្លឺម៉ង់​ ដែលបាននិងកំពុងរស់នៅព្រះជាណាចក្រកម្ពុជា​ អស់រយៈពេល​៣១ឆ្នាំ​ នាភូមិ​អន្ទង់ស​ ឃុំពងទឹក​ ស្រុកដំណាក់ចង្អេីរ​ ខេត្តកែប​ ៕ ខេត្តកែប​,​ ព្រឹក​ថ្ងៃ​អង្គារ​ ទី​២១​ តុលា​ ២០២៥

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គមខេត្ត ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៥

ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គមខេត្ត ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការជាដៃគូផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សារ៉ាត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺមានសារ:សំខាន់ណាស់ ក្នុងការត្រួតពិនិត្យ លើវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម រយៈពេលត្រីមាសទី៣ ហើយក៏ជាការជួបជុំគ្នាដើម្បីចែករំលែកនូវមេរៀនបទពិសោធន៍ការអនុវត្តល្អៗ លើកឡើងអំពីបញ្ហាប្រឈម ដើម្បីរួមគ្នារកដំណោះស្រាយ សំដៅធ្វើឱ្យការអនុវត្តការងារគណនីយភាពសង្គមនៅក្នុងមូលដ្ឋានភូមិសាស្ត្រខេត្តកណ្តាលកាន់តែមានភាពរលូន…