ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apsara Media Service (AMS) និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ

រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apsara Media Service (AMS) និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ ដោយផ្តោតសំខាន់លើការរួមសហការគ្នាលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ ស្របតាមការវិវត្តនៃវិស័យព័ត៌មាន និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា៕