លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ចាត់តាំង​ក្រុមការងារ ចូលរួម និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ឧបត្ថម្ភក្នុងកម្មវិធី ពិធីបុណ្យឆ្លងសាលាឆទាន និងស្ពានមាត់ទន្លេ!

ថ្ងៃទី៦.ទី៧ ខែមិថុនា​ ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ស៊ិន លី​ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំក្រុមការងារ អញ្ជើញចូលរួម​ពិធីបុណ្យឆ្លងសាលាឆទាន និងស្ពានមាត់ទន្លេ ដឹងគុណចំពោះបឹងទន្លេសាប ជាសមុទ្រទឹកសាបកម្ពុជា លើកទី៤ សម្រាប់​សហគមន៍​កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប​។​

ក្នុងនោះក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ រួមមាន៖អង្ករ ​ត្រីខ មី ទឹកបរិសុទ្ធ ភេសជ្ជៈ និងថវិកា របស់ លោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការ ចូលរួម​ឧបត្ថម្ភ​ក្នុងកម្មវិធី​បុណ្យ​នេះផងដែរ៕