កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង​​​ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួន​ជនសង្ស័យ​០១នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​ក្នុង​ភូមិ​សាស្ត្រ​ស្រុកសំរោងទង…

ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្ដម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​ កាលពីវេលាម៉ោង១៣:០៥នាទីរសៀល នាថ្ងៃទី០៥​ ខែ​​​មិថុនា​​​ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង​​​ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួន​ជនសង្ស័យ​០១នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ស្ថិតនៅក្នុងភូមិត្រពាំងអូល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ ភឿង គួយ ភេទប្រុស អាយុ៤០ឆ្នាំ​ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិត្រពាំងអូល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន១៣កញ្ចប់(ទម្ងន់២.៩៧ក្រាម),កែវជក់ចំនួន០១,ទូរស័ព្ទចំនួន០១រឿង​និងដែកកេះ១។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើស​​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕