សារលិខិតជូនពរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា

ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១

ថ្ងៃអង្គារ ១៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សេចក្តីប្រកាសព័ត៌មាន! លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១:០៣នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ…

លោកវរសេនីយ៍ឯក ហុង ម៉េងហួត បានអញ្ជើញដឹកនាំកម្លាំងជំនាញចូលរួមស្តាប់ការប្រជុំតាមប្រពន្ធ័(Video Conference)ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន​​​​…

ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ នារសៀលថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥​​នេះ លោកវរសេនីយ៍ឯក ហុង ម៉េងហួត មេបញ្ជាការរង និងជានាយសេនាធិការ បានអញ្ជើញដឹកនាំកម្លាំងជំនាញចូលរួមស្តាប់ការប្រជុំតាមប្រពន្ធ័(Video Conference)ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ស្តីអំពីកិច្ចប្រជុំដើម្បីត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព…

ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ចេញសារលិខិតអបអរសាទរ គាំទ្រពេញទំហឹងចំពោះ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ” របស់កម្ពុជា-ថៃ

ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ចេញសារលិខិតអបអរសាទរ គាំទ្រពេញទំហឹងចំពោះ "សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ" របស់កម្ពុជា-ថៃ ដែលចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដោយមាន ឯកឧត្តម ដាតុ ស្រ៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និង ឯកឧត្តម ដូណាល់ ជេ. ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក…

ក្រសួងបរិស្ថាន ចេញញត្តិគាំទ្រ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ

ក្រសួងបរិស្ថាន ចេញញត្តិគាំទ្រ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ

ឧត្ដមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ខេត្តតាកែវ៖ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងលើកទិសដៅបន្ត ដោយមានការចូលរួមលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ ប្រធានក្រុមការងារយេនឌ័រ និងមេបញ្ជាការរង កងអនុសេនាធំចល័ត។ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានផ្សព្វផ្សាយ និងណែនាំអំពី៖ ១-ត្រៀមរៀបចំពិធីបរិច្ចាគឈាម ដែលកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម(លើកទី២) នឹងប្រារព្ធធ្វើឡើងចាប់ពីម៉ោង៨ និង ៣០ព្រឹក ថ្ងៃទី២៩ ខែតុលា…

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមប្រជុំនៅសាលាខេត្តសៀមរាប!

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានដឹកនាំកម្លាំងអញ្ជើញចូលរួមកិច្ចប្រជុំផែនការការពារ ធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់កម្មវិធី ផ្សារទឹកនិងជិះទូកកំសាន្តនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សំកុល សុចិត្រា អភិបាលរងតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

សកម្មភាព​កម្លាំងកង​រាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បន្ត​ចុះផ្សាយ​លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292…

https://youtube.com/shorts/kM-Otr_Gq9A ខេត្តកំពង់ស្ពឺ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាថ្ងៃទី២៨ ខែ​តុលា​ ឆ្នាំ២០២៥ កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថ​ក្រុងឧដុង្គម៉ែជយ័ និងស្នាក់ការ៥៥១ ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី រ៉ាសុី មេបញ្ជាការស្ដីទី និងជាប្រធានស្នាក់ការ៥៥១ បានបន្ត​ចុះផ្សាយ​លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត​ក្រុងឧដុង្គម៉ែជយ័ ដើម្បី​ឲ្យប្រជាពលរដ្ឋបានជ្រួតជ្រាបកាន់តែច្រើន​ ដោយបានចែកនូវខិតប័ណ្ណនិងបិទស្ទិកគរលេខ១២៩២ តាមទីប្រជុំជន ផ្សារ​​​ សាលារៀន​ ភោជនីយ​ដ្ឋាន​​ ផ្ទះសំណាក់​ ហាងកាហ្វេ ស្ថានីយ​ប្រេង​ឥន្ធនៈ​​ រោងចក្រ​…

ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ចេញសារលិខិតអបអរសាទរគាំទ្រពេញទំហឹងចំពោះ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ” របស់កម្ពុជា-ថៃ ដែលចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានចេញសារលិខិតអបអរសាទរគាំទ្រពេញទំហឹងចំពោះ "សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ" របស់កម្ពុជា-ថៃ ដែលចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដោយមាន ឯកឧត្តម ដាតុ ស្រ៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និង ឯកឧត្តម ដូណាល់ ជេ.…