ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល៖ ក្មួយៗត្រូវ “មិនស្ងៀម” ក្នុងការខិតខំរៀនសូត្រ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង “មិនស្ងៀម” ក្នុងការចូលរួម អភិវឌ្ឍសង្គមជាតិឱ្យបានរឹងមាំ
ខេត្តកណ្ដាល ៖ នេះជាការលើកឡើងរបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជាអធិបតីក្នុងពិធីបិទជំរំយុវជនខេត្តកណ្តាល ក្រោមប្រធានបទ “ជំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិកម្ពុជា” ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តកណ្ដាល។ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បន្តថា៖ ប្រធានបទ «ជំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិ» ឆ្នាំនេះ គឺជាការដាស់តឿនរំឭកដល់ក្មួយៗយុវជនគ្រប់រូប អំពីតម្លៃនៃសន្តិភាពដែលយើង កំពុងមានសព្វថ្ងៃ…
