លោក ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១០៧នាក់
ឃុំអមលាំង៖ នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី បញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១០៧នាក់ ក្នុងនោះមានស្រីចំនួន ៥៣នាក់ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ក្រោមអធិបតីភាព ឯកឧត្តម សុខ ប៊ន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង ដោយមានសមាសភាពចូលរួមមានដូចជា៖…
លទ្ធផលនៃការអញ្ជើញចូលរួមរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨០ នៅទីក្រុងញូវយ៉ក
លទ្ធផលនៃការអញ្ជើញចូលរួមរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨០ នៅទីក្រុងញូវយ៉ក Outcomes of the Participation of H.E. Mr. PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation in…
សារលិខិតអបអរសាទរ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
សារលិខិតអបអរសាទរ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
កម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនក្រុមជនសង្ស័យ៣នាក់ជាជនជាតិវៀតណាម ធ្វើសកម្មភាពដើរចងការប្រាក់ (លុយរាប់) ដោយយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋជាការបញ្ចាំ
ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានបើកការស្រាវជ្រាវភ្លាមៗ និងឃាត់ខ្លួនបញ្ចូនទៅកាន់តុលាការ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានក្រុមជនសង្ស័យ៣នាក់ជាជនជាតិវៀតណាម ធ្វើសកម្មភាពដើរចងការប្រាក់ (លុយរាប់) ដោយយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋជាការបញ្ចាំ ។ សូមបញ្ជាក់ផងថា កាលពីថ្ងៃទី២៨ កញ្ញា ២០២៥ នៅម៉ោង០៤ និង០០នាទី មានក្រុមជនសង្ស័យ៣នាក់ បានដើរតាមភូមិធ្វើសកម្មភាពដើរចងការប្រាក់ (លុយរាប់) ដោយយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋជាការបញ្ចាំ ។ ភ្លាមៗកម្លាំងសមត្ថកិច្ចក៏ទទួលបានព័ត័មានក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនបានបានចំនួន៣នាក់ នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។…
ព័ត៌មានដែលថាមានការចាប់ខ្លួនអ្នកសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ គឺជាព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបង្កចលាចល និងបង្កើតការភាន់ច្រឡំ
ក្រសួងព័ត៌មាន | ព័ត៌មានដែលថាមានការចាប់ខ្លួនអ្នកសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ គឺជាព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបង្កចលាចល និងបង្កើតការភាន់ច្រឡំ
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់ពីការវាយប្រហារចំនួន ២លើក ដោយយោធាថៃតាមរយៈការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់ចូលជាធរមាន។ ការចុះទៅពិនិត្យទីតាំងជាក់ស្តែងនេះធ្វើឡើងមួយថ្ងៃ ក្រោយពីយោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ…
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅរសៀលនេះថា ស្ថានភាពទឹកជំនន់ទន្លេមេគង្គ
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅរសៀលនេះថា ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ស្ទឹងសែន និងស្ទឹងស្រែង គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ អាចកើនឡើងរហូតដល់កម្រិតកម្ពស់ទឹកប្រកាសប្រុងប្រយ័ត្ន។ ការហក់ឡើងខ្លាំងនេះ គឺដោយសារកម្ពុជាបាននិង កំពុងរងទទួលនូវឥទ្ធិពលព្យុះទី២០ ឈ្មោះប៊ូឡូយ ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់៕
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប
សេចក្តីប្រកាសព័ត៌មាន រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ កងទ័ពកម្ពុជាបានឈរលើគោលការណ៍អត់ធ្មត់ខ្ពស់និងមិនបានតបតទៅវិញទេ។ រហូតមកដល់ម៉ោងនេះ ភាគីថៃនៅបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជា មិនទាន់បញ្ឈប់នៅឡើយទេ។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព…
