ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅរសៀលនេះថា ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ស្ទឹងសែន និងស្ទឹងស្រែង គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ អាចកើនឡើងរហូតដល់កម្រិតកម្ពស់ទឹកប្រកាសប្រុងប្រយ័ត្ន។ ការហក់ឡើងខ្លាំងនេះ គឺដោយសារកម្ពុជាបាននិង កំពុងរងទទួលនូវឥទ្ធិពលព្យុះទី២០ ឈ្មោះប៊ូឡូយ ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់៕

