Month: September 2025

តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 អាវុធហត្ថខេត្តសៀមរាប បានជួយអន្តរាគមន៍ស្វែងរកឃើញ ក្មេងស្រី​០២នាក់!

កងរាជអាវុធហត្ថខេត្តសៀមរាប៖ នាព្រឹក​ថ្ងៃទី១ ខែកញ្ញា​ ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបាត់កូនស្រី០២នាក់ កាលពីម៉ោងប្រហែល ១៤និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥​ មានទីលំនៅសង្កាត់​ជ្រាវ ក្រុងសៀមរាប​ ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសៀមរាប ចុះដល់ទីតាំងគេហដ្ឋានខាងលើ ធ្វើការស្រាវជ្រាវតាមស្វែងរកឃើញក្មេងស្រីទាំង០២នាក់ និងបានប្រគល់ជូនក្រុមគ្រួសារវិញដោយសុវត្ថិភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើត

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមផ្ញើសារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ នាថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ យើងខ្ញុំសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម…

លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ចើញចុះសួរសុខទុក្ខអ៊ុំស្រី សៀក ខេង អាយុ៧៦ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥កន្លងមកនេះ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ចើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខអ៊ុំស្រី សៀក ខេង ភេទស្រី អាយុ ៧៦ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានជំងឺកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ នាឱកាសសួរសុខទុក្ខនោះដែរ លោក ម៉េង…