ខេត្តបាត់ដំបង | ថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦
ពិធីប្រកាសសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត
– ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត
– ឯកឧត្តម អ៊ុយ រី អនុប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង
– ឯកឧត្តម ឈួន សារិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ថ្នាក់ដឹកនាំ សមាជិក នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត, ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តបាត់ដំបង, ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សមូលដ្ឋាន ព្រមទាំងមានការចូលរួមពីសំណាក់ អតីតថ្នាក់ដឹកនាំ និងអតីតសកម្មជនគណបក្សប្រឆាំង ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចំនួន ៧៩៨នាក់ផងដែរ។

