ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ពីចំណាត់ការតាមច្បាប់ ! ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្មេងជំទង់ម្នាក់នៅ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ អ្នកបើករថយន្តជាមនុស្សស្រី !! រីឯកូនអភិបាលស្រុកកងមាសជាអ្នករួមដំណើរ តែប៉ុណ្ណោះ !!!
រាជធានីភ្នំពេញ÷ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ពីចំណាត់ការតាមច្បាប់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្មេងជំទង់ម្នាក់នៅខណ្ឌឬស្សីកែវ បណ្តាលឲ្យរងរបួសធ្ងន់ ! សមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញបច្ចេកទេស ក្នុងគោលដៅសុក្រឹតភាព នៃការទទួលខុសត្រូវក្នុងនាមជាអ្នកបើកបរបង្កហេតុ ។ បើតាមការបញ្ជាក់របស់ក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដកស្រង់ចម្លើយសារភាពរបស់ភាគីរថយន្ត បានបញ្ជាក់ថា : អ្នកបើករថយន្តជាមនុស្សស្រី រីឯបុរសម្នាក់ទៀតដែលមានអាការៈស្រវឹងជាអ្នក រួមដំណើរ ។ សម្រាប់បុរសម្នាក់នេះមាន ឈ្មោះ សាមីន វុត្ថារិទ្ធ ត្រូវបានគេដឹងថា : ជាកូនប្រុសអភិបាលស្រុកកងមាស ខេត្តកំពង់ចាម…
