ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តចុះតាមគោលដៅ ដើម្បីការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តទៅរយៈពេល ១ថ្ងៃកន្លះ គឺចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំធំ «ម៉ី សំណាង» ជាន់ទី២ អគាររដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕

