សូមអញ្ជើញអតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោងជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ

សូមអញ្ជើញអតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោងជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ សម្រាប់អតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន (១០០%) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីប្រកាសព័ត៌មាន។ ទីកន្លែង៖ នៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សេចក្តីប្រកាសព័ត៌មាន | រាជរដ្ឋាភិបាលសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិកបន្ថែមទៀត សម្រាប់ធ្វើអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ តាមរយៈធនាគារ ARDB សម្រាប់ផ្ដល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនជាដៃគូ ដើម្បីធ្វើការប្រមូលទិញស្រូវពីប្រជាកសិករ

សេចក្តីប្រកាសព័ត៌មាន | រាជរដ្ឋាភិបាលសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិកបន្ថែមទៀត សម្រាប់ធ្វើអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ តាមរយៈធនាគារ ARDB សម្រាប់ផ្ដល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនជាដៃគូ ដើម្បីធ្វើការប្រមូលទិញស្រូវពីប្រជាកសិករ

អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ​ចេញសេចក្ដី​ជូនដំណឹង ស្តីពី​ការដាក់ឱ្យដំណេីរការជំហានដំបូងប្រព័ន្ធស្នេីសុំវិធានបញ្ជាក់ជាមុន

អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ សូម​ផ្សព្វផ្សាយ​សេចក្ដី​ជូនដំណឹងលេខ​ ៥០៩៧/២៥​ អគរ​ ​ចុះថ្ងៃទី៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ស្តីពី​ការដាក់ឱ្យដំណេីរការជំហានដំបូងប្រព័ន្ធស្នេីសុំវិធានបញ្ជាក់ជាមុន។

សារលិខិតជូនពរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា

ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១

ថ្ងៃអង្គារ ១៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សេចក្តីប្រកាសព័ត៌មាន! លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១:០៣នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ…

លោកវរសេនីយ៍ឯក ហុង ម៉េងហួត បានអញ្ជើញដឹកនាំកម្លាំងជំនាញចូលរួមស្តាប់ការប្រជុំតាមប្រពន្ធ័(Video Conference)ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន​​​​…

ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ នារសៀលថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥​​នេះ លោកវរសេនីយ៍ឯក ហុង ម៉េងហួត មេបញ្ជាការរង និងជានាយសេនាធិការ បានអញ្ជើញដឹកនាំកម្លាំងជំនាញចូលរួមស្តាប់ការប្រជុំតាមប្រពន្ធ័(Video Conference)ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ស្តីអំពីកិច្ចប្រជុំដើម្បីត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព…

ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ចេញសារលិខិតអបអរសាទរ គាំទ្រពេញទំហឹងចំពោះ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ” របស់កម្ពុជា-ថៃ

ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ចេញសារលិខិតអបអរសាទរ គាំទ្រពេញទំហឹងចំពោះ "សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ" របស់កម្ពុជា-ថៃ ដែលចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដោយមាន ឯកឧត្តម ដាតុ ស្រ៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និង ឯកឧត្តម ដូណាល់ ជេ. ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក…

ក្រសួងបរិស្ថាន ចេញញត្តិគាំទ្រ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ

ក្រសួងបរិស្ថាន ចេញញត្តិគាំទ្រ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ

ឧត្ដមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ខេត្តតាកែវ៖ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងលើកទិសដៅបន្ត ដោយមានការចូលរួមលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ ប្រធានក្រុមការងារយេនឌ័រ និងមេបញ្ជាការរង កងអនុសេនាធំចល័ត។ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានផ្សព្វផ្សាយ និងណែនាំអំពី៖ ១-ត្រៀមរៀបចំពិធីបរិច្ចាគឈាម ដែលកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម(លើកទី២) នឹងប្រារព្ធធ្វើឡើងចាប់ពីម៉ោង៨ និង ៣០ព្រឹក ថ្ងៃទី២៩ ខែតុលា…