លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារមន្ទីរជំនាញផែនការប្រតិបត្តិការ និងមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ព្រមទាំងពង្រឹងការងារបន្ថែមទៀតដើម្បីឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់
ខេត្តកំពង់ស្ពឺ៖នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារមន្ទីរជំនាញផែនការប្រតិបត្តិការ និងមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈនិងពង្រឹងការងារបន្ថែមទៀតដើម្បីឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ចាការរងទទួលជំនាញ,លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងការិយាល័យ ជំនួយការ និងសមាជិកទាំងអស់នៅមន្ទីរ ស្ថិតនៅសាលប្រជុំមេបញ្ជាការ។ ក្រោយប្រកាសបើកដំណើរការនៃកិច្ចប្រជុំដោយលោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានអនុញ្ញាតឲ្យលោកមេបញ្ជាការរង,លោកប្រធានមន្ទីរ,លោកនាយការិយាល័យ បានលើកឡើងពីចំនុចខ្លាំង ចំនុចខ្សោយ និងបញ្ហាប្រឈមមួយចំនួនដែលបានជួបនាពេលកន្លងមក មានដូចជាការប្រើកម្លាំង ការហ្វឹកហ្វឺន ការិយាល័យបូកសរុបរបាយការណ៍ បញ្ហាវិទ្យុទាក់ទង និងផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 129 និងការផ្សព្វផ្សាយនូវតាមសាលាស្តីពីផលប៉ះនៃកាប្រើប្រាសគ្រឿងញៀន…
