លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចុះសួរសុខទុក្ខលោកស្រី ជា សុខលី ត្រូវជាភរិយារបស់ លោកអនុសេនីយ៍ឯក បេន រដ្ឋា នាយការិយាល័យផែនការ មន្ទីរកសាងកម្លាំង ដែលកំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យ…

ខេត្តកំពង់ស្ពឺ៖ ដោយ​អនុវត្ត​តាម​គោលការដឹកនាំ​ប្រកបដោយ​គុណធម៌​របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​​ កងយោធពល​ខេមរភូមិន្ទនិងជា​មេបញ្ជាការ​​​ កង​រាជ​អាវុធហត្ថ​ខេត្ត​លើ​ផ្ទៃ​ប្រទេស​​​​​ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នាវេលាម៉ោង០៩.៣០នាទី​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ដឹកនាំក្រុមការងារ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ និង​មានការ​ចូលរួម​ពីក្រុមការងារសហភាពសហព័ន្ធយុវជន​ ព្រមទាំងពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត​កំពង់ស្ពឺ​ ចុះសួរសុខទុក្ខ លោកស្រី ជា សុខលី ភេទស្រី អាយុ២៣ឆ្នាំ ត្រូវជាភរិយារបស់ លោកអនុសេនីយ៍ឯក បេន រដ្ឋា នាយការិយាល័យផែនការ មន្ទីរកសាងកម្លាំង ដែលកំពុងសម្រាកឆ្លងទន្លេ នៅមន្ទីរពេទ្យអ៉ឹម រស្មី ស្ថិតនៅភូមស្នោទី១ សង្កាត់ទំព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នាឱកាស​សួរសុខទុក្ខ​នោះ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​ ស្រ៊ុន​ រួមនឹងក្រុមការងារ​អាវុធហត្ថ​ បាន​សំណេះសំណាល​ ​ចូលរួម​អបអរសាទរ លោកអនុសេនីយ៍ឯក បេន រដ្ឋា និងក្រុមគ្រួសារ ដែលទទួលបានសមាជិកថ្មី ប្រកបដោយសុខភាពល្អទាំងម្តាយនិងកូន​ ជាពិសេស​បាន​ឧបត្ថម្ភ​ជាថវិការ​ព្រមទាំងសម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​​​ សរុប​ ៦៨៤,០០០រៀលថែមទៀតផង៕