Category: ព័ត៌មានជាតិ

សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ

សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ Joint Statement of the 3rd Special General Border Committee (GBC) Between the Kingdom of Cambodia and the…

អបអរសាទរ​បទឈប់បាញ់ថ្ងៃទី២៧​ចាប់ពីម៉ោង​ ១២ថ្ងៃត្រង់នេះ! សូមឱ្យអ្វីៗល្អប្រសេីរ​ និងឆាប់ទទួលបានសន្តិភាពពេញលេញ!

អបអរសាទរ​បទឈប់បាញ់ថ្ងៃទី២៧​ចាប់ពីម៉ោង​ ១២ថ្ងៃត្រង់នេះ! សូមឱ្យអ្វីៗល្អប្រសេីរ​ និងឆាប់ទទួលបានសន្តិភាពពេញលេញ! Congratulations on the Ceasefire​ today 27th at 12:00pm. May this mark a positive step toward the restoration of lasting peace.

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជួប​សំណេះសំណាល​ជាមួយ​សប្បុរសជន​ឧបត្ថម្ភ​ថវិការនិងសម្ភារៈ​ តាមរយៈ​លោកវរសេនីយ៍ទោ ជាង រចនា​ មកប្រគល់ជូនដល់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ក្នុងការរួមចំណែកជួយទៅដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក…

កំពង់ស្ពឺ៖នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​ បានអញ្ជើញជួប​សំណេះសំណាល​ជាមួយ​សប្បុរសជន​ឧបត្ថម្ភ​ថវិការនិងសម្ភារៈ​ តាមរយៈ​លោកវរសេនីយ៍ទោ ជាង រចនា​ មកប្រគល់ជូនដល់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​​​​ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមជាក់ស្តែងក្នុងអង្គភាព ជាពិសេសត្រៀមបន្តនាំយកបន្តទៅចែក ដល់គ្រួសារវីរះកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកកាន់ទីតាំងមានសុវត្ថិភាព កំពុងតែត្រូវការជំនួយស្បៀងជាបន្ទាន់​។ ជាទឹកចិត្តរួមចំណែក​រួមមាន៖ថវិការចំនួន ៨០មុឺនរៀល និងថវិការប្រាក់ដុល្លា១០០ដុល្លា,មីជាតិ ៨០កេស មីខ្លាឃ្មុំ ១៧កេស,ទឹកសុទ្ធម៉ាកអូដឺ១០០កេស ទឹកសុទ្ធយួរ ៤០០យួរ,ត្រីខ២កេះ,ទឹកត្រី១២យួរ ទឹកសុីអុីវ ១២យួរនិងអង្គរ ១០០kgផងដែរ​…

ឯកឧត្តមបណ្ឌិត ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ផ្ដល់រថយន្តស្ទូចសណ្ដោងធុនធ្ងន់ ចំនួន០២គ្រឿង ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានទទួលរថយន្ត ស្ទូច សណ្ដោង ធុនធ្ងន់ ចំនួន ២ គ្រឿង ពីឯកឧត្តមបណ្ឌិត ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា និងបានប្រគល់ជូន លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ ឯកឧត្ដម…

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ

នាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ របស់លោកស្រី ទឹម រដ្ឋា និងក្រុមការងារ ស្ថិតក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ និងទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ ត្រង់ចំណុច ហាង Eatmore បឹងកក់ រាជធានីភ្នំពេញផងដែរ។

ក្រោម​ស្មារតី​មនុស្សធម៏ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​ បាន​បន្ត​ចូលរួម​ឧបត្ថម្ភ​ថវិកាចំនួន​ ៥,០០០,០០០រៀល​​​​​​​(ប្រាំលានរៀល)និងសម្ភារៈមួយចំនួនទៀត​ជូនតាមរយៈ​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

ក្រោម​ស្មារតី​មនុស្សធម៏ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​ បាន​បន្ត​ចូលរួម​ឧបត្ថម្ភ​ថវិកាចំនួន​ ៥,០០០,០០០រៀល​​​​​​​(ប្រាំលានរៀល)និងសម្ភារៈមួយចំនួនទៀត​ជូនតាមរយៈ​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ដើម្បីយកទៅផ្ដល់ជូនបងប្អូនវីរកងទ័ពកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយពួកទាហានសៀមឈ្លានពាន និងជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្ថិភាព... កំពង់ស្ពឺ៖គោរព​តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធាន​ព្រឹទ្ធសភា​ណៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ បានថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាដែលជាខឿនការពារជាតិរបស់កម្ពុជា​​…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បាន​អញ្ជើញ​ជា​អធិបតីដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារជំនាញ កសាងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…..

កំពង់ស្ពឺ៖នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បាន​អញ្ជើញ​ជា​អធិបតីដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារជំនាញ កសាងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅសាលប្រជុំមេបញ្ជាការ។ កិច្ចប្រជុំនេះមានអញ្ជើញចូលរួមពីសំណាក់ លោក​មេបញ្ជាការ​រង​ នាយ​សេនាធិការ​,មេបញ្ជាការ​រង​,លោកប្រធានមន្ទីរកសាងកម្លាំង,លោកនាយ​លេខាធិការ​ដ្ឋាន​និងលោកនាយរងការិយាល័យបុគ្គលិក ស្ថិតនៅ​សាល​ប្រជុំ​លោក​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​៕​ តាមប្រសាសន៏​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បាន​បញ្ជាក់​សង្កត់ធ្ងន់ក្នុងអង្គប្រជុំ​ថា​ ការរិយាល័យនៅក្នុងមន្ទីរទាំងអស់ត្រូវមានសាមគ្គីគ្នា ជួយសម្របសម្រួលឯកសារក៏ដូចជាការងារជំនាញតាមការិយាល័យនីមួយៗ ឲ្យបានល្អទៅវិញទៅកមកុំឲ្យស្ទះការងារ ហើយការិយាល័យនីមួយៗត្រូវគ្រប់គ្រងឯកសាររបស់ខ្លួនឲ្យបានល្អក្នុងនោះមានរបាយការណ៍ខែ ត្រីមាស ឆមាស ៩ខែ និងរបាយការណ៍ឆ្នាំ…

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចុះសួរសុខទុក្ខ បងប្អូនវីរយុទ្ធជន ការពារបូរណភាពទឹកដី! ដែលរងរបួស កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ!!!

រាជធានីភ្នំពេញ÷ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥នេះ បានបន្តអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសកំពុងព្យាបាល នៅតាមមន្ទីរពេទ្យ នានា ក្នុងរាជធានីភ្នំពេញ រួមមាន ÷មន្ទីរពេទ្យព្រះកេតុមាលា ; មន្ទីរពេទ្យព្រះអង្គឌួង និង មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខដល់វីរយុទ្ធជន ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីម្សិលមិញ នេះ!។ ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាពេលនេះ…

សារជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់​​ ជេរ ត្រាំ Message to the Honorable Donald J. Trump, President of the United States of America

សារជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់​​ ជេរ ត្រាំ Message to the Honorable Donald J. Trump, President of the United States of America https://youtu.be/LfRuciOXHgY

សម្ដេច ហ៊ុន ម៉ាណែត សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តរហូតដើម្បីជាថាមពលរឹងមាំជូនយោធិនខ្មែរ វាយចោរឈ្លានពាន

វីដេអូព័ត៌មាន៖ សម្ដេច ហ៊ុន ម៉ាណែត សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តរហូតដើម្បីជាថាមពលរឹងមាំជូនយោធិនខ្មែរ វាយចោរឈ្លានពាន គ្រប់គ្រងការផលិត: ឯកឧត្តម តាំង សាមឿន ដឹកនាំការផលិត: លោក ជួន ចាន់ភារុណ និង ឯកឧត្តម ស្លេះ អាល់ហ្វីន កាត់តដោយ: លោក ឡាយចាន់ដា ផលិតដោយ: ក្រុមសិក្សានិងផលិតមាតិកា នៃផ្នែកព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម យ.គ.ក រាជធានីភ្នំពេញ | ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥…